ប្រតិភូអន្តរជាតិ ធ្វើទស្សនកិច្ចនៅសហគមន៍មួយក្នុងស្រុកជីក្រែង កាលពីម្សិលមិញនេះ
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ គណៈប្រតិភូនៃព្រះរាជាណាចក្រថៃ និងអង្គការពាក់ព័ន្ធ ដែលដឹកនាំដោយលោកស្រី Manoothum Naovanan អ្នកសម្របសម្រួលរបស់អង្គការក្រុមអ្នកស្ម័ត្រចិត្តស៊ីវិល បានអញ្ជើញធ្វើទស្សនកិច្ចនៅសហគមន៍ក្នុងភូមិតារៀម ឃុំជីក្រែង ស្រុកជីក្រែង ដែលក្នុងសហគមន៍នេះ មានអតីតពលមួយចំនួនដែលធ្លាប់បានទទួលរងគ្រោះ ក្នុងការធ្វើចំណាកស្រុកទៅប្រទេសថៃ និងមានបងប្អូនពលករជាច្រើនទៀតកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ មានទាំងឯកសារស្របច្បាប់និងមិនមានឯកសារស្រប ដោយមានការទទួលស្វាគមន៍ពីសំណាក់លោកអភិបាលស្រុកជីក្រែង អាជ្ញាធរមូលដ្ឋាន ...