Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤

ដោយ Pothe Thun
25/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤
សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤
សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤
សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤ រៀបចំ​ដោយ​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា ប្រារព្ធ​ឡើង ក្នុង​គោលបំណង ចែករំលែក​និង​ផ្លាស់ប្តូរ​បទពិសោធ​រវាង​គ្នា​ទៅវិញទៅមក ដល់​អ្នកឯកទេស​ផ្នែក​រោគ​កុមារ​ទាំង​ក្នុង​និង​ក្រៅប្រទេស នូវ​ចំណេះដឹង​ថ្មីៗ ផ្នែក​រោគ​កុមារ ធ្វើយ៉ាងណា​ឱ្យ​អ្នកចូលរួម​អាច​ទាញ​យក​សារៈសំខាន់​សម្រាប់​ប្រើ​ជា​ប្រយោជន៍​ក្នុង​ការថែទាំ​កុមារ​និង​ព្យាបាល​ដល់​កុមារ​។​

​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សុខា​សៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​និង​វត្តមាន​ចូលរួម​ជា​វាគ្មិន របស់​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ​ដែល​ជា​សមាជិកសមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា ចំនួន​ជាង​២០០​នាក់ ព្រមទាំង​វាគ្មិន​ជា​វេជ្ជបណ្ឌិត​មកពី​សឹង្ហ​បុរី​និង​ឥណ្ឌា​ផងដែរ​។​ប្រធានបទ​នៃ​សន្និសីទ​ឆ្នាំនេះ គឺ​បង្ហាញ​អំពី​៖

-​សណ្ឋាន​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនឈាម និង​ក្បួន​ព្យាបាល​ជំងឺ​គ្រុនឈាម ដែល​នៅតែ​ជា​ចំណោទ​បញ្ហា​គំរាមកំហែង​ដល់​ជីវិត​កុមារ​កម្ពុជា ជាពិសេស​នៅ​ឆ្នាំនេះ គេ​ឃើញ​ការកើនឡើង​នៃ​ជំងឺ​នេះ ដែល​កំពុង​តែ​យាយី​ដល់​ជីវិត​កុមារ​កម្ពុជា​គួរ​ឱ្យ​ព្រួយបារម្ភ​។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

-​ការ​ធាត់​ខ្លាំង​នៃ​កុមារ​ដោយសារ​កត្តាបរិស្ថាន​ជុំវិញ​ជីវភាព​កុមារ​និង​កត្តា​តំណពូជ​របស់​កុមារ​។​នៅ​កម្ពុជា​ក៍មាន​ការកើនឡើង​នៃ​កុមារ​ធាត់​លើស​ទំងន់​គួរឱ្យកត់សំគាល់​ណាស់ដែរ​។​

-​ការបង្ហាញ​ពី​ផលវិបាក​នៃ​ការមើល​អេក្រង់​ឧបករណ៍​អេឡិកត្រូនិក មាន​ទូរស័ព្ទ​ជាដើ​ចំពោះ​កុមារ​និង​ជា​ពិសេស​កុមារ​តូចៗ​។​

-​ការព្យាបាល​ជំ​ង​ឈរ​លាក​និង​ដំបៅ​ក្រពះ​បណ្តាលមកពី​មេរោគ​បាតេ​រី​ឈ្មោះ អេ​លីកូ​បាក់ទែរ​ពីឡូរី​។​

-​ជំងឺ មេ​ឡូ​អ៊ី​ត គឺ​ជា​ជំងឺ​បណ្តាលមកពី​បាក់តេរី​ម្យ៉ាង​ឈ្មោះ បូ​គោ​ដេរា ស៊ីដូ​ម៉ាឡេអ៊ី ដែល​ច្រើន​កើត​នៅ​រដូវភ្លៀង​និង​ជា​ជំងឺ​ពិបាក​ព្យាបាល ជាពិសេស​វា​មាន​លក្ខណៈ​កាច​ដែល​បណ្តាល​ឱ្យ​កុមារ​ស្លាប់​ក្នុង​អត្រា​ខ្ពស់​។​

-​ការបង្ហាញ​អំពី​ការព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ការប្រើប្រាស់​ថ្នាំលេប ឬ​ចាក់ ដោយ​មិនបាច់​វះកាត់​ឬ​រង់ចាំ​ឱ្យ​កុមារ​ធំធាត់​ដល់ពេល​ដែល​អាច​វះកាត់​បាន​។​

-​ការបង្ហាញ​ពី​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​ដោយ​វិទ្យាស្ថាន​ប៉ា​ស្ទើរ​កម្ពុជា​។​

​ប្រធានបទ​ខាងលើនេះ សុទ្ឋតែ​មាន​សារៈសំខាន់​សម្រាប់​សមា​ជិក​អង្គ​សន្និសីទ​ស្វែង​យល់​រៀនសូត្រ​និង​ផ្លាស់ប្តូរ​ទស្សនៈ​ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក ដើម្បី​រក​ឃើញ​នូវ​បទពិសោធ​ល្អ សម្រាប់​ជា​ទុន ក្នុង​ការអភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ​រោគ​កុមារ​។​

​សាស្ត្រាចារ្យ យិត ស៊ុន​ណា​រ៉ា ប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​បាន​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា ក្នុង​អង្គ​សន្និសីទ ឱ្យ​គាំពារ​នូវ​ចំណេះដឹង​ថ្មីៗ​នេះ​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ក្នុង​ការផ្តល់​សេវា​សុខភាព​ជូន​ប្រជាជន​យើង​ស្របតាម​គោលនយោបាយ​ប្រកបដោយ​គតិបណ្ឌិត​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អត្ថបទ និង​រូបភាព​: លោក យូ វង្ស​

Tags: ខេត្តសៀមរាប​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជិះ​កង់​ដើម្បី​សហគមន៍ឆ្នាំ​២០១៩មានអ្នកចូលរួម​ប្រមាណ​ជាង​១០០០ នាក់ !

ជិះ​កង់​ដើម្បី​សហគមន៍ឆ្នាំ​២០១៩មានអ្នកចូលរួម​ប្រមាណ​ជាង​១០០០ នាក់ !

អាជ្ញាធរ​ជាតិ​អប្សរា ដង្ហែរ​បុណ្យផ្កា​ប្រាក់​សាមគ្គី​ចូលរួម​កសាង​សមិទ្ធផល ក្នុង​វត្ត​ប្រាសាទលលៃ​

អាជ្ញាធរ​ជាតិ​អប្សរា ដង្ហែរ​បុណ្យផ្កា​ប្រាក់​សាមគ្គី​ចូលរួម​កសាង​សមិទ្ធផល ក្នុង​វត្ត​ប្រាសាទលលៃ​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ស្វាគមន៍​ចំពោះ​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ប៉ុន្តែ​សុំ​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​លក់​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ស្វាគមន៍​ចំពោះ​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ប៉ុន្តែ​សុំ​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​លក់​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.