Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា​គ្រោង​នឹង​បោសសំអាត​មីន​ឱ្យអស់​នៅ​ឆ្នាំ​២០២៥ ប៉ុន្តែ​នៅ​ជួប​បញ្ហា​ប្រឈម​លើ​ធនធានមនុស្ស និង​កង្វះ​ថវិកា​

ដោយ Pothe Thun
18/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជា​គ្រោង​នឹង​បោសសំអាត​មីន​ឱ្យអស់​នៅ​ឆ្នាំ​២០២៥ ប៉ុន្តែ​នៅ​ជួប​បញ្ហា​ប្រឈម​លើ​ធនធានមនុស្ស និង​កង្វះ​ថវិកា​
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក​ម្ពូ​ជា​គ្រោង​នឹង​បោសសំអាត​មីន​និង​សំណល់​គ្រឿងផ្ទុះ​ពី​សង្គ្រាម​ឱ្យអស់​នៅ​ឆ្នាំ​២០២៥​ដើម្បី​រំដោះ​ផ្ទៃដី​ដែលមាន​មីន​និង​គ្រាប់​សំណល់​ពី​សង្គ្រាម​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​បច្ចុប្បន្ន អាជ្ញាធរ​មីន​ជួប​បញ្ហា​ប្រឈម​ពីរ​យ៉ាង​គឺ​កង្វះ​ប្រតិបត្តិ​ករ​បោសសំអាត​មីន ព្រោះ​មន្ត្រី​បោសសំអាត​មីន​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ពួកគាត់​មាន​វ័យ​កាន់តែ​ចាស់​ហើយ និង​ដោយសារ​ការងារ​បោសសំអាត​មីន​ត្រូវការ​អ្ន​ដែលមាន​សុខភាព ស្មារតី​រឹងមាំ​ល្អ និង​បញ្ហា​ទី​ពីរ​គឺ​កង្វះ​ថវិកា​។ នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែរ​ឯកឧត្តម បាន​ដឹកនាំ​ក្រុម​ម្ចាស់ជំនួយ​គម្រោង​បោសសម្អាត​មីន ដើម្បី​ស្តាប់​លទ្ធផល​ដំណាក់កាល​ទី​៣ រួមមាន តំណាង​ប្រទេស​អូស្ត្រាលី Department of Foreign Affairs and Trade (DFAT) អង្គការ​យូ​អិន​ឌី​ភី (UNDP) ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​សកម្មភាព​បោសសម្អាត​មីន​ជាក់ស្តែង​នៅ​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​អ្នកទទួលផល​ពី​ដី​បោសសម្អាត​មីន​រួច ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា មុនពេល​បោសសម្អាត​មីន និង​ភាពប្រសើ​ឡើង​បន្ទាប់ពី​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួច​។​

​ឯកឧត្តម មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​គាំទ្រ​ថវិកា​លើ​វិស័យ​មីន​ក្នុង​មួយឆ្នាំៗ ពី ៧​ទៅ​១០​លាន​ដុល្លារ ហើយ​ក្រៅពីនេះ​រាជរដ្ឋាភិបាល ក៏បាន​ការផ្តល់​ជំនួយ​ថវិកា​ជា​បន្ត​បន្ទាប់ពី​បណ្តា​អង្គការ​ដៃគូ​និង​បណ្តា​ប្រទេស​ជា​មិត្ត​មួយចំនួន​ដែល​សហប្រតិបត្តិការ​លើ​ការងារ​បោសសំអាត​មីន​នៅ​កម្ពុ​ជាជាង​៤០០​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំកន្លងមក​។​

​ឯកឧត្តម មានប្រសាសន៍​បន្តថា ទោះជា​យ៉ាងនេះ​ក្តី ក៍​យើង​នៅតែ​បន្ត​ខិតខំ​កៀគរ​ធនធាន​ថវិកា​ពី​បណ្តា​ប្រទេស​ជា​មិត្ត​បន្ថែមទៀត​ដើ​ម្ប​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​បោសសំអាត​មីន​ឱ្យបាន​ចប់​ជា​ស្ថាពរ​ជូន​មាតុភូមិ​កម្ពុជា​ធ្វើឱ្យ​កម្ពុជា​គ្មាន​មីន​និង​សំណល់​គ្រឿងផ្ទុះ​ពី​សម័យ​សង្គ្រាម​ឱ្យអស់​នៅ​ឆ្នាំ​២០២៥ ។

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​ក្នុងឱកាស​នោះ​ផងដែរ តំណាង​ប្រទេស​អូស្ត្រាលី និង​អង្គការ UNDP ក៏បាន​សំដែង​នៅ​ការពេញចិត្ត​ចំពោះ​ក្នុងការ​ប្រើប្រាស់​ជំនួយ​សម្រាប់​បោសសម្អាត​មីន​មនុស្សធម៌​បាន​ចំ​គោលដៅ​ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅតាម​តំបន់​ជនបទ ព្រមទាំង​បាន​ប្តេជ្ញា​បន្ត​គាំទ្រ​និង​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​បោសសម្អាត​មីន​រហូតដល់​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សក​កម្ម​ភាព​មីន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​។

​អត្ថបទ និង រូបភាព​៖ យូ វង្ស​
​កែសម្រួល ៖​អ៊ុន ណា​រាជ្យ​

Tags: បោសសំអាត​មីនអាជ្ញាធរ​មីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាល​ក្រុង​សៀ​មរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច

នគរបាល​ក្រុង​សៀ​មរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច

ប្រតិភូ​អ្នកកាសែត​វៀតណាម សិក្សា​អំពី​ការគ្រប់គ្រង​លើ​វិស័យ​ព័ត៌មាន និង​ព័ត៌មាន​ក្លែងក្លាយ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

ប្រតិភូ​អ្នកកាសែត​វៀតណាម សិក្សា​អំពី​ការគ្រប់គ្រង​លើ​វិស័យ​ព័ត៌មាន និង​ព័ត៌មាន​ក្លែងក្លាយ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប រៀបចំ​តាំង​បង្ហាញ​ពិព័រណ៍​ការងារ ដើម្បីឱ្យ​និស្សិត​ស្វែងយល់​ពី​ឱកាស​ការងារ និង​ការដាក់​ពាក្យ​ធ្វើ​ការងារ​

សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប រៀបចំ​តាំង​បង្ហាញ​ពិព័រណ៍​ការងារ ដើម្បីឱ្យ​និស្សិត​ស្វែងយល់​ពី​ឱកាស​ការងារ និង​ការដាក់​ពាក្យ​ធ្វើ​ការងារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.