Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា ជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការលើកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

ដោយ Pothe Thun
24/01/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា ជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការលើកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរមណីយដ្ឋានអង្គរ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកបោសសម្អាតរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានគេមើលឃើញថា បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែស្រស់បំព្រង។ ជារៀងរាល់ថ្ងៃ សកម្មភាពជាច្រើនរបស់ក្រុមអ្នកសម្អាតអនាម័យបរិស្ថាន នៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការងារប្រមូលសំរាម បោសសម្អាតតាមប្រាសាទ តាមដងផ្លូវ តំបន់ព្រៃឈើ កាត់ស្មៅ កសិន្ធុទឹក។ល។ គឺសុទ្ធសឹងតែដើម្បីរក្សាបាននូវសោភណ្ឌភាព និងអនាម័យ ធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរទាំងមូល ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

លោក ព្រះ ព្រិប ប្រធានក្រុមការងារសម្អាតបរិវេណមុខប្រាសាទអង្គរវត្ត និងភ្នំបាខែង បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមក្រុមការងាររបស់លោក មានសមាជិកចំនួន ១៩នាក់ តែងតែសម្អាតកាកសំណល់ថ្មីៗ តាមធុងសំរាម និងតាមដងផ្លូវ បន្ទាប់មកទើបចាប់ផ្តើមការបោសសម្អាតសំរាមស្លឹកឈើ និងស្មៅនៅតាមដងផ្លូវនានា។ លោកបន្តទៀតថា ការងារបោសសំអាត និងបោចស្មៅតែងតែធ្វើឡើងជាប្រចាំនៅបរិវេណមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ប្រាសាទបក្សីចាំក្រុងជាដើម។

ចំណែកអ្នកស្រី អ៊ុត ញន ជាអ្នកបោសសម្អាតមួយរូបបានឱ្យដឹងថា រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកស្រីបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជាអ្នកបោសសម្អាតនៅបរិវេណមុខប្រាសាទអង្គរ និងនៅតាមប្រាសាទមួយចំនួនទៀត។ អ្នកស្រីមិនដែលខ្មាសអៀនឡើយក្នុងការងារជាអ្នកបោសសម្អាតនៅតាមប្រាសាទ ផ្ទុយទៅវិញអ្នកស្រីសប្បាយរីករាយ ដែលបានចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត គ្មានការបំពុលដោយសំរាមគ្រប់ប្រភេទ។ អ្នកស្រីបន្តថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរ ដែលចូលមកទស្សនាតាមប្រាសាទនានាបានចូលរួមចំណែកយ៉ាងខ្លាំងជាមួយក្រុមការងារសម្អាត ដោយពួកគាត់មិនបានបោះចោលសំរាមពាសវាពាលកាល ដូចពេលមុនឡើយ ក្នុងនោះពួកគាត់តែងតែកោតសសើរអំពីការខិតខំរបស់អាជ្ញាធរជាតិអប្សរា ក្នុងការងារថែរក្សាអនាម័យនៅរមណីយដ្ឋានអង្គរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើទោះបីជាបច្ចុប្បន្ន ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីការទុកដាក់សំរាមមានភាពល្អប្រសើក៏ពិតមែន ប៉ុន្តែក៏នៅមានករណីតិចតួច ដែលភ្ញៀវទេសចរតែងតែមើលរំលង និងមិនបានចូលរួម ដូចជា៖ ការញែកឬបោះសំរាម ទៅតាមធុងសំរាមដែលមានសញ្ញាបង្ហាញ និងការបោះចោលសំរាមនៅក្រោមដើមឈើក្រោយពេលសម្រាកឬអង្គុយលេងរួចជាដើម។ ដែលបញ្ហាទាំងនេះទាមទារឱ្យមានការចូលរួមសហការឱ្យបានល្អប្រសើរ ដើម្បីរមណីយដ្ឋានអង្គរនៅតែរក្សាភាពស្រស់ស្អាត គ្មានសំរាមគ្រប់ប្រភេទ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប

ក្រុមមគ្គុទេសក៍ទេសចណ៍មុខប្រាសាទអង្គរវត្ត ចង់ឲ្យភ្ញៀវទេសចរជាតិ ទទួលយកអ្នកនាំផ្លូវទស្សនាប្រាសាទ ដើម្បីឱ្យដឹងច្បាស់ពីប្រវត្ដិសាស្ដ្រអង្គរ

ក្រុមមគ្គុទេសក៍ទេសចណ៍មុខប្រាសាទអង្គរវត្ត ចង់ឲ្យភ្ញៀវទេសចរជាតិ ទទួលយកអ្នកនាំផ្លូវទស្សនាប្រាសាទ ដើម្បីឱ្យដឹងច្បាស់ពីប្រវត្ដិសាស្ដ្រអង្គរ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.