ម្សិលមិញនេះប្រតិភូមកពីប្រទេសកាដាណាបានមកស្វែងរកកិច្ចសហប្រតិបត្តិការការងារជាមួយអាជ្ញាធរជាតិអប្សរា
គណៈប្រតិភូមកពីប្រទេសកាណាដា ដឹកនាំដោយឯកឧត្តម Geng Tan សមាជិករដ្ឋសភានៃរដ្ឋ Ontario បានមកជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួនទៅថ្ងៃអនាគត ជាពិសេសចង់ឱ្យមានកិច្ចសហការផ្នែកអប់រំបេតិកភណ្ឌ និងចង់ឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងក្រសួងបេតិកភណ្ឌកាណាដា និងក្រសួងវប្បធម៌ ...