Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ

ដោយ Pothe Thun
28/06/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ការកសាងកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងអំឡុងពេលនៃការរាត្បាត់ជាសកលនូវជំងឺកូវីដ-១៩ ។

បើតាមលោក រ័ត្ន សោភណ្ឌ ប្រធានធនាគារមេឃប៊ែង នៅកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីការសាងសង់មជ្ឈមណ្ឌលនេះបានបញ្ចប់កាលពីឆ្នាំ២០២០ មជ្ឈមណ្ឌលបានធ្វើការបណ្តុះបណ្តាលដល់អ្នកតម្បាញជាស្ត្រីចំនួន ១៧៨នាក់។ បន្ថែមពីការងារតម្បាញសូត្រ មជ្ឈមណ្ឌលបានផ្តល់ឱកាសដល់ស្ត្រីតម្បាញទាំងអស់អាចលក់ក្រណាត់សូត្រដែលត្បាញដោយដៃខ្លួនផ្ទាល់ផងដែរ ដើម្បីឱ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមតាមរយៈការលក់ផលិតផលសូត្រទាំងនោះជូនភ្ញៀវទេសចរ។

លោកបន្តថា ប្រទេសកម្ពុជាគឺជាផ្នែកសំខាន់មួយនៃកម្មវិធីសូត្រនិងតម្បាញរបស់ធនាគារមេយប៊ែងដែលបានបង្កើតជាលើកដំបូងនាឆ្នាំ២០១៦នៅខេត្តតាកែវក្នុងគោលបំណងលើកកម្ពស់វិស័យសិល្បៈតម្បាញសូត្រនៅប្រទេសកម្ពុជាប្រកបដោយចិរភាពដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសម្រាប់ស្ត្រីនៅទូទាំងតំបន់អាស៊ានក្នុងនោះមានប្រទេសចំនួនបីទៀតក្នុងសហគមន៍អាស៊ានក៏ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែររួមមានប្រទេសឥណ្ឌូណេស៊ី ឡាវ និងម៉ាឡេស៊ី។ ជារួមការងារនៅក្នុងមជ្ឈមណ្ឌលនេះមិនត្រឹមតែការពារកេរ្តិ៍ដំណែលសិល្បៈសូត្រពីបុរាណនោះទេ តែក៏បាផ្តល់ជំនួយបច្ចេកទេសដល់កសិករនៃការដាំដុះដើមមន ការចិញ្ចឹមដង្កូវនាងនិងផ្តល់ការគាំទ្រការផលិតបែបអំបោះឆៅសម្រាប់ផលិតសំលៀកបំពាក់ទៀតផង។ មកដល់ពេលនេះកម្មវិធីសូត្រ និងតម្បាញរបស់ធនាគារមេយប៊ែងនៅប្រទេសកម្ពុជាមានស្ត្រីតម្បាញចំនួន ៥៣៤នាក់ បានបញ្ចប់នូវកម្មវិធីបណ្តុះបណ្តាលជំនាញសូត្រ និងតម្បាញហើយពួកគាត់អាចរកប្រាក់ចំណូលបានរហូតដល់ ៣៥០ដុល្លារក្នុងមួយខែ។ ក្រៅពីតម្បាញសូត្រ មជ្ឈមណ្ឌលក៏មានបណ្តុះបណ្តាលនូវជំនាញដាំដើមមនទៅដល់កសិករក្នុងសហគមន៍ជាង ៩៨០នាក់ដែលដាំដើមមនបានចំនួនជិត ១៥ម៉ឺនដើម ដែលអាចឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមជាមធ្យម ៣៥ដុល្លារទៀក្នុង១ខែ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនេះដែរ អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា ការជ្រើសរើសយកស្រុកបន្ទាយស្រី ជាទីតាំងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញដូនតាមួយនេះ វាពិតជាសក្តិសមខ្លាំងណាស់ ព្រោះស្រុកនេះ មានសក្តនុពលខ្លាំលើផ្នែកទេសចរណ៍ មានភាពងាយស្រួលក្នុងការផ្សព្វផ្សាយនូវផលិតផលសិល្បៈនានា ពិសេសផ្នែកតម្បាញសូត្រនេះ។ ហើយឯកឧត្តមរំពឹងថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីតាំងបណ្តុះបណ្តាលជំនាញដូនតាដែលប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ក្នុងស្រុកស្រីស្នំជាង បួនរយនាក់ ទទួលបានការបណ្តុះបណ្តាលច្បាប់ស្តីពីការបោះឆ្នោត

ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ក្នុងស្រុកស្រីស្នំជាង បួនរយនាក់ ទទួលបានការបណ្តុះបណ្តាលច្បាប់ស្តីពីការបោះឆ្នោត

អ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ នៅខេត្តសៀមរាប បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុក លើប្រព័ន្ធអាហារសុវត្ថិភាព

អ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ នៅខេត្តសៀមរាប បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុក លើប្រព័ន្ធអាហារសុវត្ថិភាព

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងរៀបចំពិព័រណ៍ក្នុងរយៈពេលពេញ១ឆ្នាំ ដើម្បីបង្ហាញវត្ថុសិល្បៈជាច្រើនប្រភេទដែលទទួលបានពីពលរដ្ឋ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងរៀបចំពិព័រណ៍ក្នុងរយៈពេលពេញ១ឆ្នាំ ដើម្បីបង្ហាញវត្ថុសិល្បៈជាច្រើនប្រភេទដែលទទួលបានពីពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.