Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ៦០គ្រួសារ រស់នៅស្រុកជីក្រែង បានទទួលអំណោយពីសប្បុរសជន និងព្រះសង្ឃ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
24/01/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ៦០គ្រួសារ រស់នៅស្រុកជីក្រែង បានទទួលអំណោយពីសប្បុរសជន និងព្រះសង្ឃ ក្នុងក្រុងសៀមរាប
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយទទួលបានការឧបត្ថម្ភថវិកាប្រកបដោយចិត្តសប្បុរសពីសាកលវិទ្យាល័យពោធិសាស្រ្ត លោកបណ្ឌិត សាក់ប្រាសាន់ឌី លោក អាន់ឌ្រាស់ និងភរិយា ពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយជាស្បៀង ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ៦០គ្រួសារ រស់នៅភូមិពោធ៍រីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះរាជាគណកិត្តិយស ព្រះគ្រូ ព្រះថេរានុត្ថេរៈ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេប៉ុស្តិ៍ផងដែរ។

បើតាមលោក ធិន ភី មេឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបង្ហាញការសប្បាយចិត្ត នៅពេលដែលបានឃើញសកម្មភាពរបស់សប្បុរស់ជន រួមជាមួយព្រះសង្ឃនៅក្នុងសៀមរាប បានមកជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់របស់លោក ជាពិសេសគឺការផ្តល់ជាស្បៀងដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរានៅពេលនេះ។ សកម្មភាពនៃការចូលរួមបែបនេះ គឺពិតជាសំខាន់ ដោយទី១ បានមកដល់ដៃអ្នកខ្វះខាត និងកំពុងមានតម្រូវការដោយផ្ទាល់នៅតំបន់ជនបទដាច់ស្រយ៉ាល ទី២ជាចំណែកមួយក្នុងការចូលរួមជាមួយអាជ្ញាធរឃុំជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតបានទាន់ពេលវេលា។ ជាមួនោះលោកបានថ្លែងអំណរគុណដល់សប្បុរសជន និងព្រះសង្ឃនៅក្នុងក្រុងសៀមរាប ដែលបានផ្តល់ស្បៀងរដល់គ្រួសារក្រីក្រ និង ចាស់ជរានាពេលនេះ។

ព្រះធម្មានុរក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណកិត្តិយស ព្រះសមុហ៌គណខេត្តសៀមរាប បានមានសង្ឃដីការថា ទេយ្យវត្ថុប៉ុននេះ បើធៀបទៅនឹងអ្នកមាន ឬឧកញ៉ា វាមិនបានស្មើនឹងអាហារមួយពេលរបស់គេផង ប៉ុន្តែវាមានន័យណាស់សម្រាប់មនុស្សដែលរកព្រឹកខ្វះល្ងាច ឬរកថ្ងៃនេះខ្វះស្អែក។ ព្រះតេជគុណបន្តថា កន្លងមកព្រះសង្ឃជាចៅអធិការវត្តមួយចំនួននៅក្នុងក្រុងសៀមរាប តែងតែបាននាំយកទេយ្យវត្ថុ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅតាមមូលដ្ឋាន ដើម្បីជាការចូលរួមជាមួយអាជ្ញាធរក្នុងជួយអ្នកខ្វះខាតឱ្យបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា អំណោយដែលបានចែកជូននៅពេលនេះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស សារុង១ ថ្នាំទម្លាក់សត្វស្អិត៣ប្រអប់ និង ថវិកា២ម៉ឺនរៀល៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចាស់ជរាប្រជាពលរដ្ឋ​ក្រីក្រស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា ជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការលើកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា ជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការលើកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប

ក្រុមមគ្គុទេសក៍ទេសចណ៍មុខប្រាសាទអង្គរវត្ត ចង់ឲ្យភ្ញៀវទេសចរជាតិ ទទួលយកអ្នកនាំផ្លូវទស្សនាប្រាសាទ ដើម្បីឱ្យដឹងច្បាស់ពីប្រវត្ដិសាស្ដ្រអង្គរ

ក្រុមមគ្គុទេសក៍ទេសចណ៍មុខប្រាសាទអង្គរវត្ត ចង់ឲ្យភ្ញៀវទេសចរជាតិ ទទួលយកអ្នកនាំផ្លូវទស្សនាប្រាសាទ ដើម្បីឱ្យដឹងច្បាស់ពីប្រវត្ដិសាស្ដ្រអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.