Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាមមកពីគ្រួសារខ្វះខាតនៅខេត្តសៀមរាប បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

ដោយ Pothe Thun
30/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិក្ខាកាមមកពីគ្រួសារខ្វះខាតនៅខេត្តសៀមរាប បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាកាមមកពីគ្រួសារខ្វះខាតនៅខេត្ដសៀមរាប ចំនួន៥៩នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា ដែលការបណ្តុះបណ្ដាលនេះមានរយៈពេល ១ឆ្នាំ និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

លោកស្រី ម៉ៅ សុផានី នាយិកា នៃអង្គការស្លាបព្រាកម្ពុជា បានបញ្ជាក់ថា អង្គការបានខិតខំយ៉ាងសកម្មក្នុងការផ្តល់ឲ្យយុវជនដែលខ្វះលទ្ធភាព នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់អាចពឹងពាក់ខ្លួនឯងបាន តាមរយះការផ្តល់នូវការអប់រំ បណ្តុះបណ្តាល និងឱកាសការងារ នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងប្រើប្រាស់វិធីសាស្រ្តដែលមានសារះសំខាន់ដែលផ្តោតទៅលើការអភិវឌ្ឍបំណិនជីវិត ដើម្បីឲ្យសហគមន៍កម្ពុជា ជាកន្លែងដែលមនុស្សគ្រប់រូបមានឱកាសស្មើគ្នា និងមានឯករាជ្យភាព និងសមត្ថភាព ដើម្បីបង្កើតជីវិតផ្ទាល់ខ្លួនឲ្យកាន់តែប្រសើរ។ ហើយនៅក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ អង្គការស្លាបព្រាកម្ពុជា បានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន៥៩នាក់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងគេហៈកិច្ច ជំនាញធ្វើម្ហូប ជំនាញបារីស្តា/ឆុងកាហ្វេ និងការបំប៉នសមត្ថភាពអតីតសិស្ស ចំនួន២៥នាក់ទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងនាមអាជ្ញាធរខេត្ត លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា វិញ្ញាបនបត្របញ្ជាក់ការសិក្សានេះ សម្រាប់ជួយឱ្យសិក្ខាកាម មានលទ្ធភាពស្វែងរកឱកាសការងារល្អៗ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លោកបានលើកទឹកចិត្តនិងណែនាំដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ឱ្យស្គាល់ច្បាស់អំពីខ្លួនឯង និងធ្វើការដឹងគុណដល់ខ្លួនឯង តាមរយៈប្រព្រឹត្តិតែអំពើល្អ ដឹងគុណដល់មាតាបិតាអាណាព្យាបាលដែលពួកគាត់មានថ្ងៃនេះ និងជាពិសេសដឹងគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលបាននាំសុខសន្តិភាព ឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិ បើគ្មានសន្តិភាពទេយើងក៏គ្មានថ្ងៃនេះដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។ ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបតែបើកដំណើរការឡើងវិញបានចំនួន៧១% នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើកឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ស្មើនឹង ៦៥% ផ្ទះសំណាក់ ២១៣ទីតាំងស្មើនឹង៣,៧៣៥បន្ទប់ និងភោជនីយដ្ឋាន ១២០ទីតាំង ស្មើនឹង ៦១% ខណៈដែលចំនួនទេសចរដែលមកដល់ខេត្តសៀមរាបវិញ មានជើងហោះហើរចូលចំនួនជាង២០ជើងក្នុងមួយថ្ងៃ ហើយមានអ្នកដំណើរចំនួនចន្លោះពី ២,០០០ ទៅ ២,៦០០នាក់។ហើយភ្ញៀវទេសចរអន្តរជាតិដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុបប្រមាណ ៥៤ម៉ឺននាក់ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី , លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍អង្គការស្លាបព្រាកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមនិស្សិតមកពីរាជធានីភ្នំពេញជាង១០០នាក់ ធ្វើកម្មសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញជាង១០០នាក់ ធ្វើកម្មសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ជាប្រពៃណីអ្នកនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃដើម្បីអបអរថ្ងៃចេញព្រះវស្សា

ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ជាប្រពៃណីអ្នកនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃដើម្បីអបអរថ្ងៃចេញព្រះវស្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.