Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ នៅខេត្តសៀមរាប បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុក លើប្រព័ន្ធអាហារសុវត្ថិភាព

ដោយ Pothe Thun
28/06/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ នៅខេត្តសៀមរាប បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុក លើប្រព័ន្ធអាហារសុវត្ថិភាព
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គការហ្គ្រេត និងអ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ ក្នុងខេត្តសៀមរាប ជិត១០០នាក់ បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់ចំណេះដឹងលើប្រព័ន្ធអាហារសុវត្ថិភាព និរន្ដរភាព ដល់ដៃគូរពាក់ព័ន្ធផ្សេងៗទៀត ដែលធ្វើការលើការដំាបន្ថែខ្នាតតូច។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប បានជម្រុញឲ្យសកម្មភាពរបស់គម្រោង និងប្រជាពលរដ្ឋត្រូវចូលរួមចំណែកក្នុងការការពារនៅលផិតផលក្នុងស្រុករបស់យើងឲ្យមានគុណភាពល្អ ហើយចូលរួមផ្សព្វផ្សាយពីប្រពលវកម្ម និងចម្រុះភាព កសិកម្ម និងអាហារឲ្យបានទូលំទូលាយ ដើម្បីនិរន្តរភាព និងប្រព័ន្ធសុវត្ថិភាព ពង្រឹងអង្គការកសិករ និងបង្កើតរចនាសម្ព័ន្ធខ្សែចង្វាក់ផលិតកម្មកសិកម្មក្នុងស្រុកដើម្បីធ្វើអោយមាន សុវត្ថិភាពការផលិត (ស្រស់ និងកែច្នៃ) និងសម្របសម្រួលអោយមានការលក់ផលិតផលនោះចូលទៅក្នុងទីផ្សារជាដើម។

លោក ទូច សុខារិទ្ធ ប្រធានគម្រោងនៃអង្គការហ្គ្រេដ មានប្រសាសន៍ថា ដើម្បីលើកកំពស់ចំណេះដឹងលើប្រព័ន្ធអាហារសុវត្ថិភាព និងនិរន្តរភាព ដល់ដៃគូរពាក់ព័ន្ធផ្សេងៗ ដែលធ្វើការលើប្រព័ន្ធចំណីអាហារនៅក្នុងខេត្ត អាជ្ញាធរក្នុងតំបន់ សហភាពសហគម៍កសិក សហគមន៍កសិកម្ម វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល សមាគមន៍នានា អ្នកពាក់ព័ន្ធ ចាប់តាំងពីអ្នកដាំដុះរហូតដល់អ្នកទទួលទានត្រូវរួមគ្នារកវិធីសាស្ដ្រធ្វើយ៉ាងណា ឱ្យផលិតផល មានគុណភាព សុវត្ថិភាព និរន្ដរភាព ដល់អ្នកបរិភោគ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកបន្ថែមថា សម្រាប់ការជួបជុំនាពេលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងថ្មីៗ និងមានការយល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធសុវត្ថិភាអាហារ និងនិរន្តរភាព តាមរយៈគោលការណ៍ក្សត្របរិដ្ឋាន ស្តង់ដារគុណភាព និងការបង្ហាញពីប្រព័ន្ធPGS។ លោកបន្ដថា សិក្ខាសាលានេះ តួរអង្គផ្សេងៗដែលពាក់ព័ន្ធនឹងការផលិត ការលក់ និងការទិញផលិតផលក្នុងស្រុក សុវត្ថិភាព បានធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងដំណោះស្រាយ ក៍ត្រូវបានលើកយកមកពិភាក្សានៅក្នុងវេទិការនេះផងដែរ។

លោក ទូច សុខារិទ្ធ បានបញ្ជាក់ថា អង្គការហ្គ្រេត បានសហការណ៍ជាមួយអង្គការសៀដ ដើម្បីអនុវត្តគម្រោងមួយឈ្មោះថា APICI ដើម្បី បង្កើតអោយមាននិរន្តរភាពកសិកម្ម សម្រាប់កសិករខ្នាតតូច នៅក្នុងខេត្តសៀមរាប។សកម្មភាពរបស់គម្រោងត្រូវបានចូលរួមចំណែក ផ្សព្វផ្សាយពីប្រពលវកម្ម និងចម្រុះភាព បែបក្សេត្របរិដ្ឋានដើម្បីនិរន្តរភាព និងប្រព័ន្ធសុវត្ថិភាព កសិកម្ម និងអាហារ។ ពង្រឹងអង្គការកសិករ និងបង្កើតរចនាសម្ព័ន្ធខ្សែចង្វាក់ផលិតកម្មកសិកម្មក្នុងស្រុកដើម្បីធ្វើអោយមានសុវត្ថិភាព ការផលិត និងសម្របសម្រួលអោយមានការលក់ផលិតផលនោះចូលទៅក្នុងទីផ្សារ ចូលរួមក្នុងការអភិវឌ្ឍនៃផ្ទៃដីកសិកម្ម អោយមានប្រសិទ្ធិភាព និងនិរន្តរភាព ហើយបង្កើតអោយមាន ប្រព័ន្ធអាហារ ដែលនឹងត្រូវអនុវត្តដោយភាគីពាក់ព័ន្ធថ្នាក់ខេត្តផងដែរ។ លោកបន្ដថា កសិករដែលចូលរួមក្នុងសកម្មភាពរបស់គម្រោងកំពុងតែអនុវត្តនូវការធ្វើកសិកម្មបែបថ្មី ដូចជាក្សត្របរិដ្ឋាន តាមរយៈប្រព័ន្ធធានាគុណភាពដោយមានការចូលរួម (PGS)៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី, លោក ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សិកម្មដាំបន្លែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងរៀបចំពិព័រណ៍ក្នុងរយៈពេលពេញ១ឆ្នាំ ដើម្បីបង្ហាញវត្ថុសិល្បៈជាច្រើនប្រភេទដែលទទួលបានពីពលរដ្ឋ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងរៀបចំពិព័រណ៍ក្នុងរយៈពេលពេញ១ឆ្នាំ ដើម្បីបង្ហាញវត្ថុសិល្បៈជាច្រើនប្រភេទដែលទទួលបានពីពលរដ្ឋ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យចំនួន២ ដើម្បីស្វែងរកសញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យចំនួន២ ដើម្បីស្វែងរកសញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងសាងសង់ផ្លូវ៣ខ្សែ ក្នុងស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងសាងសង់ផ្លូវ៣ខ្សែ ក្នុងស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.