ខេត្តសៀមរាប ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២១
ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២១ ក្នុងឆ្នាំ២០២២ ខេត្តសៀមរាប បានទទួលធ្វើជាម្ចាស់ជាលើកដំបូងរបស់ខ្លួន ដែលមានកីឡាករ កីឡាការិនីមកពីទូទាំងប្រទេសចំនួន១៨ក្លឹប ស្មើនឹង ១៥៤រូប ព្រមទាំងមានការចូលរួមពីកីឡាកិត្តិយស និងក្រុមប្រតិភូមកពីសហព័ន្ឋកីឡាវាយសីកម្ពុជាផងដែរ សរុបជាង២០០រូប។ ការប្រកួតដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ នឹងធ្វើការប្រកួតចំនួន ៧វិញ្ញាសារ ...