Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

នៅ​ឆ្នាំ​២០៥០ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជានឹង​ថយចុះ ប្រសិន​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​

ដោយ Pothe Thun
27/05/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​ការប៉ាន់ស្មាន​នៅក្នុង​របាយការណ៍​វិភាគ ម៉ូ​ដែល របស់​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា (GDP) នៅ​ឆ្នាំ​២០៥០​ខាងមុខ នឹង​អាចមាន​ការថយចុះ​ជិត ១០% ប្រសិនបើ​ពុំមាន​ដំណោះស្រាយ លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ចាប់ពី​ពេល​ឥឡូវនេះ​ទេ​។​

​នេះ​បើតាម​ប្រសាសន៍ លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​។ ក្នុងឱកាស​នោះ លោកជំទាវ​បាន​វាយតម្លៃថា សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​សកម្មភាព និង របកគំហើញ របស់​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែ​ប្រួស​អាកាសធាតុ (IPCC)​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​ផ្តល់​ជាគោលការណ៍​ណែនាំ​គន្លឹះ ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​អ្នកជំនាញការ អ្នកវិភាគ និង មន្ត្រី​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង គោលនយោបាយ​ពាក់ព័ន្ធ​សម្រាប់​ប្រទេស​កម្ពុជា ។​

​លោកជំទាវ បង្ហាញ​ដល់​អង្គសិក្ខាសាលា​នោះ​ថា ៖ កម្ពុជា​មិនបាន​ជាប់​បន្ទុក ជា​អ្នកទទួលខុសត្រូវ​លើ​ការបញ្ចេញ​ឧ​ស្ម័​ន្ម​ផ្ទះ​កញ្ចក់ ជា​ប្រវត្តិសាស្ត្រ​ឡើយ តែ​កម្ពុជា​បាន​ប្តេជ្ញា​យ៉ាង​ម៉ឹងម៉ាត់​បំផុត ក្នុងការ​ជម្រុញ​គំរូ​អភិវឌ្ឍ ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង ការបញ្ចេញ​កាបូន​ទាប ។ ដោយឡែក កម្ពុជា​ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត ដោយសារ​ការប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក ។ ហើយ​ឆ្នាំ​២០១៩​ថ្មីៗ​នេះ កម្ពុជា​បាន​ប្រឈម​ទៅនឹង​រលក​កម្តៅ​ខ្ពស់បំផុត ទាំងនេះ​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស ដែល​គាំទ្រ​ដ៏​ខ្លាំងក្លា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សិក្ខាសាលា ដែលមាន​រយៈពេល​២​ថ្ងៃនេះ មានការ​ចូលរួម ពី​តំណាង​មកពី​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC) និង​ប្រតិភូ​មកពី​ប្រទេស​ឡាវ ដើម្បី​ចែករំលែក ស្តីពី​លទ្ធផល​នៃ​ការសិក្សា​វិទ្យាសាស្ត្រ លើ​ការប្រែប្រួល​អាកាសធាតុ ដល់​សិក្ខាកាម​ជា​មន្ត្រី​បរិស្ថាន មន្ត្រី​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ សិស្ស​-​និស្សិត លោកគ្រូ​-​អ្នកគ្រូ​-​សាស្ត្រាចារ្យ ដែលជា​ពិសេស​នោះ​គឺមាន​វត្តមាន​របស់ លោក​បណ្ឌិត ព្រី​យ៉ា​ដា​ស៊ី ស៊ូ​ខ្លា (Priyadarshi R.Shukla) សហប្រធាន​ក្រុមការងារ​ផ្នែក​ទី​៣ នៃ​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​រ​ប្រែប្រួល​អាកាសធាតុ បង្ហាញ​ចំណាប់អារម្មណ៍​លើ​ចំណុច​សំខាន់ៗ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការជួយ​ពង្រឹងសមត្ថភាព ក្នុងការ​បង្កើត​ភស្តុតាង​វិទ្យា​ស្ត្រ អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ។

​គួររំលឹកថា នៅ​ឆ្នាំ​២០០៧ ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC) បានទទួល​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ បង្កើន​ការយល់ដឹង​អំពី​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ ជា​សាកល ។​

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: GDP​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុប្រែប្រួល​អាកាសធាតុ​ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជាលោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការ​កើន​កម្ដៅ​នៅ​កម្រិត​២​អង្សា​សេ​បន្ថែម​នៅពេល​អនាគត នឹង​បណ្ដាល​ឲ្យ​ជីវិត​នៅលើ​ផែនដី​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​

ការ​កើន​កម្ដៅ​នៅ​កម្រិត​២​អង្សា​សេ​បន្ថែម​នៅពេល​អនាគត នឹង​បណ្ដាល​ឲ្យ​ជីវិត​នៅលើ​ផែនដី​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

 អនុគណៈកម្មការ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២

 អនុគណៈកម្មការ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.