Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
23/01/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាមួយខ្នង មាន៤បន្ទប់ ដែលជាអំណោយរបស់អង្គការអើសទ្រី នៃសប្បុរសជនប្រទេសជប៉ុន ផ្ដល់ជូនដល់វិទ្យាល័យរើស ស្រុកពួក ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំកម្ពុជា ក៏ដូចជាកសាងធនធានមនុស្សក្នុងសហគមន៍ឱ្យកាន់តែរីកចំរើនថែមទៀត។

លោក មាន ល្វៃ នាយកវិទ្យាល័យរើល មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំសិស្សានុសិស្សនៅវិទ្យាល័យនេះ មានការកើនឡើងជាបន្ដបន្ទាប់ ដែលធ្វើឱ្យខ្វះបន្ទប់សិក្សា ទើបអង្គការមនុស្សធម៌នៃប្រទេសជប៉ុន បានផ្ដល់អគារសិក្សា ១ខ្នង មានបន្ទប់ ដើម្បីឱ្យពួកគាត់បន្ដការសិក្សាបញ្ចប់ថ្នាក់ទី១២ នៅមូលដ្ឋាន។ ជាមួយគ្នានោះការផ្ដល់អគារសិក្សានេះ ក៏ជាការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសហគមន៍ ជាពិសេសបានបង្ហាញពីមិត្ដភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែជិតស្និត។ ជាមួយគ្នានោះលោក ក៏បាននជម្រុញឱ្យសិស្សានុសិស្សខិតខំសិក្សាឱ្យមានប្រសិទ្ធិភាព ដើម្បីចូលរួមអភិវឌ្ឍន៍ឱ្យកាន់តែរីកចំរើនបន្ថែមទៀតនៅក្នុងសហគម៍។

ជាមួយគ្នានោះលោក ខាតូ ដាយឆិ (Kato Daichi) តំណាងអង្គការអើសទ្រី នៃសប្បុរសជនប្រទេសជនប៉ុន បានឲ្យដឹងថា ដោយសារស្រលាញ់ប្រជាជនកម្ពុជា ជាពិសេសមើលឃើញសិស្សានុសិស្សកំពុងខ្វះអគារសិក្សា ទើបពួកគាត់ខិតខំស្វែងរកជំនួយពីសប្បរស់ជនពីប្រទេសរបស់ខ្លួនកសាងអគារសិក្សានេះឡើង ដើម្បីងាយស្រួលសិក្សារៀនសូត្រនៅជិតផ្ទះ។ ក្នុងនោះដែរក្រុមការងារនឹងបន្ដខិតខំស្វែងរកនូវមូលនិធិពីសប្បុរសជនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែរីកចំរើននៅកម្ពុជា ព្រោះប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ជាមិត្ដភាពជាអមតៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក កែ វណ្ណនី ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកពួក មានប្រសាសន៍ថា ការផ្ដល់អគារសិក្សាពីសប្បុរសជនប្រទេសជប៉ុននេះ បានបង្ហាញពីចំណងមិត្ដភាពរវាងប្រទេសពីរកាន់តែប្រសើរថែមទៀត ជាពិសេសញ្ជាក់ពីការយកចិត្តទុកដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់នេះ ឲ្យចាកផុតពីគ្រោះមិនចេះអក្សរ ហើយអគារសិក្សាមួយខ្នងនេះ ពិតជាមានសារៈសំខាន់ក្នុងកសាងធនធានមនុស្ស។ លោកថា ប្រជាពលរដ្ឋប្រទសជប៉ុន តាមរយៈអង្គការមនុស្សធម៌ បានជួយសាងសង់សមិទ្ធផលច្រើនលើវិស័យអប់រំនៅក្នុងស្រុកពួក ដូចជា៖ សាងសង់អគារសិក្សានៅត្រពាំងធំ នៅសាលាត្រពាំងឬស្សី នៅសាលាសសរស្តម្ភ នៅសាលារៀនពោធិទ្រាយ និងនៅឃុំព្រៃជ្រូកផងដែរ។

លោក កែ វណ្ណនី សង្ឃឹមថា លទ្ធផលសិក្សាឆ្នាំនេះ ពិសេសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងបានល្អប្រសើរ ហើយអាចឈានដល់បាននិទ្ទេស A ទៀតផង។ ក្នុងនោះលោកក៏បានណែនាំឱ្យសិស្សានុសិស្ស ត្រូវជួយថែរក្សាការពារអាគារសិក្សា និងសម្ភារៈនៅក្នុងសាលាដែលបានដាក់ឲ្យប្រើប្រាស់នៅពេលនេះឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងបន្តដល់ប្អូនៗជំនាន់ក្រោយ។ ជាពិសេសត្រូវខិតខំគោរពនូវច្បាប់វិន័យ ក្រមសីលធម៌ នៅក្នុងសាលា កូនល្អក្នុងគ្រួសារ និងជាពលរដ្ឋល្អក្នុងសង្គម ព្រោះយុវជនជាទំពាំងស្នងប្ញស្សីរបស់ប្រទេសជាតិ។ ជាមួយនោះលោកក៏បានស្នើរឱ្យប្រធានមូលនិធិជប៉ុន និងប្រធានសហគមន៍ជប៉ុន សូមបន្តជួយដល់វិស័យអប់រំនៅក្នុងស្រុកពួក បន្តទៀត ខណៈដែលសាលាជាច្រើនទៀតនៅខ្វះអគារសិក្សានៅឡើយ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិទ្យាល័យរើល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សមុច្ច័យ នៃផលិតផលតម្បាញសូត្រខ្មែរ ១១មុខ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 

អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ៦០គ្រួសារ រស់នៅស្រុកជីក្រែង បានទទួលអំណោយពីសប្បុរសជន និងព្រះសង្ឃ ក្នុងក្រុងសៀមរាប

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ៦០គ្រួសារ រស់នៅស្រុកជីក្រែង បានទទួលអំណោយពីសប្បុរសជន និងព្រះសង្ឃ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.