Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល កត់សម្គាល់ឃើញ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន តែ​នៅ​ជា​ប្រធានបទ​នៃ​ការវិភាគ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ​និង​ទាំង​ផ្នែក​ឯកជន​

ដោយ Pothe Thun
27/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល កត់សម្គាល់ឃើញ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន តែ​នៅ​ជា​ប្រធានបទ​នៃ​ការវិភាគ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ​និង​ទាំង​ផ្នែក​ឯកជន​
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤ នៅ​ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មានប្រសាសន៍ថា បច្ចុប្បន្ននេះ វឌ្ឍនភាព​នៃ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីតាំង​ផ្តល់​សេវា​សុខាភិបាល ទាំង​ធនធានមនុស្ស​រាប់​តាំងពី​បរិមាណ​និង​គុណភាព រាប់​តាំងពី​អ្នកមាន​ឯកទេស​វេជ្ជសាស្ត្រ​កាន់តែច្រើន និង​រាយ​តាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ​ទាំង​នៅតាម​បណ្តា​ខេត្ត មាន​ទាំង​សម្ភារ​បរិក្ខា​បម្រើឱ្យ​ការធ្វើ​រោគវិនិច្ឆ័យ បម្រើឱ្យ​ការព្យាបាល​ថែទាំ ត្រូវបាន​បំពាក់​កាន់តែច្រើន​នៅតាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ​និង​នៅតាម​មន្ទីរពេទ្យ​តាម​បណ្តា​ខេត្ត​នានា​ផងដែរ ហើយ​គុណភាព និង​សុវត្ថិភាព​នៃ​ការព្យាបាល​ជំងឺ ត្រូវបាន​ប្រជាពលរដ្ឋ​ទទួលស្គាល់ថា ល្អប្រសើរ​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​កាន់តែច្រើន មានការ​ទុកចិត្ត​កាន់​តែ​ច្រើនឡើង​ដែរ ប៉ុន្តែ​នៅតែ​ជា​ប្រធានបទ នៃ​ការវិភាគ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ និង​ទាំង​ផ្នែក​ឯកជន​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ មានប្រសាសន៍​ទៀតថា ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ការងារ​ព្យាបាល និង​ថែទាំ​ជំងឺ ជាការ​ងារ​ដែល​អាច​ប្រឈម​នឹង​បញ្ហា​តិច​ឬ​ច្រើន ប៉ុន្តែ​កុំ​គិតថា ការផ្តល់​ការព្យាបាល និង​ថែទាំ​ជំងឺ ជួបនឹង​គ្រោះថ្នាក់ ឬ​មាន​បញ្ហា​គឺជា​រឿង​ធម្មតា​នោះ ដូច្នេះ​ការយល់​ឃើញបែបនេះ​ជាការ​ខុសឆ្គង​ហើយ ដូចជា​គ្រូពេទ្យ​ម្នាក់ ដែល​បាន​សិក្សា​ចប់​នៅ​មូលដ្ឋាន ត្រូវតែ​មាំទាំ​ទាំង​ចំណេះដឹង ជំនាញ សីលធម៌​វិជ្ជាជីវៈ និង​ការប្រកប​វេ​ជ្ជា​ជីវៈ​ជា​គ្រូពេទ្យ ត្រូវមាន​អាជ្ញាប័ណ្ណ​ចេញ​ដោយ​គណៈ​គ្រូពេទ្យ និង​ត្រូវ​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​នោះ តាមរយៈ​ការបំពេញ​ល​ក្ខ័​ណ​តម្រូវ​របស់​គណៈ​គ្រូពេទ្យ ដូច្នេះ​សូម​ឲ្យ​គ្រូពេទ្យ​ទាំងអស់ ក្នុងពេល​បំពេញ​កិច្ច​ការថែទាំ​ព្យាបាល​ជំងឺ ត្រូវ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ត្រូវ​យល់​ពី​បញ្ហា និង​ត្រូវ​ស្វែងយល់​អំពី​ស្ថានភាព​របស់​អ្នកជំងឺ ត្រូវប៉ាន់​ពី​សមត្ថភាព​ជំនាញ​របស់ខ្លួន និង សូម​សិក្សា​ពី​ល​ទ្ឋ​ភាព​ទីតាំង​របស់ខ្លួន និង​សិក្សា​អំពី​ការ​ត្រូវការ​ក្នុងការ​ព្យាបាល​ជំងឺ​ថា​តើ​គួរ​ទុក​ព្យាបាល​ខ្លួនឯង ឬក៏​ត្រូវ​បញ្ជូនទៅ​គ្រូពេទ្យ​ដែលមាន​ឯកទេស និង​មាំទាំ​ជាង ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ឯកឧត្តម ធា គ្រុយ មានប្រសាសន៍​បន្ថែមទៀត​ថា កុមារ​ងាយ​ឆ្លង​ជាមួយនឹង​ជំងឺ​ផ្សេងៗ ដោយសារ​សរីរាង្គ និង​ប្រ​ព័​ន្ឋ​ការពារ​របស់គាត់​នៅ​ខ្សោយ ហើយ​ជាទូទៅ បើ​មាន​មេរោគ​ដែល​បង្ក​ឱ្យ​កុមារ​ឈឺ គឺ​ពួកគាត់​ទទួលបាន​យ៉ាង​ងាយ ដូចជា​ជំងឺ​ដែល​ឧស្សាហ៍​ជួបប្រទះ​ច្រើនជាងគេ​កើត​ឡើងលើ​កុមារ គឺ​ជំងឺ​ផ្លូវដង្ហើម ដូចជា​រលាក​បំពង់ខ្យល់ រលាក​ទងសួត ហើម​សួត ជំងឺរាគ​រុស និង​ប្រភេទ​ជំងឺ​ខ្លះ​មិនសូវ​ជួបប្រទះ​តែ​វា​ធ្ងន់ធ្ងរ​ដែរ ដូចជា​ជំងឺ​រលា​កដៃ ជើង មាត់ ដែល​បង្កឡើង​ដោយ​មេរោគ​អ៊ី​វី​៧១ ហេតុនេះ សូម​មាតាបិតា​និង​អាណាព្យាបាល​គ្រប់រូប ត្រូវ​ប្រយ័ត្ន ចំពោះ​សុខភាព​កុមារ កុំឱ្យ​គាត់​នៅក្បែរ​អ្នកជំងឺ និង​បើ​មិនចាំបាច់​ទេ បើ​កុមារ​មិន​ឈឺ សូមកុំ​នាំ​គាត់​ទៅ​មន្ទីរពេទ្យ ព្រោះ​វា​ងាយ​នឹង​ឆ្លង​ជំងឺ​ដល់​គាត់ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​សុខាភិបាល​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនពិការ​កាយសម្បទា​ម្នាក់ បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួនក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

ជនពិការ​កាយសម្បទា​ម្នាក់ បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួនក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

ប្រទេស​កម្ពុជានិង​ឥណ្ឌាសហការ​សម្ដែង​របាំ​រួមគ្នានៅ​បរិវេណ​ប្រាសាទអង្គរធំ ដើម្បី​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​

ប្រទេស​កម្ពុជានិង​ឥណ្ឌាសហការ​សម្ដែង​របាំ​រួមគ្នានៅ​បរិវេណ​ប្រាសាទអង្គរធំ ដើម្បី​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​

មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ទទួល​ថវិកា​សប្បុរស​ធម៌​ជាង​៨​ពាន់​ដុល្លារពី​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​-​វី​តា​ល់​

មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ទទួល​ថវិកា​សប្បុរស​ធម៌​ជាង​៨​ពាន់​ដុល្លារពី​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​-​វី​តា​ល់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    214 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.