ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារបោះឆ្នោត បានបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង១២មណ្ឌលនៅក្នុងទូទាំងខេត្តហើយ
លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ សម្ភារសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក បានបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង១២មណ្ឌលនៅក្នុងទូទាំងខេត្តហើយ ដោយមានកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ការពារ និងអន្តរាគមន៍នៅតាមគោលដៅនិមួយៗ ហើយគិតត្រឹមវេលាម៉ោង៩ព្រឹកមិញនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជូន និងប្រគល់-ទទួលសម្ភារ ឯកសារបោះឆ្នោត ...