Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២សម្រេចបានប្រមាណ៤០ភាគរយហើយគិតមកទល់ពេលនេះ ខណៈពលរដ្ឋរំពឹង គម្រោងនេះនឹងលែងមានទឹកលិចភូមិដ្ឋានគាត់ទៀត

ដោយ Pothe Thun
26/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
86
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ចឹង កុងស៊ុន អនុប្រធានគម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះថា គម្រោងកែល្អនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ឬស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានប្រវែងជិត៥ពាន់ម៉ែត្រ ដែលមានគម្រោងធំៗដូចជា ការកែលម្អមាត់ស្ទឹង , ការសង់ស្ពានថ្មថ្មីចំនួន៣ទីតាំង , ការស្ថាបនាផ្លូវបេតុងនៅម្ខាងស្ទឹង , ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ និងការស្ថាបនាទំនប់បង្ហៀរទឹក គិតមកទល់ពេលនេះ សម្រេចបានប្រមាណ៤០ភាគរយហើយ។

លោកបន្តថា គម្រោងកែលម្អស្ទឹងនេះ ក្រៅពីការលើកកម្ពស់សោភ័ណភាពស្ទឹងប្រវត្តិសាស្ត្រសៀមរាប ស្ទឹងនេះក៏ក្លាយជាប្រព័ន្ធធារាសាស្ត្រមួយដ៏សំខាន់ក្នុងការបញ្ចៀសក្រុងសៀមរាបពីការលិចលង់ដោយសារទឹកជំនន់ ខណៈគម្រោងស្តារស្ទឹងសៀមរាបដំណាក់កាលទី២នេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រោមជំនួយរបស់កូរ៉េ ដែលគ្រោងនឹងបញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០២៤ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងដែលកំពុងអនុវត្តគម្រោងនេះ បានថ្លែងនូវការសាទរ ដោយរំពឹងថា បន្ទាប់ពីបញ្ចប់គម្រោង ភូមិដ្ឋានគាត់នឹងលែងមានទឹកលិចលង់ ហើយពួកគាត់ក៏មានផ្លូវបេតុង និងស្ពានថ្មី សម្រាប់សម្រួលនៅក្នុងការធ្វើដំណើរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកស្រី សូរិយា រស់នៅប្របមាត់ស្ទឹងក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប បានរៀបរាប់ថា កាលពីមុនឲ្យតែដល់ខែភ្លៀងម្តងៗ ពួកគាត់ពិបាកក្នុងការធ្វើដំណើរខ្លាំងមែនទែន ដោយសារតែផ្លូវត្រូវទឹកលិច ។ ចំណែកអ្នកស្រី សុវណ្ណនី ជាអ្នកភូមិស្ពានជ្រាវដែរនោះ ក៏បានអះអាងដែរថា គាត់មានការសប្បាយចិត្តនៅពេលដែលមានការអនុវត្តគម្រោងកែលម្អស្ទឹង ធ្វើស្ពានថ្មថ្មី និងធ្វើផ្លូវបេតុង ហើយអ្នកស្រីរំពឹងថា ភូមិដ្ឋានរបស់អ្នកស្រីនឹងលែងលិចទឹក ក្នុងនោះមាត់ស្ទឹងក៏មានសោភ័ណភាពល្អដែរ នៅពេលការអនុវត្តគម្រោងចប់ ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លីវ សាន្ត

Tags: ស្ទឹង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុង និងជួសជុលផ្លូវដីសក្រាលគ្រួស ចំនួន២ខ្សែ ក្នុងស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជួសជុលផ្លូវដីសក្រាលគ្រួស ចំនួន២ខ្សែ ក្នុងស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មកររបស់ខ្លួន

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មកររបស់ខ្លួន

ពលរដ្ឋរស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ថាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០២៣នាពេលខាងមុខ

ពលរដ្ឋរស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ថាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០២៣នាពេលខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.