Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
30/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ
72
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.៤៣១ប័ណ្ណ នៃចំនួនក្បាលដីសរុប ៧.៩៨៧ក្បាលដី ឋិតក្នុងភូមិចំនួន៧ នៃឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ មានគោលបំណងលើកស្ទួយជីវភាពរបស់បងប្អូន កាត់បន្ថយនូវទំនាស់ដីធ្លីតាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។ ជាមួយគ្នានោះវិស័យដីធ្លីរដ្ឋបាលខេត្តសៀមរាប ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិកា ក្នុងការរៀបចំបង្កើតឲ្យមានក្រុមការងារចុះបញ្ជីដីធ្លីតាមបណ្តាស្រុក-ក្រុង ចំនួន ៦ក្រុង-ស្រុក លើក្រុង-ស្រុក ទាំង១២ នៅទូរទាំងខេត្តសៀមរាប។ កន្លងមកទោះបីជាមានឧបសគ្គ និងបញ្ហាស្មុគស្មាញមួយចំនួនក៏ដោយ ក៏អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានធ្វើការដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានលទ្ធផលល្អប្រសើ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលបានប្រគល់ជុនប្អូនប្រជាពលរដ្ឋក្នុងឃុំខ្ចាស់ ស្រុសូទ្រនិគម មានចំនួន ៦.៤៣១ប័ណ្ណ នៃចំនួនក្បាលដីសរុប ៧.៩៨៧ក្បាលដី ក្នុងចំណោមភូមិចំនួន៧ មាន៖ ភូមិថ្មី ភូមិគោកសង្កែ ភូមិខ្ទាស់ ភូមិថ្លាត ភូមិក្បូន ភូមិជ្រៃ និងភូមិយាងទេស។ ចំពោះក្បាលដីមួយចំនួនទៀត ដែលនៅមិនទាន់អាចចេញប័ណ្ណជូនបាន គឺដោយសារក្បាលដីទាំងនោះមានការពាក់ព័ន្ធនឹងក្បាលដីគ្មានទិន្នន័យ ក្បាលដីជាប់ពាក់ព័ន្ធបណ្តឹងទប់ស្កាត់ ការបណ្តឹងជំទាស់តវ៉ាពាក់ព័ន្ធនឹងផ្លូវ អូរ ប្រឡាយ និងក្បាលដីមួយចំនួនទៀត មានជាប់បុរាណដ្ឋាន។ ចំពោះក្បាលដីដែលជាប់ពាក់ព័ន្ធនឹងបណ្ដឹងទំនាស់តវ៉ា គណៈកម្មការរដ្ឋបាលខេត្តនឹងបន្តសម្របសម្រួល ដោះស្រាយជាបន្តបន្ទាប់ជាមួយម្ចាស់បណ្តឹងទាំងអស់នោះ ហើយក្បាលដីដែលពាក់ព័ន្ធនឹងបុរាណដ្ឋាន រដ្ឋបាលខេត្តនឹងបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា មន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន។

បើតាម លោក វិញ ប៉ូរ៉ា អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលវិញ្ញាបនប័ត្រសម្គាល់អចលវត្ថុ និងបានអំពាវនាវអោយប្រជាពលរដ្ឋ សូមអញ្ជើញទៅប្រកាស និងបង់ពន្ធតាមពេលវេលាកំណត់ ដែលជាការចូលរួមលើកកម្ពស់វប្បធ៌មនៃការបង់ពន្ធ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ជាប្រពៃណីអ្នកនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃដើម្បីអបអរថ្ងៃចេញព្រះវស្សា

ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ជាប្រពៃណីអ្នកនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃដើម្បីអបអរថ្ងៃចេញព្រះវស្សា

គម្រោងសាងសង់ និងជុសជុលផ្លូវដីសក្រាលក្រួសក្រហមក្នុងឃុំចំនួន២ នៃស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ និងជុសជុលផ្លូវដីសក្រាលក្រួសក្រហមក្នុងឃុំចំនួន២ នៃស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

កម្ពុជាជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ដល់ប្រទេសកូឡុំប៊ី អំពីការប្រើប្រាស់ និងថែទាំគ្រឿងចក្រក្នុងការបោសសម្អាតមីន

កម្ពុជាជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ដល់ប្រទេសកូឡុំប៊ី អំពីការប្រើប្រាស់ និងថែទាំគ្រឿងចក្រក្នុងការបោសសម្អាតមីន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.