លោកជំទាវ ជូ ប៊ុនអេង ចុះពិនិត្យការអនុវត្តគម្រោងលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស ក្នុងស្រុកសូទ្រនិគម
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អមដំណើរដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកលោកស្រីជាតំណាងអ្គការជាដៃគូរ បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នា ...