Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​

ដោយ Pothe Thun
25/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​
ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​
ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​
ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សម្ភារ​សម្រាប់​បម្រើឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ ដោយ​មាន​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សម្រាប់​ការពារ និង​អន្តរាគមន៍​នៅ​តាម​គោលដៅ​និមួយៗ ហើយ​គិត​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក​មិញ​នេះ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្ត បាន​បញ្ជូន និង​ប្រគល់​-​ទទួល​សម្ភារ ឯកសារ​បោះឆ្នោត ទៅ​ដល់​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល រួចរាល់​អស់ហើយ ក្នុងនោះ​រួមមាន សន្លឹកឆ្នោត , បញ្ជី​បោះឆ្នោត​ផ្លូវការ , ទឹកខ្មៅ​ជ្រលក់​ដៃ , ត្រា​សម្ងាត់ , ហិប​ឆ្នោត , ត្រា​ការិយាល័យ , កេស​សម្ភារ​បោះឆ្នោត និង​បន្ទប់សម្ងាត់ ។​

​លោក នឹម វ៉ាន់​សំ មានប្រសាសន៍​ទៀត​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​ស្អែក​នេះ ខណៈ​ខេត្តសៀមរាប មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​១២​កន្លែង​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​១២​របស់​ខេត្ត , មាន​អ្នកបោះឆ្នោត​ចំនួន ៦៦៨​នាក់ , មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​១.៦៣៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥១៨​នាក់ មកពី​គណបក្ស​នយោបាយ​ចំនួន​០៦ គណបក្ស រួមមាន ៖ គណបក្ស​ប្រជាជន​កម្ពុជា , គណបក្ស​យុវជន​កម្ពុជា , គណបក្ស​ខ្មែរ​រួបរួម​ជាតិ , គណបក្ស​ឆន្ទៈ​ខ្មែរ , គណបក្ស​សញ្ជាតិ​កម្ពុជា និង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង មាន​អ្នកសង្កេតការ​បោះឆ្នោត​មាន​ចំនួន​៥៦​នាក់ ក្នុងនោះ​មក​ពី​គ​បក្ស​នយោបាយ​ចំនួន​៤៤​នាក់ និង​មក​ពី​សមាគម​គ្រឹះស្ថាន​សិក្សា​ចំនួន​១២​នាក់ ។​

​លោក​នឹម វ៉ាន់​សំ មានប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត តាមរយៈ​នេះ សូម​អំ​ណាវ​នាវ​ដល់​បេក្ខជន​ដែល​មានឈ្មោះ​បោះឆ្នោត ត្រូវ​គោរព​ទៅតាម​នីតិវិធី​នៃ​ការបោះឆ្នោត និង អនុវត្ត​តាម​ការបង្ហាញ​ប្រាប់​របស់​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​តាម​មណ្ឌល , ហាម​មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​គ្រប់​ប្រភេទ ដើម្បី​ថតរូប ថត​វីដេអូ នៅពេល​កំពុង​បោះឆ្នោត និង ជំរាបជូន​ដល់​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ បើ​ពុំ​មាន​បណ្ណ័​សំគាល់​អ្នកសារព័ត៌មាន​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ គឺ​មិន​អនុញ្ញាត និង​មិន​ឱ្យ​ចូល​ថត​សកម្មភាព​នៅក្នុង​ការិយាល័យ​បោះឆ្នោត​ឡើយ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ការិយាល័យ​បោះឆ្នោតខេត្តសៀមរាប​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាបបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤

សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤

ជិះ​កង់​ដើម្បី​សហគមន៍ឆ្នាំ​២០១៩មានអ្នកចូលរួម​ប្រមាណ​ជាង​១០០០ នាក់ !

ជិះ​កង់​ដើម្បី​សហគមន៍ឆ្នាំ​២០១៩មានអ្នកចូលរួម​ប្រមាណ​ជាង​១០០០ នាក់ !

អាជ្ញាធរ​ជាតិ​អប្សរា ដង្ហែរ​បុណ្យផ្កា​ប្រាក់​សាមគ្គី​ចូលរួម​កសាង​សមិទ្ធផល ក្នុង​វត្ត​ប្រាសាទលលៃ​

អាជ្ញាធរ​ជាតិ​អប្សរា ដង្ហែរ​បុណ្យផ្កា​ប្រាក់​សាមគ្គី​ចូលរួម​កសាង​សមិទ្ធផល ក្នុង​វត្ត​ប្រាសាទលលៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.