Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

ដោយ Pothe Thun
28/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គខបជ) បានរៀបចំកិច្ចជុំប្រចាំឆមាសទី១ ឆ្នាំ២០២៣របស់ខ្លួន ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត រួមនឹងវត្តមានតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូជាតិ-អន្តរជាតិជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សូភា បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីធ្វើការពិនិត្យ និងពិភាក្សានូវរបៀបវារៈចំនួន២ គឺ៖១.ពិនិត្យលើសេចក្តីរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ ឆ្នាំ២០២៣, ២.ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានផ្តោតសំខាន់ទៅលើបញ្ហាដែលពិភាក្សានៅក្នុងកិច្ចប្រជុំកាលពីខែឧសភា ដោយស្ថាប័នពាក់ព័ន្ធធ្វើបច្ចុប្បន្នភាព ដូចជាករណីជនជាតិចិនស្នើសុំរៀបអាពាពិពាហ៍ជាមួយស្រ្តីខ្មែរ (នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ) ដោយករណីនេះជនជាតិចិនបានស្នើសុំបែបបទពីស្ថានទូតរួចហើយ និងបាននឹងកំពុងរៀបចំឯកសារដើម្បីស្នើសុំទៅក្រសួងមហាផ្ទៃបន្ត និងការតាមដានត្រួតពិនិត្យលើស្រ្តីរងគ្រោះដោយករណីរៀបការផ្ទុយពីឆន្ទៈ ដែលបានធ្វើសមាហរណកម្មត្រឡប់ទៅមូលដ្ឋានវិញ ចំនួន២នាក់ នៅស្រុកវ៉ារិន ដោយទទួលបានការគាំទ្រទៅលើរៀនជំនាញវិជ្ជាជីវៈ មានការគាំទ្រដោយអង្គការមូលនិធិ A២១។

លោកស្រី យូ សូភា បានបញ្ជាក់ទៀតថា កន្លងមកមន្ទីរកិច្ចការនារីខេត្ត ស្នងការនគរបាលខេត្ត និងអង្គការ APLE បានធ្វើបច្ចុប្បន្នភាពអំពីករណីដែលសង្ស័យទទួលរងការរំលោភបំពានតាមប្រព័ន្ធអនឡាញ បានធ្វើការចុះប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត និងផ្នែកច្បាប់ជូនកុមារីជាអនីតិជនដែលមានទំនាក់ទំនងជាមួយជនបរទេស ហើយមានការរំលោភបំពានតាមអនឡាញ។ ចំពោះលេខាធិការដ្ឋាន គ.ខ.ប.ជ រដ្ឋបាលស្រុកពួក ស្នងការនគរបាលខេត្ត និងអង្គការ A២១ យើងបានធ្វើបច្ចុប្បន្នភាពលើករណីអតីតពលករនៅភូមិព្រៃជ្រូក ឃុំកែវពណ៌ ស្រុកពួក ដោយបានធ្វើការចុះប្រឹក្សាយោបល់ និងធ្វើសម្ភាសន៍ដើម្បីកំណត់អត្តសញ្ញាណ ព្រមទាំងបាននាំយកថវិកា និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន របស់លេខាធិការដ្ឋាន គ.ខ.ប.ជ រដ្ឋបាលស្រុកពួក និងអង្គការមូលនិធិអេ២១ ជូនពួកគាត់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបជូនដែរថា នៅក្នុងអង្គប្រជុំនាពេលនោះដែរ ក្រុមការងារក៏បានលើកឡើងអំពីបញ្ហាប្រឈមថ្មីៗមួយចំនួនទៀត យកមកពិភាក្សារួមមាន៖ ករណីក្រុមហ៊ុនឯកជនមួយបានស្នើឱ្យអាជ្ញាធរឃុំ ធ្វើការបញ្ជាក់លម្អិតអំពីទំនាក់ទំនងរវាងប្រជាពលរដ្ឋ ៣នាក់ និងអ្នកដែលបានយកទៅចិញ្ចឹម ថាជាមេគ្រួសាររបស់ពលរដ្ឋទាំង៣ ដើម្បីនាំយកចេញទៅធ្វើការនៅប្រទេសជប៉ុន។ ករណីខាងលើនេះជំនាញសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត ព្រោះវាអាចជាករណីពាក់ព័ន្ធនឹងការជួញដូរកម្លាំងពលកម្ម។ ការជំរុញ និងពង្រឹងទៅលើការចុះអធិការកិច្ច នៅតាមមណ្ឌលថែទាំជំនួស នៅក្នុងខេត្តសៀមរាប និងបានពិភាក្សាទៅលើករណីកុមារអាយុ ២ខែកន្លះ ពុំមានទឹកដោះគោប៉ៅដោយសារក្រោយពីសម្រាលរួចម្តាយបានទុកចោលនៅជាមួយឪពុកក្រីក្រ ករណីអាជ្ញាធរបានដោះស្រាយជូនមួយចំនួនដែរ ប៉ុន្តែមិនគ្រប់គ្រាន់ ទើបស្នើឱ្យមានការជួយគាំទ្របន្ថែមពីដៃគូ។ នៅក្នុងកិច្ចប្រជុំ ក៏បានផ្សព្វផ្សាយជូនអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនដល់ពលករដែលបានវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសវិញ ដែលគាំទ្រដោយអង្កការ IOM នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប ទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ

មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ

ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ក្នុងស្រុកស្រីស្នំជាង បួនរយនាក់ ទទួលបានការបណ្តុះបណ្តាលច្បាប់ស្តីពីការបោះឆ្នោត

ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ក្នុងស្រុកស្រីស្នំជាង បួនរយនាក់ ទទួលបានការបណ្តុះបណ្តាលច្បាប់ស្តីពីការបោះឆ្នោត

អ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ នៅខេត្តសៀមរាប បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុក លើប្រព័ន្ធអាហារសុវត្ថិភាព

អ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ នៅខេត្តសៀមរាប បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុក លើប្រព័ន្ធអាហារសុវត្ថិភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.