Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរ​ជាតិ​អប្សរា ដង្ហែរ​បុណ្យផ្កា​ប្រាក់​សាមគ្គី​ចូលរួម​កសាង​សមិទ្ធផល ក្នុង​វត្ត​ប្រាសាទលលៃ​

ដោយ Pothe Thun
27/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បច្ច័យ​ទទួលបាន​ពី​សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ មន្ត្រី នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ត្រូវបាន​ប្រគល់ជូន​វ​ត្ត​ប្រាសាទលលៃ ស្ថិតក្នុង ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​កសាង​កុដិ​ថ្មី​មួយ​ខ្នង ជំនួស​ឲ្យ​កុដិ​ចាស់​ដែល​បាន​កសាង​នៅលើ​ខឿន​ប្រាសាទបុរាណ​។​

​បច្ច័យ​ទាំងអស់នេះ គ្រោង​នឹងចូលរួម​កសាង​កុដិ​មួយ​ខ្នង​ទំហំ​២០.១៥​ម x ១៦.៣៥​ម កម្ពស់​មួយ​ជាន់ ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង សម្រាប់​ព្រះសង្ឃ​គង់នៅ ។ ការកសាង​កុដិ​ខាងលើ គឺ​ស្ថិតក្នុង​ភាពចាំបាច់​បំផុត ព្រោះ​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ប្រាសាទលលៃ​នេះ បានសម្រេច​និមន្ត​ពី​កុដិ​ចាស់​ដែលមាន​ទីតាំងនៅ​ផ្នែក​ខាងលើ នៃ​ខឿន​ប្រាសាទលលៃ មក​គង់​ជា​អចិន្ត្រៃយ៍​នៅ​បរិវេណ​ខាងក្រោម ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល អភិរក្ស លើក​តម្លៃ ប្រាសាទលលៃ​ឲ្យ​ចាក​ផុតពី​ហា​នី​ភ័យ​ដោយសារ​ធម្មជាតិ អាយុកាល និង​ការរស់នៅ​របស់​មនុស្ស​។​

​ពិធី​ដង្ហែរ​បុណ្យផ្កា​ប្រាក់​សាមគ្គី​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​កិច្ច​ផ្តួចផ្តើម​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​និមន្ត​ចូលរួម​ពី​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាលា​គណ​ខេត្តសៀមរាប រួម​និង​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត ពុទ្ធិ​បរិស័ទ ជិត​ឆ្ងាយ​ជាច្រើន​អង្គ​នាក់​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​សូមជម្រាបថា បច្ច័យ​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​នេះ មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ មន្ត្រី អាជ្ញាធរ​ជាតិ​អប្សរា ១០ ,៧៣២,១០០​រៀល និង ២១,១៣៨​ដុល្លារ​សហរដ្ឋ​អា​មេ​រិច និង​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​២០,០០០ ដុល្លារ​សហរដ្ឋ​អា​មេ​រិច​។​

​អត្ថបទ និង​រូបភាព​: លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: បុណ្យផ្កា​ប្រាក់​សាមគ្គីវត្ត​ប្រាសាទលលៃ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ស្វាគមន៍​ចំពោះ​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ប៉ុន្តែ​សុំ​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​លក់​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ស្វាគមន៍​ចំពោះ​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ប៉ុន្តែ​សុំ​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​លក់​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ​

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល កត់សម្គាល់ឃើញ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន តែ​នៅ​ជា​ប្រធានបទ​នៃ​ការវិភាគ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ​និង​ទាំង​ផ្នែក​ឯកជន​

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល កត់សម្គាល់ឃើញ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន តែ​នៅ​ជា​ប្រធានបទ​នៃ​ការវិភាគ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ​និង​ទាំង​ផ្នែក​ឯកជន​

ជនពិការ​កាយសម្បទា​ម្នាក់ បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួនក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

ជនពិការ​កាយសម្បទា​ម្នាក់ បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួនក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.