Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្មវិធីកម្ពុជា-ចិនរួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី

ដោយ Pothe Thun
23/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កម្មវិធីកម្ពុជា-ចិនរួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរៀបចំកម្មវិធីកម្ពុជា-ចិន រួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លីវ ជឺជា អគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាប , ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា , លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី និងលោកស្រី យ៉ាង លីហ័រ តំណាងអង្គការអ៊ុនឌីនៃប្រទេសចិន។

លោកស្រី យ៉ាង លីហ័រ (YANG LIHUA) តំណាងអង្គការអ៊ុនឌី(YUNDI) បានមានប្រសាសន៍ថា ស្រុកបន្ទាយស្រី គឺជាគោលដៅដ៏សំខាន់មួយរបស់បណ្តាសង្គមស៊ីវិលនានារបស់ខេត្តយូណាន ប្រទេសចិនក្នុងការចូលរួមក្នុងចរន្តអភិវឌ្ឍជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ហើយការអនុវត្តគម្រោងបង្កើនសម្រស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រីនាពេលនេះ គឺជាកម្លាំងសាមគ្គីរួមគ្នារវាងសមាគមមិត្តភាពខេត្តយូណាន ជាមួយបរទេស អង្គការYUNDI ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលស្រុកបន្ទាយស្រី និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៩មក តាមរយៈលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលចិននានា បានចូលរួមអនុវត្តនូវគម្រោងមួយចំនួនដូចជា គម្រោងពិនិត្យសុខភាពកុមារដែលមានជំងឺបេះដូងចំហ , គម្រោងជីកស្រះទឹក , គម្រោងកែលម្អជីវភាពរស់នៅ , គម្រោងប្រើប្រាស់ចង្ក្រានសន្សំថាមពល , គម្រោងផ្ទះបាយរបស់សិស្សនៅសាលាបឋមសិក្សា , គម្រោងចែកកាតាបនិងសម្ភារៈសិក្សា និង គម្រោងអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម។

លោក លីវ ជឺជា (Liu Zhijie) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ហើយឆ្នាំនេះ គឺជាខួបលើកទី៦៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពចិន-កម្ពុជា ដូច្នេះក្នុងឱកាសដ៏ថ្លៃថ្លានេះ តាមរយៈស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សង្គមស៊ីវិលនានារបស់ខេត្តយូណាន បានផ្តល់អំណោយជាធុងសំរាមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមរដ្ឋបាលឃុំ និងផ្ទះប្រជាជន ព្រមទាំងបានផ្តល់នូវសម្លៀកបំពាក់ កាបូបបរិស្ថាន កែវទឹក អំពូលលើតុប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជូនដល់ក្រុមការងារយុវជន ដែលមានភក្តីភាពក្នុងការចូលរួមលើកកម្ពស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រី។

លោកបន្ថែមទៀតថា ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប នឹងបន្តលើកទឹកចិត្តដល់សប្បុរសជន និងសង្គមស៊ីវិលនានារបស់ប្រទេសចិន ឱ្យចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍក្នុងស្រុកបន្ទាយស្រីបន្ថែមទៀត។


មានប្រសាសន៍ក្នុងឱកាសនោះ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្ររបស់ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដែលជានិច្ចកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា លើការអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រី ដោយផ្តោតជាសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើនសម្រស់បរិស្ថាន និងការចូលរួមបំពេញបានតាមតម្រូវការជាក់ស្តែងរបស់ប្រជាជននៅក្នុងស្រុកបន្ទាយស្រី ពិសេសថ្ងៃនេះបាននាំយកនូវអំណោយ និងដៃគូសង្គមស៊ីវិលនានារបស់ខេត្តយូណានមករួមកម្លាំងក្នុងចរន្តអភិវឌ្ឍស្រុកបន្ទាយស្រី។

 

លោកបន្តថា កម្មវិធីថ្ងៃនេះ គឺជាសក្ខីភាពថ្មីបន្ថែមទៀតដល់កិច្ចសហការរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្នុងការចូលរួមបង្កើនកម្លាំងដល់កិច្ចអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រីដោយផ្តោតលើការងារបរិស្ថានអេកូទេសចរណ៍។
គួរំលឹកផងដែរថា ក្រោយបញ្ចប់កម្មវិធី គណៈប្រតិភូចិនបានទៅបំពេញទស្សនកិច្ចឈ្វេងយល់ពីសកម្មភាពអប់រំបរិស្ថាននៅក្នុងសាលាបឋមសិក្សាខ្នារសណ្តាយ ក្នុងឃុំខ្នារសណ្តាយ និងការលើកកម្ពស់សោភ័ណភាពបរិស្ថាននៅតាមផ្ទះប្រជាជននៅក្នុងឃុំព្រះដាក់ទៀតផង ៕

អត្ថបទនិងរូបភាព: លោក ធន់ ពូថេ
កែសម្រួល៖ លោក លីវ សាន្ត

Tags: បរិស្ថានអេកូទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឌ និងបានប្រគល់ផ្ទះចំនួន ១០៨ខ្នង ជូនប្រជាពលរដ្ឌនៅស្រុកបន្ទាយស្រី

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឌ និងបានប្រគល់ផ្ទះចំនួន ១០៨ខ្នង ជូនប្រជាពលរដ្ឌនៅស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.