Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ” រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ

ដោយ Pothe Thun
12/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ” រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” ដែលបានធ្វើឡើងនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានយកចិត្តទុកដាក់បំផុតនៅក្នុងការគ្រប់គ្រង អភិរក្សមរតកវប្បធម៌របស់ដូនតា ដោយមានគោលការណ៍ច្បាស់លាស់គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា សង្គ្រាមផ្ទៃក្នុងបានធ្វើឱ្យខ្មែរបាក់បែក ចែកបក្សពួកជាក្រុមផ្សេងគ្នា ប៉ុន្តែបន្ទាប់ពីដួលរលំរបស់របបខ្មែរក្រហម កម្ពុជាដែលមានប្រាសាទអង្គរជាចំណុចប្រសព្វគ្នាមួយ បានដឹកនាំឱ្យខ្មែរ មានសន្តិភាព និងការអភិវឌ្ឍក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ។ ចំពោះសារៈសំខាន់របស់អង្គរវត្ត បានធ្វើឱ្យកម្ពុជាមានថ្ងៃនេះ ដូច្នេះមានកិច្ចការជាច្រើនដែរយើងត្រូវធ្វើសម្រាប់រមណីយដ្ឋានអង្គរជាបន្តទៀត ធ្វើយ៉ាងណាយើងត្រូវការពារមរតកដូនតា និងការពាររក្សានូវឧត្តមប្រយោជន៍របស់ប្រជាជនយើងដែរ។ ឥឡូវមកដល់អណត្តិនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យមកជួយសម្របសម្រួលដឹកនាំការងារនៅតំបន់អង្គរនេះ។ ហើយក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់គោលការណ៍ និងបទបញ្ជាយ៉ាងច្បាស់ថា ដៃម្ខាងត្រូវថែរក្សាមរតកដូនតារបស់យើង ហើយដៃម្ខាងទៀតក៏ត្រូវគិតគូរប្រយោជន៍របស់ប្រជាជនរបស់យើងនៅតំបន់អង្គរហ្នឹង និងក្នុងទឹកដីសៀមរាបជារួមតែម្ដង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ដូច្នេះដើម្បីតម្រង់ទិសនៅក្នុងកិច្ចការងារគ្រប់គ្រងតំបន់អង្គរនេះ យើងត្រូវរួមគ្នាលើកយកជាគំនិតផ្ទាល់ខ្លួនរបស់យើងមកជជែកគ្នាដើម្បីស្វែងរកធាតុចូលក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរនេះ នៅក្នុងចំណុចរួមតែមួយ។ ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ដោយសារមានតំបន់រមណីយដ្ឋានអង្គរ ដែលមានផ្ទៃដីសរុបប្រមាណ ៤០១គីឡូម៉ែត្រការ៉េ ចែកចេញជា២តំបន់ គឺតំបន់១ និងតំបន់២ ដែលស្ថិតនៅក្នុងដែនដីនៃរដ្ឋបាលក្រុងស្រុកចំនួន៦ ។

សូមជម្រាបថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូ (UNESCO) ធ្វើការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមការជួយជ្រោមជ្រែងពី អាយស៊ីស៊ី-អង្គរ ICC Angkor ដែលមានប្រទេសជប៉ុន និងបារាំងជាសហប្រធាន ក្នុងនោះអាជ្ញាធរជាតិអប្សរា ជាស្ថាប័នប្រតិបត្តិរមណីយដ្ឋានអង្គរ និងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់ប៉ូលទី២ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ និងជាខឿនសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយមានរមណីយដ្ឋានអង្គរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកដ៏មានតម្លៃជាសកល ដែលជាតំបន់ទិសដៅទេសចរណ៍ដ៏ល្បីល្បាញ សម្រាប់បម្រើវិស័យទេសចរណ៍ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជុំវិញពិភពលោក។ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ បានធូរស្រាលយើងសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាកម្សាន្តក្នុងខេត្ត មានការកើនឡើងគួរឱ្យកត់សម្គាល់ បើគិតពីដើមឆ្នាំរហូតដល់ខែកក្កដា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៥៨៤.៣៧៥នាក់។

ឯកឧត្តម ប្រាក់ សោភ័ណ បញ្ជាក់ទៀតថា ស្របពេលជាមួយការខិតខំប្រឹងប្រែងអនុវត្តនូវកាតព្វកិច្ច ដើម្បីគ្រប់គ្រង និងថែរក្សាការពារប្រាសាទអង្គរ និងប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ បាននិងកំពុងជួបប្រទះបញ្ហាកំណើនអត្រាកំណើតកូនចៅរបស់អ្នកភូមិចាស់ និងការបម្លាស់ទីចូលមករស់នៅរបស់អ្នកភូមិក្រៅ ដើម្បីស្វែងរកឱកាសមុខរបរ និងការងារសម្រាប់ជីវភាពរស់នៅ ដែលអាចគំរាមកំហែង និងប៉ះពាល់ដល់សោភ័ណភាពទេសភាព នៃតំបន់អង្គរ។ ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិត ផែនការរៀបចំដែនដី ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងតទៅអនាគត ដោយគិតគូរទាំងកម្រិតជីវភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម បរិស្ថាន និងការការពារសម្បត្តិបេតិកភណ្ឌ តាមរយៈការរៀបចំបង្កើតនូវ ក្រុងរុនតាឯក-តេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ និងធ្វើការអភិវឌ្ឍន៍តំបន់នានា ជុំវិញតំបន់រមណីដ្ឋានអង្គរជាបន្តបន្ទាប់។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាគោលនយោបាយដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ថែរក្សាតំបន់ការពារសម្បត្តិបេតិកភណ្ឌអង្គរផង និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ឱ្យទទួលបាននូវការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសមរម្យផង៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ”​ប្រាសាទអង្គរវត្ត​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការលទ្ធកម្មឃុំស្លែងស្ពាន ស្រុកស្រីស្នំ ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវមួយខ្សែ ប្រវែង១គីឡូម៉ែត្រ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំស្លែងស្ពាន ស្រុកស្រីស្នំ ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវមួយខ្សែ ប្រវែង១គីឡូម៉ែត្រ ប្រកបដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមមួយខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមមួយខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គណៈមេធាវីកម្ពុជា ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈ និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

គណៈមេធាវីកម្ពុជា ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈ និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.