ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន
កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០កន្លងទៅ ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងសហការី បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពិនិត្យ និងតាមដានអំពីសម្ពាធទឹក។ កិច្ចការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ មានសារសំខាន់ក្នុងការទ្រទ្រង់ខឿនប្រាសាទ ដោយអ្នកជំនាញបានប្រើប្រាស់ធារាសាស្រ្តបុរាណឡើងវិញ ដើម្បីចែកចាយទឹកទៅទីតាំងផ្សេងៗ និងកន្លែងដែលចាំបាច់នានា ជាពិសេសបានបញ្ចៀសទឹកជំនន់ក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាប រួមទាំងប្រមូលទឹកយកទៅរក្សាទុកនៅបារាយណ៍ធំៗក្នុងរមណីយដ្ឋានអង្គរ ...