Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

ដោយ Pothe Thun
26/06/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសបំពេញបេសកកម្ម ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខលោកប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ប៉ុន្តែពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្ប:តែងនិពន្ធ និងចម្រៀង។ លោកត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង នៅក្នុងពិធីបើកកម្មវិធីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយបាននាំបទចម្រៀង “មានដង្ហើម មានជីវិត” ទៅចូលរួមសម្តែងផងដែរ។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរ លោក ប្រាក់ សុផាន់ណា មានកម្លាំងចិត្ត ដែល មិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានាតាំងពីដើមរហូតមក។ នេះគឺជាកម្លាំងចិត្តជំរុញដល់អ្នកដែលជួបប្រទះនឹងបញ្ហាដូចរូបលោក ឱ្យមានស្មរតី និងកម្លាំងចិត្តក្នុងការបន្តដំណើរជីវិតទៅមុខ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឧបត្ថមថវិកាចំនួន ២,៥០០ដុល្លារអាមេរិក ដោយឡែកក្រុមហ៊ុនជីបម៉ុង តាមរយ:ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថមថវិកាចំនួន ២,៥០០ដុល្លារអាមេរិកផងដែរ។ លើសពីនេះថ្នាក់ដឹកនាំក្រសួង ដែលបានចូលរួមនាឱកាសនោះ បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនជូន លោក ប្រាក់ សុផាន់ណា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។

ដើម្បីសម្រេចនូវគោលបំណងរបស់លោក ប្រាក់ សុផាន់ណា ក្នុងការមានផ្ទះ និងដីផ្ទាល់ខ្លួន បានរស់នៅ ដោយមិនចាំបាច់ជួលគេ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឧបត្ថម្ភផ្ទះ និងដីមួយកន្លែង ជូនតាមសំណូមពរផងដែរ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យជីវភាពគ្រួសាររបស់លោក សុផាន់ណា កាន់តែប្រសើរ ឯកឧត្តមទេសរដ្ឋមន្ត្រី គ្រោងពិភាក្សាជាមួយនឹងផលិតកម្មបារមី ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ក្នុងការនាំយកសមត្ថភាព និងទេពកោសល្យផ្នែកសិល្ប:តែងនិពន្ធ និងចម្រៀង របស់លោកទៅរៀបចំផលិត និងបង្ហាញជូនសាធារណជន នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉លនាពេលខាងមុខផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ប្រាក់ សុផាន់ណា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឌ និងបានប្រគល់ផ្ទះចំនួន ១០៨ខ្នង ជូនប្រជាពលរដ្ឌនៅស្រុកបន្ទាយស្រី

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឌ និងបានប្រគល់ផ្ទះចំនួន ១០៨ខ្នង ជូនប្រជាពលរដ្ឌនៅស្រុកបន្ទាយស្រី

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២សម្រេចបានប្រមាណ៤០ភាគរយហើយគិតមកទល់ពេលនេះ ខណៈពលរដ្ឋរំពឹង គម្រោងនេះនឹងលែងមានទឹកលិចភូមិដ្ឋានគាត់ទៀត

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២សម្រេចបានប្រមាណ៤០ភាគរយហើយគិតមកទល់ពេលនេះ ខណៈពលរដ្ឋរំពឹង គម្រោងនេះនឹងលែងមានទឹកលិចភូមិដ្ឋានគាត់ទៀត

គម្រោងសាងសង់ផ្លូវបេតុង និងជួសជុលផ្លូវដីសក្រាលគ្រួស ចំនួន២ខ្សែ ក្នុងស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជួសជុលផ្លូវដីសក្រាលគ្រួស ចំនួន២ខ្សែ ក្នុងស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.