Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា សាខា​ប្រចាំ​ខេត្តសៀមរាប បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
19/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សាខា​ប្រចាំខេត្ត​សៀមរាប ក្រោម​ប្រធានបទ សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ លើ​ទឹកដី​អច្ឆរិយ នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតី​លោក អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ ងួន សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ , លោក Ng Keng Hooi នាយក​ប្រតិបត្តិ និង​ប្រធាន​នៃ​សម្ព័ន្ធ AIA និង លោក Tan Hak Leh ដែលជា​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់ ដោយមាន​ការចូលរួម​ពី​សំណាក់ ភ្ញៀវ​ជាតិ អន្តរជាតិ តំណាង​មកពី​ដៃគូ​អាជីវកម្ម​របស់ AIA ខេ​ម​បូ​ឌា ធនាគារ​កម្ពុជា​សាធារណៈ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឆ្លុះបញ្ចាំង​អំពី​តថភាព​ជាក់ស្តែង​នៃ​កំណើត​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លា​របស់​កម្ពុជា​ទាំងមូល និង​ភាពប្រសើរឡើង​ស្របគ្នា នៃ​ជីវភាព​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម​គោ​លន​យោ បាយ និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ជាពិសេស​ការអភិវឌ្ឍ​យ៉ាង​លឿន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ស្របពេល​នឹង​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា កំពុងមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស ។​

​លោក អ៊ិន មាត្រា មានប្រសាសន៍​ទៀតថា យើង​សង្កេតឃើញថា ចាប់តាំងពី​ឆ្នាំ ២០១៨ មក​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត មានការ​កើនឡើង​យ៉ាង​សម្បើម ដែល​កំណើន​នេះ បានបង្ហាញ​ពី​ការចាប់ផ្តើម​យល់ដឹង និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ អំពី​សារៈប្រយោជន៍​នៃ​ការធានារ៉ាប់រង​ជីវិត ព្រោះ​ដោយសារតែ​ការធានារ៉ាប់រង​ជីវិត គឺជា​វិស័យ​មួយ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​មិនទាន់បាន​ជ្រាប​នៅឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក Ng Keng Hooi នាយក​ប្រតិបត្តិ និង​ប្រធាន​នៃ​សម្ព័ន្ធ AIA បាន​មានប្រសាសន៍ថា ថ្ងៃនេះ គឺជា​ដំណើរ​ឆ្ពោះទៅមុខ​យ៉ាងសំខាន់​មួយ នៃ​ភាព​រីកចម្រើន និង​ភាពជោគជ័យ​របស់ AIA នៅ​កម្ពុជា និង​ជាមួយគ្នានេះ យើង​ក៏​កំពុងតែ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​របៀប​វារៈ​នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ ឲ្យ​បាន​កាន់តែខ្លាំង​ថែមទៀត ហើយ​ការបើក​សាខា​ខេត្តសៀមរាប​របស់​យើង គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​មួយទៀត​នៅក្នុង​បេសកកម្ម​របស់​យើង ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ទាំងអស់ ឲ្យ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ខណៈ​សាខា​ថ្មី​នេះ នឹង​ជួយ​ឲ្យ​យើង​ផ្តល់​ការការពារ​ឈានមុខ​គេ​លើ​ទីផ្សារ ដោយ​ផ្តោតលើ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​កាន់តែច្រើន និង​បង្កើត​ការងារ​ថ្មីៗ​ជាច្រើន​នៅក្នុង​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ហើយ​យើង​ជឿជាក់ថា ការឈាន​ជើង​ចូល​ខេត្តសៀមរាប​របស់​យើង នឹង​ប្រែ​ក្លាយទៅជា​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន សម្រាប់​ប្រជាជន​លើ​ដែនដី​អច្ឆរិយ​នេះ ។​

​សូមបញ្ជាក់ថា សម្ព័ន្ធ AIA មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន​១៨​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​សាខា និង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូ​វែ​ល​ហ្សេ​ឡង់ ម៉ា​កាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ ៩៧​ភាគរយ​នៅ​សិរី​លង្កា និង​ការវិនិយោគ​រួមគ្នា​៤៩​ភាគរយ​នៅ​ឥណ្ឌា​៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: AIA ខេ​ម​បូ​ឌាក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិតព័ត៌មានខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​បិទ​អត្តសញ្ញាណ​រថយន្ដ​អ្នករត់​តាក់ស៊ី និង​រថយន្ដឈ្នួល​គ្រប់​ប្រភេទ ក្នុង​ខេត្តសៀមរាប​

ព្រឹក​មិញ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​បិទ​អត្តសញ្ញាណ​រថយន្ដ​អ្នករត់​តាក់ស៊ី និង​រថយន្ដឈ្នួល​គ្រប់​ប្រភេទ ក្នុង​ខេត្តសៀមរាប​

សាលា​អន្តរជាតិ អេ​.​អេ​ល​.​អេ ក្នុង​ក្រុង​សៀមរាប ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​សិស្ស​ពូកែ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

សាលា​អន្តរជាតិ អេ​.​អេ​ល​.​អេ ក្នុង​ក្រុង​សៀមរាប ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​សិស្ស​ពូកែ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩

ជនសង្ស័យ១១​នាក់ គាស់​តូប​លក់​ទូរ​សព្ទនៅ​ស្រុក​ប្រាសាទបាគង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​

ជនសង្ស័យ១១​នាក់ គាស់​តូប​លក់​ទូរ​សព្ទនៅ​ស្រុក​ប្រាសាទបាគង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.