Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ជាប្រពៃណីអ្នកនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃដើម្បីអបអរថ្ងៃចេញព្រះវស្សា

ដោយ Pothe Thun
30/10/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ជាប្រពៃណីអ្នកនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃដើម្បីអបអរថ្ងៃចេញព្រះវស្សា
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរាត្រីពេញបូរមី ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃចេញព្រះវស្សា ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពលរដ្ឋតាមភូមិនានាចំណុះជើងវត្តអារញ្ញសាគរ ស្ថិតក្នុងក្រុងសៀមរាប បានមូលមតិគ្នារៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ទៅកាន់ចុងទឹកក្បែរភូមិសាស្ត្របឹងទន្លេសាប។

ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាបញ្ជាក់ថា ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា គឺធ្វើឡើងដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងជាសញ្ញាថារដូវវស្សាឆ្នាំនេះបានឆ្លងផុតហើយជាពិសេស និងសំខាន់បំផុតនៃពិធីនេះ គឺសុំខមាទោសដល់ព្រះគង្គាដែលឱ្យយើងប្រើប្រាស់ជារៀងរាល់ថ្ងៃដើម្បីទ្រទ្រង់ជីវិតរបស់យើងគ្រប់គ្នា ក្រែងយើងធ្វើអំពើមិនគប្បីណាមួយដោយចេតនាក្តី អចេតនាក្តី ទៅលើព្រះគង្គារ ព្រះធរណី ហើយព្រះសង្ឃក៍ធ្វើពិធីសូត្រជ័យន្តោ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសបុណ្យកុសលដល់ម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សាផងទាំងឡាយនិងងាកមកឱ្យពរសព្វសាធុកាជ័យមង្គលដល់ប្រជាពុទ្ឋបរិស័ទគ្រប់រូបឱ្យជួបតែសេចក្តីសុខចំរើន។

ព្រះវិភត្តិមុនីញាញ មានថេរដិកាទៀតថា ពិធីនេះចាស់ៗនាំគ្នាធ្វើឡើង ដើម្បីដឹងគុណដល់ម្ចាស់ទឹកម្ចាស់ដីដែលយើងប្រើប្រាស់ទឹកដីអស់រយៈពេលមួយឆ្នាំ និងដើម្បីបង្ហាញដល់ក្មេងៗស្រករក្រោយឱ្យបានដឹងបានយល់អំពីវប្បធម៌ប្រពៃណីទំនៀមទំលាប់ដែលបុព្វបុរសរបស់ខ្មែរបានបន្សល់ទុកមក ហើយនាំគ្នាគោរពនិងថែរក្សាកុំឱ្យសាបរលាប និងបាត់បង់ សម្រាប់ទុកជាកេរ្តិ៍ដំណែលតកូនចៅគ្រប់ៗជំនាន់ទៅថ្ងៃក្រោយរបស់យើងឱ្យពួកគាត់បានស្គាល់ផង។ សព្វថ្ងៃប្រពៃណីនេះ នៅខេត្តសៀមរាប ស្ទើរតែបាត់បង់អស់ហើយ មាននៅតែវត្តតិចតួចដែលផ្តួចផ្តើម និងប្រារព្ឋនាំគ្នាធ្វើ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះអង្គមានសង្ឃដិកាពន្យល់ថា ពិធីដង្ហែសង្ឃឹកជ្វាលា ជាពិធីនិយមធ្វើតៗគ្នាទៅតាមប្រពៃណីទំនៀមទំលាប់នៃប្រជាពលរដ្ឋនៅតំបន់ណាមួយ មិនជាទូទៅទេ។ បើតាមលំអានចាស់ៗគាត់ឱ្យមានការដង្ហែអង្គសង្ឃឹក ដោយ ឱ្យវត្តស្ថិតនៅទីគោកដែលនៅក្បែរគ្នាធ្វើមុន ដោយការដង្ហែរតាមផ្លូវគោក ដល់េវេលាសមស្របណាមួយវត្តនៅចុងទឹក ក៍បណ្តែតនូវគ្រឿងសក្ការៈបូជាជាទីបញ្ចប់កិច្ច។មានន័យថា ព្រះសង្ឃនិងប្រជាពលរដ្ឋរស់នៅអាស្រ័យផលលើផ្ទៃទឹក សន្មតធ្វើបន្តពីប្រជាពលរដ្ឋនៅលើគោក គឺសហការគ្នាតាមការសន្មត់ដូច្នេះឯង។

គួរឲ្យដឹងដែរថា អង្គសង្ឃឹកត្រូវយកទៅតម្កល់ក្បែរវត្តទឹករហូតដល់ពេលកំណត់ទើបដង្ហែរចេញទៅទីវត្តសុវណ្ណសាគរ (កោះខ្សាច់) ជាវត្តស្ថិតនៅចុងគេប៉ែកខាងក្រោមនៃតំបន់បឹងទន្លេសាបក្នុងក្រុងសៀមរាប។ សង្ឃឹក ជាឈ្មោះប្រដាប់មួយប្រភេទ មានជើង៤ មានដង២ មានរនាប មានជញ្ជាំងតឿជារបាំងសម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខបម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន។ សង្ឃឹក សម្រាប់ដាក់គ្រឿងសំណែនបណ្តែតតាមខ្សែទឹក ឬសែងទៅដាក់លើគោក ដើម្បីឧទ្ទិសដល់ព្រះគង្គា ព្រះធរណី និងទេវតា អារុក្ខអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា ដែលថែរក្សាស្ថិតនៅតាមព្រៃភ្នំជ្រោះជ្រងជ្រលងដងអូរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ចេញ​ព្រះវស្សាដង្ហែសង្ឃឹកប្រទីបជ្វាលា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ និងជុសជុលផ្លូវដីសក្រាលក្រួសក្រហមក្នុងឃុំចំនួន២ នៃស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ និងជុសជុលផ្លូវដីសក្រាលក្រួសក្រហមក្នុងឃុំចំនួន២ នៃស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

កម្ពុជាជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ដល់ប្រទេសកូឡុំប៊ី អំពីការប្រើប្រាស់ និងថែទាំគ្រឿងចក្រក្នុងការបោសសម្អាតមីន

កម្ពុជាជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ដល់ប្រទេសកូឡុំប៊ី អំពីការប្រើប្រាស់ និងថែទាំគ្រឿងចក្រក្នុងការបោសសម្អាតមីន

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលវត្តឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង ប្រមូលបានបច្ច័យជាង ៦០លានរៀល ដើម្បីប្រគេនព្រះសង្ឃប្រើប្រាស់ក្នុងការកសាងសមិទ្ធផលក្នុងទីអារាម

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលវត្តឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង ប្រមូលបានបច្ច័យជាង ៦០លានរៀល ដើម្បីប្រគេនព្រះសង្ឃប្រើប្រាស់ក្នុងការកសាងសមិទ្ធផលក្នុងទីអារាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.