ប្រជាពលរដ្ឋ ៨៥គ្រួសារស់នៅក្នុងតំបន់អាជ្ញាធរជាតិអប្សរា ទទួលបានសិទ្ធជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ
នៅក្នុងខែមេសា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងបុរាណដ្ឋាន ក្នុងខេត្តសៀមរាប ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ចំនួន៨៥គ្រួសារ ត្រូវបានអនុញ្ញាតឲ្យជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ។ ប្រជាពលរដ្ឋ ៨៥គ្រួសារនោះ ដែលទទួលបានការអនុញ្ញាតនោះ រួមមានស្រុកប្រាសាទបាគង ទទួលបានការអនុញ្ញាតចំនួន៦គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន៥គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន៧គ្រួសារ ក្រុងសៀមរាប ទទួលបានការអនុញ្ញាតចំនួន ៥២គ្រួសារ ...