Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មកររបស់ខ្លួន

ដោយ Pothe Thun
26/06/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មកររបស់ខ្លួន
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករ ចំនួន៣៧នាក់ ឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើមាតិកាសំខាន់ៗដូចជា ទី១.សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត ទី២.វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៣៖ សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៤.ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗនៅក្នុងតំបន់អង្គរ វិធីធ្វើកំណាយ របៀបកត់ត្រាស្រទាប់ដី និងថតរូប និងទី៥.សារសំខាន់នៃកំណាយបុរាណវិទ្យា និងបុរាណវត្ថុដែលប្រទះឃើញ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ទោះបីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី តែបានផ្តល់ជាគន្លឹះយ៉ាងសំខាន់បន្ថែមទៀតសម្រាប់មន្រ្តី-បុគ្គលិកផ្នែកបុរាណវិទ្យា និងកម្មករជំនាញដែលធ្វើការផ្ទាល់នៅតាមការដ្ឋាន និងបានសិក្សានូវទ្រឹស្តីបន្ថែមដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពត្រឹមត្រូវតាមស្តង់ដារតែមួយ។ ជាពិសេស អ្នកដែលធ្វើការផ្ទាល់នៅតាមប្រាសាទមានស្លាកសញ្ញាព័ត៌មានផ្សេងៗ ដូច្នេះ វគ្គបណ្តុះបណ្តាលនាពេលនេះ ប្រៀបបានការបន្ថែមចំណេះដឹងឱ្យបានដឹងពីសញ្ញាណទូទៅនៃបុរាណវិទ្យា និងសញ្ញាណទូទៅនៃប្រវត្តិសាស្រ្ត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកបន្តថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី-បុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងក្នុងកិច្ចការអភិរក្ស ជួសជុសបុរាណដ្ឋានក្នុងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង ដោយមានទាំងគ្រូជំនាញជាតិ និងអន្តរជាតិមកបង្រៀន។ លើសពីនោះ ក្រៅពីយកចិត្តទុកដាក់លើការអភិរក្ស និងជួសជុល ក៏មានបង្រៀនជំនាញសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងតំបន់អង្គរឱ្យមានភាពកក់ក្តៅ និងសុវត្ថិភាព៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លីវ សាន្ត

Tags: អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋរស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ថាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០២៣នាពេលខាងមុខ

ពលរដ្ឋរស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ថាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០២៣នាពេលខាងមុខ

“សមុទ្រសៀមរាប” តំបន់ទេសចណ៍ធម្មជាតិនៃបារាយណ៍ទឹកថ្លា កំពុងក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរមកទស្សនាកំសាន្ត

“សមុទ្រសៀមរាប” តំបន់ទេសចណ៍ធម្មជាតិនៃបារាយណ៍ទឹកថ្លា កំពុងក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរមកទស្សនាកំសាន្ត

ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ ខេត្តសៀមរាប

ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.