Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រទេស​កម្ពុជានិង​ឥណ្ឌាសហការ​សម្ដែង​របាំ​រួមគ្នានៅ​បរិវេណ​ប្រាសាទអង្គរធំ ដើម្បី​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​

ដោយ Pothe Thun
27/05/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រតិភូ​ក្រសួង​វប្បធម៌ និង​សិល្បៈ របស់​ប្រទេស​ឥណ្ឌា បាន​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា រៀបចំ​ពិធីបុណ្យ​របាំ បា​ហា​ថា​ណា​រ៉ា​ម (Bharatanatyam) អន្តរជាតិ រួមជាមួយ​និង​របាំ​ប្រពៃណី​បុរាណ​របស់​ខ្មែរ នៅ​ទី​លានជល់ដំរី នៃ​បរិវេណ​ប្រាសាទអង្គរធំ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ​២០១៩​នេះ​។​

​លោក​ប្រធាន​ក្រុមហ៊ុន ស៊ី​ណុ ណា​ណា​ម ត្រា​វែ​ល (Seenu Gnanam Travels) ជា​ក្រុមហ៊ុន​សហការ​រៀបចំ​ពិធី​នេះ បាន​បញ្ជាក់ថា ការសម្តែង​សិល្បៈ​របាំ​រួម គ្នា​រវាង​ឥណ្ឌា និង កម្ពុជា​នេះ មាន​គោលបំណង​រឹតចំណង​មិត្តភាព នៃ​វិស័យ​វប្បធម៌ របស់​ប្រទេស​ទាំងពីរ ដែលមាន​ជា​ប្រវត្តិសាស្ត្រ​យូរលង់​ណាស់​មកហើយ ទាំង​វប្បធម៌ និង សាសនា​ជាដើម ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក មួន សុភាព ប្រ​ធា​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​តំណាង លោកជំទាវ រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ក៏បាន​ធ្វើការ​បង្ហាញ​ពី​មោក​ទ​ភាព និង ក្តីរំភើប ចំពោះ​គោលបំណង និង កិច្ចសហការ​ដ៏​ល្អ​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ចំណង​នៃ​មិត្តភាព និង ការទូត​ជា​ប្រវត្តិសាស្ត្រ​ពី​យូរលង់​ណាស់​មកហើយ គឺ​តាំងពី​សតវត្សរ៍​ទី​១ នៃ​គ្រឹះសករាជ នា​សម័យ​ហ្វូណន​។ ម្យ៉ាងទៀត​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា នូវ​សាសនា​ធំ​ពីរ គឺ​សាសនា​ហិណ្ឌូ និង ព្រះពុទ្ធសាសនា ដែលមាន​ជាអាទិ៍ ប្រាង្គ​ប្រាសាទអង្គរវត្ត ដែលជា​ភស្តុតាង​ស្រាប់ ហើយ​ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង គោរព​ប្រតិបត្តិ​បូជា​តរៀង មកដល់​សព្វថ្ងៃនេះ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ក្រៅពី​ការទទួល​ឥទ្ធិពល​ពី​ឥណ្ឌា ប្រទេស​ឥណ្ឌា ក៏បាន​ឧបត្ថម្ភ គាំទ្រ​ក្នុង​វិស័យ​វប្បធម៌​កម្ពុជា ដូចជា​ការជួសជុល​ប្រាសាទបុរាណ​មួយចំនួន នៅ​ខេត្តសៀមរាប ជាពិសេស​ប្រាសាទអង្គរវត្ត ។

​លោក មួន សុភាព ក៏បាន​បញ្ជាក់​ផងដែរ​ថា នេះ​ជា​កិច្ចសហប្រតិបត្តិការ​លើក​ទី​១ រវាង​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តសៀមរាប ជាមួយ សិល្បៈករ សិល្បៈការិនី នៃ​វិទ្យាស្ថាន​សិល្បៈ បា​ហា​ថា​ណា​រ៉ា​ម (Bharatanatyam) នៃ​ប្រទេស​ឥណ្ឌា​។​

​ក្នុង​ពិធីបុណ្យ​នេះ គេ​ក៏​ឃើញ​មាន​និស្សិត​ផ្នែក​សិល្បៈ​របាំ Bharatanatyam មកពី​ប្រទេស India និង បណ្តា​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក មក​ទស្ស​កិច្ច​នៅ​ប្រាសាទអង្គរវត្ត​ផងដែរ​។ ចំពោះ​អត្ថន័យ​នៃ​ការរៀបចំ​ពិធីបុណ្យ​របាំ បា​ហា​ថា​ណា​រ៉ា​ម (Bharatanatyam)​នេះ គឺ​ផ្តោតលើ​ទំនាក់ទំនង ជា​ប្រវត្តិសាស្ត្រ តាំងពី​បុរាណកាល រវាង​អាណាចក្រ​ខ្មែរ និង​ឥណ្ឌា ។ ម្យ៉ាងទៀត​ពិធីបុណ្យ​របាំ Bharatanatyam អន្តរជាតិ តែងតែ ប្រារព្វ​ធ្វើជា​រៀងរាល់ឆ្នាំ សម្រាប់​ឧទ្ទិស​ដល់​ព្រះ​សិវៈ ។​

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: បរិវេណ​ប្រាសាទអង្គរធំ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​សិល្បៈ របស់​ប្រទេស​ឥណ្ឌាប្រទេស​កម្ពុជានិង​ឥណ្ឌាសហការ​សម្ដែង​របាំ​រួមគ្នា​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​យ​របាំ បា​ហា​ថា​ណា​រ៉ា​ម (Bharatanatyam)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ទទួល​ថវិកា​សប្បុរស​ធម៌​ជាង​៨​ពាន់​ដុល្លារពី​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​-​វី​តា​ល់​

មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ទទួល​ថវិកា​សប្បុរស​ធម៌​ជាង​៨​ពាន់​ដុល្លារពី​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​-​វី​តា​ល់​

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណីនិងម្ហូបអាហារ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណីនិងម្ហូបអាហារ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

នៅ​ឆ្នាំ​២០៥០ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជានឹង​ថយចុះ ប្រសិន​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​

នៅ​ឆ្នាំ​២០៥០ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជានឹង​ថយចុះ ប្រសិន​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.