Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ដោយ Pothe Thun
23/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ
95
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំផងដែរ។

បើតាមលោក ឈឿម តាំង ប្រធានគណៈកម្មការលទ្ធកម្មឃុំខ្នងភ្នំ បានឲ្យដឹងថា សម្រាប់គម្រោងផ្លូវបេតុងអាមេ ១ខ្សែស្ថិតក្នុងភូមិតាហាន ដែលគណៈកម្មការលទ្ធឃុំ បានដាក់ឲ្យដេញថ្លៃសាងសង់នាពេលនេះ មានប្រវែង ៣១០ម៉ែត្រ ទទឹង៣ម៉ែត្រ កម្រាស់បេតុង ០,១៥ម៉ែត្រ និិងស្លាកសញ្ញាគម្រោងចំនួន១ ក្នុងតម្លៃប៉ានស្មាន ១៣៨.៦១៧.១៣៤រៀល។ ជាមួយគ្នានោះ គម្រោងនេះមានក្រុមហ៊ុនម៉ៅការដាក់សំណើដេញថ្លៃចំនួន ៤ក្រុមហ៊ុន ហើយក្រោយពីបានពិនិត្យ និងវាយតម្លៃលើសំណុំឯកសារដំណើរដេញថ្លៃរបស់អ្នកទទួលការមក ជាលទ្ធផលបានទៅលើក្រុមហ៊ុន ម៉ូវ សៀកផៃ ក្នុងទឹកប្រាក់ចំនួន ១៣៧.០០០.០០០រៀល។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ឡុង ហំ អភិបាលរងស្រុកស្វាយលើ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនម៉ៅការដែលទទួលបានសិទ្ធសាងសង់ ធ្វើយ៉ាងណាត្រូវមានការទទួលខុសត្រូវចំពោះក្រុមការងារ ដោយអនុវត្តទៅតាមលក្ខខណ្ឌដែឡបានសន្យា ធ្វើយ៉ាងណាឲ្យការងារជួសជុលនេះសម្រេចបានទៅតាមការគ្រោងទុក និងមានគុណភាពល្អ។ ក្នុងនោះដែរគ្រប់ក្រុមហ៊ុនត្រូវមានការសហការគ្នាឲ្យបានជិតស្និតក្នុងការអនុវត្តការងារនេះ ហើយអាជ្ញាធរមូលដ្ឋានត្រូវតាមដានជាប្រចាំទៅលើការងារជួសជុលផ្លូវក្នុងមូលដ្ឋានខ្លួន ហើយប្រសិនបើក្រុមហ៊ុនណាមិនអនុវត្តតាមគោលការ អាជ្ញាធរឃុំត្រូវមានវិធានការចាំបាច់ណាមួយក្នុងការដោះស្រាយ និងអាចរាយការណ៍មកកាន់អាជ្ញាធរស្រុកដោះស្រាយបន្តក្នុងករណីចាំបាច់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោយបញ្ចប់គម្រោងនៃការដេញថ្លៃនេះ ចំពោះក្រុមដែលទទួលបានការម៉ៅការគម្រោងជួសជុលផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាថា នឹងអនុវត្តការងារជួសជុលផ្លូវទាំង២ខ្សែនេះឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា៕

អត្ថបទ និងរូបភាព៖ លោក ហ៊ុន ឆៃលាង
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃផ្លូវ​បេតុង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឌ និងបានប្រគល់ផ្ទះចំនួន ១០៨ខ្នង ជូនប្រជាពលរដ្ឌនៅស្រុកបន្ទាយស្រី

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឌ និងបានប្រគល់ផ្ទះចំនួន ១០៨ខ្នង ជូនប្រជាពលរដ្ឌនៅស្រុកបន្ទាយស្រី

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២សម្រេចបានប្រមាណ៤០ភាគរយហើយគិតមកទល់ពេលនេះ ខណៈពលរដ្ឋរំពឹង គម្រោងនេះនឹងលែងមានទឹកលិចភូមិដ្ឋានគាត់ទៀត

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២សម្រេចបានប្រមាណ៤០ភាគរយហើយគិតមកទល់ពេលនេះ ខណៈពលរដ្ឋរំពឹង គម្រោងនេះនឹងលែងមានទឹកលិចភូមិដ្ឋានគាត់ទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.