Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប រៀបចំ​តាំង​បង្ហាញ​ពិព័រណ៍​ការងារ ដើម្បីឱ្យ​និស្សិត​ស្វែងយល់​ពី​ឱកាស​ការងារ និង​ការដាក់​ពាក្យ​ធ្វើ​ការងារ​

ដោយ Pothe Thun
19/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប សហការ​ជាមួយ​ផ្នែក​ឯកជន សហគ្រាស និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា​ជុំវិញ​ខេត្ត និង​មួយចំនួន​មកពី​រាជធានី​ភ្នំពេញ សរុប​ចំនួន​៣៣​ក្រុមហ៊ុន សហគ្រាស បានរៀបចំ​ការតាំង​បង្ហាញ​ពិព័រណ៍​ការងារ ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​បរិវេណ​សាកលវិទ្យាល័យ ដើម្បី​ផ្តល់ឱ្យ​និស្សិត​បាន​ស្វែងយល់​ពី​ឱកាស​ការងារ និង ការដាក់​ពាក្យ​ធ្វើ​ការងារ ទៅតាម​តារាង​ពេលវេលា​ប្រចាំ​ដែល​អាច​ធ្វើបាន​ក្រៅពី​ម៉ោង​សិក្សា ។​

​លោក​បណ្ឌិត ម៉ឹក គឹម​ស្រ៊ឿ​ន នាយក​សាកលវិទ្យាល័យ​បៀ​ប្រាយ​សាខា​ខេត្តសៀមរាប មានប្រសាសន៍ថា នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​សាកលវិទ្យាល័យ​បានរៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បីឱ្យ​ស្ថាប័ន និង​ក្រុមហ៊ុន​នានា ផ្សព្វផ្សាយ​ពី​ផលិតផល សេវាកម្ម​របស់ខ្លួន និង​ផ្តល់ឱកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​មានឱកាស​សាកសួរ​ព័ត៌មាន​ស្តីពី​ការងារ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន សហគ្រាស​នានា និង​បាន​ស្វែងយល់​ពី​តម្រូវ​ការងារ​នាពេល​ប​ច្ច​ប្បន្ន​ផងដែរ ព្រោះថា កម្មវិធី​នេះ​ថា​ពិតជា​ផ្តល់នូវ​អត្ថប្រយោជន៍ និង​ភាពងាយស្រួល​ដល់​និស្សិត ក្នុងការ​ដាក់ពាក្យ និង​ស្វែងយល់​ពី​លក្ខខណ្ឌ​ការងារ​ផ្សេងៗ​ដែល​ស្ថាប័ន​នីមួយៗ​ត្រូវការ និង​ជួយ​កាត់បន្ថយ​នូវ​ភាព​ស្មុ​គ្រ​ស្មាញ និង​ក្តីបារម្ភ​ពី​បញ្ហា​រៀន​ហើយ​ខ្លាច​អត់​ការងារ​ធ្វើជា​ដើម និង ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន សហគ្រាស​នានា​បាន​ពិនិត្យ​វាយតម្លៃ​ផ្ទាល់​ជាមួយ​និស្សិត​ដោយមាន​ភាពងាយស្រួល​ជាង​ការប្រកាស​ផ្សព្វផ្សាយ​ជូនដំណឹង​ស្វែងរក​បុគ្គលិក​ធ្វើការ ដែល​ពេលខ្លះ​ពុំ​ទទួលបាន​ប្រ​សិ​ទ្ឋ​ភាព​ឡើយ ។​

