Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងឧបត្ថម្ភគ្រួសារមានការខ្វះខាតចំនួន ៤គ្រួសារ

ដោយ Pothe Thun
11/08/2024
នៅក្នុង សន្តិសុខ និង សង្គម, សាសនា និង មនុស្សធម៌
ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងឧបត្ថម្ភគ្រួសារមានការខ្វះខាតចំនួន ៤គ្រួសារ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង ធូ តំណាង ឯកឧត្តម សែម សុវណ្ណនី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំរំចេក និងឧបត្ថមថវិកាដល់គ្រួសារមានជីភាពខ្វះខាតចំនួន៤គ្រួសារ ក្នុងនោះ ឧបត្ថម្ភថវិកាសម្រាប់សាងសង់ និងជួសជុលផ្ទះចំនួន៣គ្រួសារ។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ហេង ធូ បានលើកទឹកចិត្តដល់ក្រុមគ្រួសារ មានភាពខ្វះខាតទាំង៤គ្រួសារ ជាពិសេសលោកតា លោកយាយ ដែលមានវ័យចាស់ជរា សូមខិតខំលើកលើកម្ពស់ជីវភាពតាមរយៈគោលនយោបាយ កាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដែលមានអាជ្ញាធរចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ភូមិ ជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងនោះ ក្រុមការងារចុះមូលដ្ឋាន តែងតែចូលរួមជួយឧបត្ថម្ភ កាត់បន្ថយការខ្វះខាតរបស់បងប្អូន ក្នុងគោលដៅលើកកម្ពស់ជីវភាពឲ្យកាន់តែល្អប្រសើរ កាត់បន្ថយការចំណាកស្រុក ស្របតាមបទបញ្ជា សេចក្ដីណែនាំ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការកំណែទម្រង់នានា ពិសេសលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌ក្នុងសង្គម។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026

 

គួរជម្រាបថា សម្រាប់គ្រួសារទី១ លោក នៀម អាន ទទួលបានថវិកាទាំងស្រុងលើការចំណាយសាងសង់លំនៅឋានថ្មី ព្រមទាំងថវិកាមួយចំនួនទៀត សម្រាប់សម្រួលដល់ការសិក្សារបស់កូននៅថ្នាក់មធ្យមការសិក្សា។ ចំណែកគ្រួសារទី២ លោកស្រី យ៉ាវ សាវឿន និងស្វាមី រស់នៅក្នុងផ្ទះតូចបាំងជញ្ជាំង និងប្រក់ស្លឹកត្នោត បានទទួលថវិកា សម្រាប់ជួសជុលផ្ទះ និងទិញស្បៀងអាហារប្រចាំថ្ងៃ។ និងទី៣ លោក ហ៊ុយ កឺម មានពិការភាព ឯកឧត្តម ហេង ធូ បានឧបត្ថម្ភថវិកាមួយចំនួន និងចាត់តាំងក្រុមការងារ សិក្សាលើការចំណាយការសាងសង់ផ្ទះជូនគាត់ផងដែរ។ ដោយឡែក គ្រួសារទី៤ លោកតាយ៉ាវ យឿម និងលោកយាយ ដែលមានវ័យចាស់ជរា ឯកឧត្តម និងក្រុមការងារបានចុះជួបសួរសុខទុក្ខ និងជួយជាថវិកាសម្រួលដល់ការទិញថ្នាំសង្កូវ និងស្បៀងអាហារ។

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន និងហេង វន្នី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីក្លាយជាសមាជិកនៃសហភាពតាំងពីឆ្នាំ១៩៩៧ មក

កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីក្លាយជាសមាជិកនៃសហភាពតាំងពីឆ្នាំ១៩៩៧ មក

ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ” រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ

ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ” រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ

គណៈកម្មការលទ្ធកម្មឃុំស្លែងស្ពាន ស្រុកស្រីស្នំ ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវមួយខ្សែ ប្រវែង១គីឡូម៉ែត្រ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំស្លែងស្ពាន ស្រុកស្រីស្នំ ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវមួយខ្សែ ប្រវែង១គីឡូម៉ែត្រ ប្រកបដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.