ស្រុកសូទ្រនិគមមានប្រភពទឹកសំខាន់ៗ១១៧កន្លែងដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតក្នុងឆ្នាំ២០១៩
អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានអះអាងថា ដើម្បីទប់ទល់នឹងរលកកំដៅ នៃបាតុភូតអែលនីណូ ដែលអាចកើនសីតុណ្ហភាពពី៤០ ទៅ៤២អង្សាសេ ក្នុងអំឡុងខែមេសានិងខែឧសភានោះ ក្រុមការងារស្រុកបានកំណត់ប្រភពទឹកសំខាន់ក្នុងមូលដ្ឋានរួចរាល់ហើយ សម្រាប់ជួយដល់ប្រជាពរដ្ឋក្នុងមូលដ្ឋាន។ បើតាមការបញ្ជាក់របស់លោក លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា មានស្រះធំៗចំនួ១១៧កន្លែង ក្នុងនោះ ក្នុងឃុំចាន់សរ៦កន្លែង ឃុំដានរុន៦កន្លែង ...