Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការ​កើន​កម្ដៅ​នៅ​កម្រិត​២​អង្សា​សេ​បន្ថែម​នៅពេល​អនាគត នឹង​បណ្ដាល​ឲ្យ​ជីវិត​នៅលើ​ផែនដី​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​

ដោយ Pothe Thun
27/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មន្ត្រី​បរិស្ថាន​ជាន់ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹងថា ការកើនឡើង​ការកើនឡើង​នូវ​កម្រិត​កម្តៅ​នៅ​កម្រិត​១.៥ ឬ​២​អង្សា​សេ នាពេល​អនាគត វា​នឹងធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាយុជីវិត​មនុស្ស សត្វ រុក្ខជាតិ នៅលើ​ភពផែនដី​យើង​នេះ រួម​នឹង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កាន់តែច្រើន ។​

​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថា​នី បាន​មានប្រសាសន៍​បែបនេះ នៅក្នុង សិក្ខាសាលា ផ្សព្វផ្សាយ​ពី​សកម្មភាព និង​របកគំហើញ របស់​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែ​ប្រួស​អាកាសធាតុ (Intergovernmental Panel on Climate Change: IPCC) កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​។​

​លោកជំទាវ ម៉ុម ថា​នី បាន​បង្ហាញថា ជាក់ស្ដែង​ការកើនឡើង​កម្តៅ​នៅលើ​ផែនដី នៅក្នុង​ឆ្នាំ​២០១៩​នេះ វា​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ដូចជា​ប្រទេស​កម្ពុជា ជាដើម ដែល​នេះ​ការ​ប្រឈម​ដ៏​លំបាក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែ​ប្រួស​អាកាសធាតុ​នេះ​។ ទន្ទឹមនឹងនោះ ដើម្បី​ប្រយុទ្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ យើង​ចាំបាច់​ត្រូវការ​ហិរញ្ញវត្ថុ​ជា​ចាំបាច់ ហើយ​យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដថា ប្រទេស​ដែលមាន​ឧស្សាហកម្ម​ជឿនលឿន ត្រូវគោរព​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា នៅក្នុង​របាយការណ៍​ពិសេស បាន​អះអាងថា តាមរយៈ​កិច្ចការ​របស់​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែ​ប្រួស​អាកាសធាតុ (IPCC) កំណើន​សីតុណ្ហភាព​បន្ថែម​០.៥​អង្សា​សេ នៅក្នុង​សកលលោក អាច​នាំមក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​។ ដូច្នេះ យើង​ត្រូវ​កម្រិត​កំណើន​សីតុណ្ហភាព មិន​ឲ្យ​កើនឡើង​លើសពី​១,៥​អង្សា​សេ​ឡើយ​។ ប៉ុន្តែ​ដើម្បី​កម្រិត​កំណើន​សីតុណ្ហភាព​នេះ យើង​ត្រូវការ​ផ្លាស់ប្តូរ ដែល​មិន​ធ្លាប់មាន​ពីមុនមក ដូចជា​ការកាត់បន្ថយ​នូវ​ការបញ្ចេញ​ឧស្ម័ន​ពី​គ្រប់​វិស័យ​ឲ្យ​ស៊ីជម្រៅ ការប្រើប្រាស់​បច្ចេកវិទ្យា​ជំនួស​ផ្សេងៗ ដូចជា ថាមពល​កកើត​ឡើងវិញ ការផ្លាស់ប្តូរ​ឥរិយាបថ និង​ការបង្កើន​វិនិយោគ​ទៅលើ​ជម្រើស​បញ្ចេញ​កាបូន​ទាប​។​

​សូមជម្រាបថា កម្មវិធី​ផ្សព្វផ្សាយ​សកម្មភាព និង​របកគំហើញ នៃ​ក្រុមការងារ​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ បាន​ប្រព្រឹត្តទៅ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧-២៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​គណៈប្រតិភូ មកពី​ប្រទេស​ឡាវ តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ គ្រឹះស្ថានសិក្សា ព្រមទាំង​យុវជន ជាច្រើន​នាក់​ផងដែរ​៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: Intergovernmental Panel on Climate Change: IPCCសិក្ខាសាលា ផ្សព្វផ្សាយ​ពី​សកម្មភាព និង​របកគំហើញ របស់​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែ​ប្រួស​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

 អនុគណៈកម្មការ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២

 អនុគណៈកម្មការ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២

អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ពី​គោលការណ៍​សំខាន់ៗដើម្បី​រួមគ្នា​ទប់ស្កាត់កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​

អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ពី​គោលការណ៍​សំខាន់ៗដើម្បី​រួមគ្នា​ទប់ស្កាត់កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.