Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

ដោយ Pothe Thun
24/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ និងគណៈកម្មាធិការប្រតិបត្តិខេត្ត ឆ្នាំទី៤ អាណត្តិទី៣ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ឃុំសង្កាត់ លោកស្រី យូ សុភា អភិបាលរងខេត្ត រួមនឹងវត្តមានលោកលោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ឋ តំណាងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អង្គការសង្គមស៊ីវិល ជាង ១៣០នាក់។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីពិនិត្យលើការអនុវត្តចំណូលចំណាយប្រចាំឆ្នាំ ឆ្លុះបញ្ចាំងជាមួយផែនការសកម្មភាពថវិកា លើកទិសដៅការងារឆ្នាំបន្ត ពិនិត្យអនុម័ត្តក្នុងការបំពេញបន្ថែមនិតិវិធីខ្លះនៃការងាររដ្ឋបាលហិរញ្ញវត្ថុរបស់សមាគម និងពិនិត្យចំណូលចំណាយការងារមរណៈសង្គ្រោះឆ្នាំ២០២២ និងទិសដៅវិធានការគ្រប់គ្រងឆ្នាំ២០២៣។ កិច្ចប្រជុំក៏បានពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ២០២២ ដែលការងារហិរញ្ញវត្ថុនេះ សមាគមបានអនុវត្តបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងសន្សំចំចៃខ្ពស់ផ្អែកតាមគោលការណ៍គ្រប់គ្រង និងប្រតិបត្តិការរបស់សមាគម និងបានពិភាក្សា អនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ ដែលមានកិច្ចការជាអាទិភាពមួយចំនួន ដែលត្រូវខិតខំអនុវត្តន៍ឱ្យទទួលបានជោគជ័យដូចជា៖ ការងារបើកវគ្គបណ្តុះបណ្តាលដល់សមាជិកក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ លើការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅ និងកិច្ចការហិរញ្ញវត្ថុដោយសហការណ៍ជាមួយរដ្ឋបាលខេត្ត ការចុះប្រឹក្សាយោបល់នៅថ្នាក់ឃុំសង្កាត់ ការរៀបចំវេទិកានៅថ្នាក់ក្រុង ស្រុកនិងថ្នាក់ខេត្ត ផ្សព្វផ្សាយសៀវភៅ ក្រុមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ព្រមទាំង បានពិនិត្យ និងអនុម័តលើការកែសម្រួលគោលការណ៍គ្រប់គ្រងកម្មវិធីមរណៈសង្រ្គោះសម្រាប់ឆ្នាំ២០២៣ ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម សយ កុសល មានប្រសាសន៍ថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សេងៗ ដែលក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ជួបប្រទះ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន តាមរយៈការចុះប្រឹក្សាយោបល់ផ្ទាល់ជាមួយសមាជិក។ សមាគមនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិកសមាជិកា ក្នុងការអនុវត្តគោលនយោបាយដោយមានការយកចិត្តទុកដាក់និងគាំទ្រពីរាជរដ្ឋាភិបាល ជួយលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់។ ជាមួយគ្នានេះសមាគមក៏បានបំពេញបេសកកម្មជាច្រើន ដើម្បីជំរុញដល់សមាជិកទាំងអស់មានចំណេះដឹង បទពិសោធនិងសាមគ្គីគ្នាតាមគោលដៅរបស់រាជរដ្ឋាភិបាល ពោលគឺអាចយកទៅបំរើសេវាសាធារណៈនៅតាមមូលដ្ឋានឱ្យមានភាពល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រទាំងស្រុងចំពោះ គំនិតផ្ដួចផ្ដើមបង្កើតឱ្យមាន “សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត” និង “សម្ព័ន្ធភាព ជាតិក្រុមប្រឹក្សាឃុំ សង្កាត់” នៅឆ្នាំ២០០៦ ដែលជាតំណាងឱ្យសម្លេងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ ទូទាំងប្រទេស។គោលបំណង នៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាង ឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍ រួមរបស់សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាព និងលទ្ធភាពសម្រាប់ ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និងធនធានតាមច្បាប់សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួម ក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ របស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិ។


ថ្លែងបិទកិច្ចប្រជុំ លោកស្រី យូ សុភា អភិបាលរងខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោម ជាតិទាំងអស់ គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងដំណើរការរៀបចំ និងអនុវត្តគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នឹងបន្តចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងដំណើរការរៀបចំ និងអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ជាដំណាក់កាលធ្វើទំនើបកម្មប្រព័ន្ធ រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ និងក្នុងស្មារតីនៃការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងភាពម្ចាស់ការរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូន ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ក្នុងនាមរដ្ឋបាលខេត្ត លោកស្រីអភិបាលរងខេត្ត បានផ្តល់នូវចំណុចគន្លឺះចំនួន២ ដែលជាកិច្ចការចាំបាច់ចំពោះមុខ គឺទី១.រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ទាំងអស់ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបានជោគជ័យគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព និងទី២.រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការតឹងរ៉ឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់របស់វីរុសដ៏កាចសាហាវនេះផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប អំពាវនាវដល់ជនមានពិការភាព ទៅកំណត់អត្តសញ្ញាណនៅតាមឃុំសង្កាត់ ដើម្បីទទួលអត្ថប្រយោជន៍នៅពេលខាងមុខ

មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប អំពាវនាវដល់ជនមានពិការភាព ទៅកំណត់អត្តសញ្ញាណនៅតាមឃុំសង្កាត់ ដើម្បីទទួលអត្ថប្រយោជន៍នៅពេលខាងមុខ

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅសៀមរាប អង្គរវត្ត ប្រមាណជាង ១០ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅសៀមរាប អង្គរវត្ត ប្រមាណជាង ១០ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាកាងារប្រចាំខែមករា ឆ្នាំ២០២៣

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាកាងារប្រចាំខែមករា ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.