Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ស្វាគមន៍​ចំពោះ​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ប៉ុន្តែ​សុំ​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​លក់​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ​

ដោយ Pothe Thun
27/05/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាម​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សូម​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប (STC) ដែល​បាន​ចុះ​ក្នុង​បញ្ជី​សមាគម​នៅក្នុង​ក្រសួងមហាផ្ទៃ ក្រោម​ការគាំទ្រ​ពី​អាជ្ញាធរ​ដែនដី និង​ក្រសួងទេសចរណ៍ ហើយ​ជា​ឱកាស​មួយ រួមជាមួយ​នឹង​សមាគម​នានា​ផ្សេងទៀត ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​តួនាទី និង​ប្រតិបត្តិ​ការជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​រីកចម្រើន​ប្រកបដោយ​និរន្តរភាព ក្នុងនោះ​រួមមាន សមាគម​ចុងភៅ , សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង សមាគម​រថយន្ត​ដឹកជញ្ជូន​ភ្ញៀវទេសចរ ជាដើម ។​ល​។ ដោយមាន​ភារកិច្ច​សំខាន់​ក្នុងការ​ចូលរួម​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព បញ្ហា​ប្រឈម​នានា ត្រូវ​រួម​គិត រួម​ធ្វើ រួមគ្នា​ដោះស្រាយ ក្នុងនោះ​សេវាកម្ម​ទីផ្សារ​វត្ថុ​អនុស្សាវរីយ៍ នៅតែមាន​អត្រា​ភាគរយ​នៅក្នុង​គំនូស​អវិជ្ជមាន ប៉ះពាល់​ដល់​គោលការណ៍​ទាក់ទាញ បង្កើន​កំណើន​ភ្ញៀវទេសចរ ។​

​លោក ង៉ូ​វ សេង​កាក់ មានប្រសាសន៍​ទៀតថា ប្រការ​សំខាន់​គឺ​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ដើម្បី​បំពេញការងារ​ក្នុង​វិស័យ​ទេសចរណ៍​ទទួលបាន​ល​ទ្ធ​ផល​ល្អ យល់ដឹង​អំពី​បញ្ហា​សេវាកម្ម និង ការទទួល​បដិសណ្ឋារកិច្ច ពិសេស​ត្រូវមាន​ផែនការ​រៀបចំ​តំបន់​គោលដៅ​ថ្មីៗ​ឲ្យ​បានល្អ​ក្រៅពី​តំបន់​ប្រាសាទ ផ្សព្វផ្សាយ​ទៅដល់​ភ្ញៀវទេសចរ បាន​ស្គាល់ និង​បាន​ទៅ​ទស្សនា​កំសាន្ត​នៅក្នុង​តំបន់​ឆ្ងាយៗ​ក្រៅពី​តំបន់​អង្គរ ហើយ​បច្ចុប្បន្ននេះ បញ្ហា​គ្រប់គ្រង​សេវា​កម្មវត្ថុ​អនុស្សាវរីយ៍ ដែល​វា​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ជាមួយ​យុទ្ធសាស្ត្រ​រក្សា​និរន្តរភាព​នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍ ខណៈ​ភ្ញៀវ​បរទេស​ប្រមាណ​ជា​២០ ទៅ ២៥​ភាគរយ និយម​ចូលចិត្ត​ទិញ​វត្ថុ​អនុស្សាវរីយ៍ ដូច្នេះ​ការ​ក្លែងបន្លំ​លក់​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ វា​មិន​ត្រឹមតែ​ជា​របាំង​ដ៏​ធ្ងន់ធ្ងរ ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ តែ​វា​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទៀតផង ។​

​បើតាម​ប្រសាសន៍​របស់លោក ហ្វី​លី​ប កៅ ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃ​បង្កើត​ដំបូង​របស់​សមាគម​ទេស​ចរណ៍​សៀមរាប រហូតមកដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ សមាគម​មួយ​នេះ មាន​អាយុកាល​មិន​ក្រោម​៤​ឆ្នាំ​នោះទេ ហើយក៏​ធ្លាប់បាន​បង្កើត​វេទិការ​ជួបជុំគ្នា​ប្រមាណ​ជាង​៤០ លើក​រួចមកហើយ​ផងដែរ ដើម្បី​រួម​មតិយោបល់​និង​បង្ហាញ​បទពិសោធន៍​នានា ក្នុង​យុទ្ធសាស្ត្រ​រក្សា​និរន្តរភាព​នៃ​ការរីក ចម្រើន លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ក្នុងនោះ​ផ្តោតជាសំខាន់​ទៅលើ​ការកែលម្អ​សេវាកម្ម និង​ការវិនិយោគ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ឆ្លើយតប​តាម​តម្រូវការ​និង​កំណើន​ភ្ញៀវ​ទេស ចរណ៍​ជាតិ​-​អន្តរជាតិ ដែល​ចូលមក​ទស្សនា​សៀមរាប​-​អង្គរ ៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: STCខេត្តសៀមរាបប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល កត់សម្គាល់ឃើញ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន តែ​នៅ​ជា​ប្រធានបទ​នៃ​ការវិភាគ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ​និង​ទាំង​ផ្នែក​ឯកជន​

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល កត់សម្គាល់ឃើញ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន តែ​នៅ​ជា​ប្រធានបទ​នៃ​ការវិភាគ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ​និង​ទាំង​ផ្នែក​ឯកជន​

ជនពិការ​កាយសម្បទា​ម្នាក់ បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួនក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

ជនពិការ​កាយសម្បទា​ម្នាក់ បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួនក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

ប្រទេស​កម្ពុជានិង​ឥណ្ឌាសហការ​សម្ដែង​របាំ​រួមគ្នានៅ​បរិវេណ​ប្រាសាទអង្គរធំ ដើម្បី​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​

ប្រទេស​កម្ពុជានិង​ឥណ្ឌាសហការ​សម្ដែង​របាំ​រួមគ្នានៅ​បរិវេណ​ប្រាសាទអង្គរធំ ដើម្បី​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.