Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណីនិងម្ហូបអាហារ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

ដោយ Pothe Thun
27/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ សង្កាត់ គោកចក ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​របស់លោក ពុំបាន​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ និង ទំនិញ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដែល​បានដាក់​តាំង​លក់​នៅក្នុង​ផ្សារ​ឡើយ បន្ទាប់ពី​បានធ្វើ​តេស្ត​នឹង​ការពិសោធន៍​រក​សារធាតុ​គីមី​នៅក្នុង​ម្ហូបអាហារ​មួយចំនួន រួមមាន សណ្តែកបណ្តុះ , ត្រីងៀត , ប្រហិត , សរសៃ​គុយទាវ , គ្រឿង​សមុទ្រ ជាច្រើន​ប្រភេទ និង សុពលភាព​នៃ​ការប្រើប្រាស់​ហួស​កាលបរិច្ឆេទ​គ្រប់​ប្រភេទ ចំពោះ​គ្រឿង​កំប៉ុង និង​ឥ​វ៉ាន់​ចាប់ហួយ នៅតាម​តូប​នានា​ក្នុង​ផ្សារ ។​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ មានប្រសាសន៍​ទៀតថា​ទោះជា​យ៉ាងនេះ​ក្តី ក៏​មន្ត្រី​ជំនាញ​របស់លោក នៅតែ​បន្ត​ការចែក​ចាយ​នូវ​ស្លាក​សញ្ញា​ស្តីពី​ការហាមឃាត់ និង ការប្រើប្រាស់ ដើម្បី​អប់រំ​ណែនាំ​ពន្យល់ អំពី​បញ្ហា​ការ​វិច​ខ្ចប់ , ការ​ទុកដាក់​ឲ្យ​មាន​អនាម័យ​ល្អ ឬ​ការលក់ដូរ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជាមុន​ទើប​ជាការ​ប្រសើរ រួមទាំង​ការអំពាវនាវ​ដល់​ក្រុមអាជីវករ​លក់ដូរ ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់ និង​សាធារណជន​ទាំងអស់ រួមគ្នា​ទប់ស្កាត់ និង បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី នៅក្នុង​គ្រឿង​ហូបចុក និង លក់ដូរ​នូវ​ទំនិញ​ហួស​អាយុកាល​ប្រើប្រាស់ ក្លែងបន្លំ ឬ​ទំនិញ​ខូចគុណភាព ដែលជា​អំពើ​ខុសច្បាប់ ប្រឈម​ទៅ​និង​ទោសទណ្ឌ​ក្នុងករណី​ធ្ងន់ធ្ងរ​ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ចំណីនិងម្ហូបអាហារធាតុ​គីមី​ហាមឃាត់ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់មន្ត្រី​ជំនាញ​ខេត្តសៀមរាបលោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅ​ឆ្នាំ​២០៥០ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជានឹង​ថយចុះ ប្រសិន​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​

នៅ​ឆ្នាំ​២០៥០ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជានឹង​ថយចុះ ប្រសិន​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​

ការ​កើន​កម្ដៅ​នៅ​កម្រិត​២​អង្សា​សេ​បន្ថែម​នៅពេល​អនាគត នឹង​បណ្ដាល​ឲ្យ​ជីវិត​នៅលើ​ផែនដី​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​

ការ​កើន​កម្ដៅ​នៅ​កម្រិត​២​អង្សា​សេ​បន្ថែម​នៅពេល​អនាគត នឹង​បណ្ដាល​ឲ្យ​ជីវិត​នៅលើ​ផែនដី​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.