បេក្ខជនបេក្ខនារី ដែលពុំមានលទ្ឋភាពធ្វើដំណើរស្នាក់នៅនិងហូបចុកសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩នេះ ត្រូវបានយកចិត្តទុកដាក់ជួយដោះស្រាយពីរដ្ឋបាលខេត្តសៀមរាប
កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការៀបចំសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ហើយជាមួយគ្នានោះ រដ្ឋបាលខេត្តបានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត , បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត , មន្ទីសុខាភិបាលខេត្ត , អង្គភាពអគ្គីសនីខេត្ត និងរដ្ឋបាលក្រុងស្រុក ដោយសហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ខេត្ត ដើម្បីរៀបចំផែនការការងារ ជួយសម្រួលទាំងមុន ...