Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល នៅខេត្តសៀមរាប

ដោយ Pothe Thun
28/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
សិក្ខាសាលាស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល នៅខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរៀបចំសិក្ខាសាលា ស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ ការអភិវឌ្ឍន៍ផលិតផល និងការធ្វើពាណិជ្ជកម្ម ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា និង លោក ដួង ជីដុង (Mr. Duong Chi Dung) ប្រធានផ្នែក នៃប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក រួមនឹងវត្តមានលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ភឿង គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បច្ចុបន្នក្នុងខេត្តសៀមរាប មានក្រុមហ៊ុន សហគ្រាសជាច្រើនដែលកំពុងដំណើរការផលិត និងបង្កើតផលិតផលរបស់ខ្លួន ដើម្បីដាក់លក់នៅលើទីផ្សារ ហើយអត្តសញ្ញាណនៃប្រភពដើមផលិតកម្មបិតលើផលិតផលដែលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស ឱ្យមកធ្វើទស្សនកិច្ច ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជនជូនដល់ភ្ញៀវដែលមកកំសាន្តនៅក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែមទៀតផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សួន វិជ្ជា បានបញ្ជាក់ថា បច្ចុប្បន្ន តួនាទីរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច សង្គមជាតិ ដោយស្ត្រីបានចូលរួមយ៉ាងសកម្ម ក្នុងវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និង សេវាកម្ម ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ឱ្យសម្រេចបានជាមធ្យម ក្នុងរង្វង់ ៧ភាគរយ មុនការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ ហើយស្ត្រីក៏ជាផ្នែកមួយដ៏សំខាន់ដែលចូលរួមស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច ឱ្យសម្រេចបាន៥,២ នៅក្នុងឆ្នាំ២០២២។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ស្ត្រីឱ្យចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច យើងសង្កេតឃើញ ស្ត្រីប្រមាណ ៦១ភាគរយ បានអភិវឌ្ឍខ្លួនទៅជាម្ចាស់សហគ្រាសធុនមីក្រូតូច និងមធ្យម។ ហើយសមាគមសហគ្រិនស្ត្រីកម្ពុជា និងសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា កំពុងដើរតួនាទីជាតំណាងឱ្យស្រ្តីក្នុងវិស័យពាណិជ្ជកម្ម ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ចំណែកឯនៅតាមបណ្តាសហគមន៍នានា ស្រ្តីកំពុងបង្កើនផលិតភាពសេដ្ឋកិច្ច តាមរយៈការបង្កើតផលិតផលសិប្បកម្ម និងផលិតផលកែច្នៃពីកសិកម្ម ដែលនេះបង្ហាញឱ្យឃើញនូវភាពចាំបាច់បន្ថែមទៀត ដើម្បីគាំទ្រដល់ការរីកចម្រើនធុរកិច្ចដែលដឹកនាំដោយស្ត្រីឱ្យមាននិរន្តភាព និងភាពប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ឯកឧត្តម សួន វិជ្ជា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏បាននឹងកំពុងជំរុញ និងលើកទឹកចិត្តស្ត្រីនៅកម្ពុជា ឱ្យចូលរួមប្រើប្រាស់សក្តានុពលរបស់ខ្លួននៅក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងការបង្កើតផលិតផលថ្មីៗរបស់កម្ពុជា ដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ ក្នុងនោះដែរ ការប្រកួតប្រជែងនៅលើទីផ្សាក៏មានលក្ខណៈខ្លាំងក្លាផងដែរ ដែលតម្រូវឱ្យសហគ្រិនគ្រប់រូបមិនត្រឹមតែ មានភាពច្នៃប្រតិដ្ឋក្នុងការអភិវឌ្ឍន៍ផលិតផលទំនិញ និងសេវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកផលិតផលឱ្យមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងមានភាពល្បីល្បាញដើម្បីទាញយកចំណែកទីផ្សារឱ្យបានកាន់តែធំ។ ដូចដែលយើងបានដឹងរួមមកហើយ ម៉ាកសម្គាល់ផលិតផលជាសញ្ញាមួយដែលភ្ជាប់ទំនាក់ទងរវាងផលិតផលជាមួយអ្នកប្រើប្រាស់ឱ្យសម្គាល់បាននូវ គុណភាព ស្តង់ដារ ប្រភពផលិតផល និងព័ត៌មានផ្សេងៗដែលជួយដល់ការសម្រេចចិត្តនៅពេលជ្រើសរើសផលិតផលមកប្រើប្រាស់។ ជាពិសេស យើងកំពុងស្ថិននៅក្នុងសម័យកាលនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដូច្នេះ ការបំពាក់ម៉ាកផលិតផលឱ្យបានត្រឹមត្រូវ និងការរៀបចំយុទ្ធសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាក ជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងការឈានចូលទៅកាន់ទីផ្សារ។ ក្នុងនោះនាយកដ្ឋានកម្មសិទ្ធិ ក៏បានកំពុងអនុវត្តច្បាប់ ម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចការពារដល់ម្ចាស់ម៉ាកស្របច្បាប់ និងធានានូវការប្រកួតប្រជែងស្មោះត្រង់ក្នុងអាជីវកម្ម ដើម្បីជំរុញលើកទឹកចិត្តឱ្យមាននូវនវានុវត្តន៍ភាព ការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលសម្បូរបែប ព្រមទាំងផ្តល់នូវទំនុកចិត្តដល់ ធុរជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាចុះបញ្ជីម៉ាក នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក៏បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញសម្រាប់កិច្ចការចុះបញ្ជីម៉ាក និងការបង់កម្រៃសេវាសាធារណៈ តាមប្រព័ន្ធអនឡាញ ព្រមទាំងបានរៀបចំប្រព័ន្ធ Cloud សម្រាប់គ្រប់គ្រងទិន្នន័យ និងឯកសារនៃការចុះបញ្ជីម៉ាក ហើយកំពុងរៀបចំប្រព័ន្ធជូនដំណឹងជាស្វ័យប្រវត្តិអំពីដំណើរការនិងស្ថានភាពនៃការចុះបញ្ជីម៉ាកទៅអ្នកដាក់ពាក្យស្នើសុំ និងភ្នាក់ងារ ដែលរួមចំណែកកាត់បន្ថយពេលវេលា និងបែបបទដែលមានភាពលំបាកស្មុគស្មាញជាបន្តបន្ទាប់។ ជាក់ស្ដែង នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចុះបញ្ជីម៉ាកសរុបចំនួនប្រមាណ១២ម៉ឺនម៉ាក នៅក្នុងឆ្នាំ២០២២ តាមប្រព័ន្ធជាតិ ៣.៥៤៨ម៉ាក និងចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិ ២.៦៣៥ម៉ាក។ ជាងនេះទៅទៀត ក្រោមជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍ នាយកដ្ឋានបានគាំទ្រដល់សមាគមក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមចំនួន៤ ដូចជា “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលកំពតកែប” “បង្កងតាកែវ” និង“ទឹកត្រីកំពតកែប និងបានចុះបញ្ជីម៉ាកសមូហភាពបន្ថែមចំនួន៤ គឺ“អំបុកកំពង់ធំ” “អង្ករព្រះវិហារ” “នំបញ្ចុកសៀមរាប” “ដូងខ្ទិះបាត់ដំបង” ដែលសមិទ្ធផលទាំងអស់ខាងលើនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលខ្មែរ ថែរក្សាវប្បធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្ម និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: កម្មសិទ្ធិបញ្ញាសហគ្រិនស្រ្តី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ និងគម្រោងជុសជួលដីសក្រាលគ្រោះក្រហម២ខ្សែ ក្នុងឃុំចំនួន២ ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ និងគម្រោងជុសជួលដីសក្រាលគ្រោះក្រហម២ខ្សែ ក្នុងឃុំចំនួន២ ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ

មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.