Thursday, November 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ

ដោយ Pothe Thun
19/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​ជិត​២​ពាន់​នាក់ នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​(​ខេត្តសៀមរាប​) នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិ​វ​បាល​ខេត្តសៀមរាប មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាល​បានចាត់ទុក​ការអប់រំ​ឧ​ត្ត​មសិ​ក្សា ជា​អនុវិស័យ​មួយ​ដ៏​មាន​សារសំខាន់ ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស ដែលមាន​ចំណូល​ប​ធ្យ​មក​ម្រឹត​ខ្ពស់ និង​ជា​ប្រទេស​អភិវឌ្ឍ​នា​ថ្ងៃ​អនាគត​។​ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​នៅ​គ្រប់​ភូមិ​សិក្សា និង​បណ្តុះបណ្តាល​នៅ​គ្រ​ប់ក​ម្រឹត​ទាំង​នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ដើម្បី​ផ្តល់​ចំណេះដឹង បំ​ណិ​ន ជំនាញ និង​ឥរិយាបថ​ដល់​សិស្ស និង​និស្សិត ឲ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​អប់រំ​អាស៊ាន និង​អន្តរជាតិ ដែល​ធានា​ឲ្យ​ពួកគេ​អាចធ្វើ​ការងារ និង​រស់ក្នុង​យុគ្គសម័យ​សាកលភាវូបនីយកម្ម និង សង្គម​ពុទ្ធិ ។​

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លើក​បង្ហាញថា ៖ កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​អប់រំ បន្ទាប់ពី​បាន​អនុវត្ត​កំណែទម្រង់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ក្នុង​ជំហាន​នៃ​ការអភិវឌ្ឍ​នេះ បានធ្វើឱ្យ​អន្តរជាតិ​មានការ​ទទួលស្គាល់​ពី​គុណភាព​នៃ​ការអប់រំ​នៅ​កម្ពុជា ។​
ឯកឧត្តម​រំលឹកថា ៖ កាលពីមុន និស្សិត​ខ្មែរ​ដែល​ចេញទៅ​បន្ត​ការសិក្សា​នៅ​បរទេស ពិត​ជាមាន​បញ្ហា​ប្រឈម​ខ្លាំង ដោយ​ការមិនទទួលស្គាល់​សញ្ញា​ប​ត្រ​ដែល​មិន​មានគុណ​តម្លៃ​របស់​ក​ម្ពុ​ជា និស្សិត​ទាំងនោះ​ត្រូវបាន​គេ​តម្រូវ ឲ្យ​រៀន​ឡើងវិញ​ផងដែរ​។ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ននេះ និស្សិត​កម្ពុជា​ដែល​បាន​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស មិនមាន​ជួប​បញ្ហា​ប្រឈម​ដូច​មុន​ទៀតឡើយ និស្សិត​កម្ពុជា​អាច​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​បាន​ដោយ​រលូន ដោយសារតែ​គុណភាព​អប់រំ​របស់​ក​ម្ពូ​ជា​ត្រូវបាន​ពង្រឹង ឆ្លើយតបបាន​ទាំង​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ។​

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ លោក សៀន សុ​វណ្ណា បាន​លើក​បង្ហាញ​អំពី​ការឆ្លើយតប​ជូន​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នូវ​គោ​លន​យោ​បាល និង​ការលើកទឹកចិត្ត​សម្រាប់​វិស័យ​ឯកជន វិនិយោគ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​នៅ​កម្ពុជា ចាប់ពី​កម្រិត​មតេយ្យ​សិក្សា​ដល់ក​ម្រឹត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ ។ លោក​បញ្ជាក់ថា ៖ សាកលវិទ្យាល័យ​បានកំណត់​ចក្ខុវិស័យ និង​បេសកកម្ម​របស់ខ្លួន​យ៉ាងច្បាស់​លាស់ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព និង​មាន​ឥរិយាបថ​ល្អ ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ជាតិ​និង​អន្តរជាតិ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025


​អត្ថបទ និង​រូបភាព​៖ ងិន គឹម​ឡេង​

Tags: សាកលវិទ្យាល័យ useaសាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា សាខា​ប្រចាំ​ខេត្តសៀមរាប បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ​

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា សាខា​ប្រចាំ​ខេត្តសៀមរាប បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ​

ព្រឹក​មិញ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​បិទ​អត្តសញ្ញាណ​រថយន្ដ​អ្នករត់​តាក់ស៊ី និង​រថយន្ដឈ្នួល​គ្រប់​ប្រភេទ ក្នុង​ខេត្តសៀមរាប​

ព្រឹក​មិញ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​បិទ​អត្តសញ្ញាណ​រថយន្ដ​អ្នករត់​តាក់ស៊ី និង​រថយន្ដឈ្នួល​គ្រប់​ប្រភេទ ក្នុង​ខេត្តសៀមរាប​

សាលា​អន្តរជាតិ អេ​.​អេ​ល​.​អេ ក្នុង​ក្រុង​សៀមរាប ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​សិស្ស​ពូកែ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

សាលា​អន្តរជាតិ អេ​.​អេ​ល​.​អេ ក្នុង​ក្រុង​សៀមរាប ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​សិស្ស​ពូកែ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    393 shares
    Share 157 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63273 shares
    Share 43681 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9034 shares
    Share 5445 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26711 shares
    Share 22042 Tweet 1946
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.