​លោក ម៉ឹក គឹម​ស្រ៊ឿ​ន មានប្រសាសន៍​បន្ថែមថា និស្សិត​ដែល​រៀន​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ពួកគាត់​សិក្សា​ធម្មតា​នៅ​ឆ្នាំ​ទី​១​និង​ទី​២ ប៉ុន្តែ​ចាប់ពី​ចុងឆ្នាំ​ទី​២​ទៅ ពួកគាត់​ខ្លះ​បាន​ស្វែងរក​ការងារ​ធ្វើ ដោយ​ការជ្រើសរើស និង​បែងចែក​ដាច់ស្រឡះ​រវាង​ម៉ោង​ការងារ និង​ម៉ោង​សិក្សា ទៅតាម​ប្រក្រតីទិន​របស់​សាលា ពោលគឺ​មិនមាន​ប៉ះពាល់​ម៉ោង​សិក្សា​និង​ការងារ​របស់គាត់​ទេ គាត់​អាច​សិក្សា​ផង​និង​ធ្វើ​ការងារ​ផង ខណៈដែល​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ ប្រមាណ​ជា​៩០​ភាគរយ ទទួលបាន​ការងារ​ធ្វើ​ចាប់ពី​ឆ្នាំ​ទី​២​ទៅ ហើយ​ក្រុមហ៊ុន​សហគ្រាស​ផ្សេងៗ ទទួល​និស្សិត​ស្វែងរក​ឱកាស​ការងារ​បាន​ប្រហែលជា​៦០​ទៅ​៧០​ភាគរយ​ក្នុងការ​រៀបចំ​ពិព័រណ៍​ការងារ​មួយ​លើកៗ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​នៅក្នុង​បទ​បង្ហាញ ស្តីពី​ឱកាស​ការងារ និង អាជីព​ការងារ លោក សៀង សុខុន ប្រធាន​មជ្ឈមណ្ឌល​ការងារ​ខេត្តសៀមរាប បាន​ឆ្លុះបញ្ចាំង​អំពី​បទពិសោធន៍ លើ​ការស្វែងរក​ការងារ​ធ្វើ ដែល​ក្នុងនោះ ទី​១. គឺ​ការស្វែងរក​ការងារ​ធ្វើ​ដោយ​ចង់បាន​ប្រាក់ខែ​ខ្ពស់ និង ទី​២. គឺ​ការស្វែងរក​ការងារ ដែល​មិន​ខ្វល់​អំពី​ប្រាក់ខែ​តិច​ឬ​ច្រើន តែ​ជាការ​ស្វែងរក​ការងារ ដែល​អាច​បង្រៀន និង​ចាប់យក​ចំណេះ​រួមទាំង​បទ​ពី​សោធន៍ ដើម្បី​អនាគត​ក្លាយជា​គ្រប់គ្រង ឬ ក៏​អាច​ក្លាយជា​ម្ចាស់​អាជីវកម្ម ប៉ុន្តែ​បើទោះជា​យ៉ាងណាក៏ដោយ គោលបំណង​ទាំង​២​នេះ គឺ​វា​ទាមទារ ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង អភិវឌ្ឍ​ចំណេះ​ជំនាញ​របស់ខ្លួន ដើម្បី​គោលដៅ​ជោគជ័យ​មួយ​ដែល​ខ្លួន​ចង់បាន ។​

​អ្នកស្រី កេ​ត ស៊ីណាន នាយិកា​ផ្នែក​សិក្សា នៃ​សាលា​អន្តរជាតិ​ស្មា​ត​ឃី​ត​សាខា​សៀមរាប មានប្រសាសន៍ថា នេះ​ជា​លើកដំបូង​ដែល​សាលា​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​កា​រងារ​នៅទីនេះ ដើម្បី​ជ្រើសរើស​គ្រូ​ជំនួយ​សម្រាប់​ជួយ​ដល់​គ្រូ​បង្គោល សម្រាប់​ភាសា​អង់គ្លេស និង​គ្រូ​ជំនួយ​ផ្នែក​ភាសា​ខ្មែរ ពី​កម្រិត​បឋម​ដល់​ថ្នាក់​ទី​១២ និង​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​សាលា​ក៏​មិន​កំណត់​ឬ​ទាមទារ​រក​ឯកសារ​ពី​និស្សិត នូវ​ការបញ្ជាក់​ទទួលស្គាល់​ពី​ក្រសួង ឬ​ពី​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​នោះទេ និង​មិន​តម្រូវ​មាន ឬ​គ្មាន​បទពិសោធន៍​ការងារ​អ្វី​នោះដែរ ដោយ​សាលា​មាន​កម្មវិធី​បណ្តុះបណ្តាល​បន្ថែម និង​ណែនាំ​គាត់​អំពី​របៀបរបប​ធ្វើ​ការងារ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិព័រណ៍​ការងារ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋ​សាទរ​ចំពោះ​ការរៀបចំ​សួនច្បារ​ថ្មី និង​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​បន្ត​

ពលរដ្ឋ​សាទរ​ចំពោះ​ការរៀបចំ​សួនច្បារ​ថ្មី និង​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​បន្ត​

ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ

ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា សាខា​ប្រចាំ​ខេត្តសៀមរាប បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ​

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា សាខា​ប្រចាំ​ខេត្តសៀមរាប បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.