Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ ខេត្តសៀមរាប

ដោយ Pothe Thun
27/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ នៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីធ្វើការពង្រឹងនូវតួនាទីបន្ថែមដល់ក្រុមការងារ និងពិនិត្យ ពិភាក្សាទៅលើស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្ត ដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកលោកស្រីតំណាងមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ឋ អាជ្ញាធរក្រុងស្រុក និងមន្ត្រីសុខាភិបាលមួយចំនួនទៀត។

ឯកឧត្តម វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ខណៈដែលមកដល់បច្ចុប្បន្នករណីជំងឺគ្រុនចាញ់មានចំនួនថយចុះគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងសម្រាប់ត្រីមាសទី១ និងទី២ ឆ្នាំ២០២៣នេះ (ខែមករា-ខែឧសភា) ខេត្តសៀមរាប មានករណីគ្រុនចាញ់តែ ១២ករណីប៉ុណ្ណោះ ហើយក្នុងនោះគឺបានជាសះស្បើយទាំងអស់ផងដែរ។ដូច្នេះរាជរដ្ឋាភិបាលសង្ឃឹម និងជឿជាក់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ ច្បាស់ជាលុបបំបាត់បានជាក់ជាមិនខាន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូម ឲ្យអស់នៅកម្ពុជា និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់នៅឆ្នាំ២០២៥ ដូចនេះយើងត្រូវពិនិត្យ និងតាមដានជាប្រចាំពិនិត្យនូវនិន្នាការនៃជំងឺ បើឃើញមានអត្រាកើនឡើងយើងត្រូវរិះរកយុទ្ឋសាស្ត្រថ្មី និងរួមគ្នាដោះស្រាយ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់តាមការកំណត់ប្រកបដោយប្រសិទ្ឋភាព និងទទួលបានលទ្ឋផលគាប់ប្រសើរ។ ដូច្នេះតាមរយៈនេះសុំឲ្យក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ត្រូវចូលរួមពិនិត្យលើការងារអនុវត្តកន្លងមករបស់យើង ថាតើនៅមានសេសសល់ចំណុចណាខ្លះ ដែលអនុវត្តមិនទាន់បានរលូន និងបានជួបបញ្ហាប្រឈម និងភាពងាយស្រួលដូចម្តេចខ្លះ គួរនាំគ្នាលើកយកបើកបង្ហាញឱ្យអស់ ដើម្បីរួមគ្នារិះរកវិធីសាស្ត្រដោះស្រាយ។

ឯកឧត្តម វេជ្ជបណ្ឌិត ក៏បានជំរុញដល់ក្រុមការងារពិសេសថ្នាក់ខេត្ត បន្តការអប់រំពីវិធានការបង្ការជំងឺគ្រុនចាញ់ និងបំផុសលើកទឹកចិត្តចលនាចូលរួមរបស់ប្រជាជន ក្នុងការអនុវត្តសកម្មភាពលុបបំបាត់ប្រភពកកើតសត្វមូស ដង្កូវទឹក អនាម័យ បរិស្ថាន និងត្រូវស្វែងរកសេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា នៅមូលដ្ឋានសុខាភិបាលសាធារណៈដូចជា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានបំផុត ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺ​គ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅតំបន់រុនតាឯក

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅតំបន់រុនតាឯក

សិក្ខាសាលាស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល នៅខេត្តសៀមរាប

សិក្ខាសាលាស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល នៅខេត្តសៀមរាប

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ និងគម្រោងជុសជួលដីសក្រាលគ្រោះក្រហម២ខ្សែ ក្នុងឃុំចំនួន២ ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ និងគម្រោងជុសជួលដីសក្រាលគ្រោះក្រហម២ខ្សែ ក្នុងឃុំចំនួន២ ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.