បំផ្ទុះរថយន្តនៅក្រុងភាគខាងជើងស៊ីរី ដែលគ្រប់គ្រងដោយកងកម្លាំងតួកគី ស្លាប់មនុស្ស១៣នាក់
ក្រសួងការពារជាតិតួកគី នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកានេះ បាននិយាយថា គ្រាប់បែកក្នុងរថយន្តមួយ បានផ្ទុះនៅភាគខាងជើងប្រទេសស៊ីរី នៅតាមបណ្តោយព្រំដែន ជាមួយប្រទេសតួកគីកាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស សរុបទៅដល់១៣នាក់។ ក្រសួងបានបញ្ជាក់ដែរថា ក្រៅពីចំនួនអ្នកស្លាប់គឺមាន មនុស្ស២០នាក់ផ្សេងទៀត បានរងរបួសនៅពេល ដែលគ្រាប់បែកបានផ្ទុះ នៅកណ្តាលតំបន់Tal Abyad ដែលកាលពីខែមុន ត្រូវកាន់កាប់បាន ...