Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមមគ្គុទេសក៍ទេសចណ៍មុខប្រាសាទអង្គរវត្ត ចង់ឲ្យភ្ញៀវទេសចរជាតិ ទទួលយកអ្នកនាំផ្លូវទស្សនាប្រាសាទ ដើម្បីឱ្យដឹងច្បាស់ពីប្រវត្ដិសាស្ដ្រអង្គរ

ដោយ Pothe Thun
24/01/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមមគ្គុទេសក៍ទេសចណ៍មុខប្រាសាទអង្គរវត្ត ចង់ឲ្យភ្ញៀវទេសចរជាតិ ទទួលយកអ្នកនាំផ្លូវទស្សនាប្រាសាទ ដើម្បីឱ្យដឹងច្បាស់ពីប្រវត្ដិសាស្ដ្រអង្គរ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមមគ្គុទេសក៍ទេសចរណ៍មុខប្រាសាទអង្គរវត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដើរទស្សនាប្រាសាទបុរាណ ជាពិសេសទស្សនាប្រាសាទអង្គរ ជួយទទួលយកមគ្គុទេសក៍នាំផ្លូវ ដើម្បីឱ្យបានដឹងពីប្រវត្ដិសាស្ដ្រអង្គរច្បាស់លាស់ ខណៈដែលអ្នកទេសចរខ្មែរមួយចំនួននៅមិនទាន់ស្គាល់ច្បាស់ពីប្រវត្ដិសាស្ដ្រខ្មែរនៅឡើយ។

លោក វ៉ា បូរី ជាមគ្គុទេសក៍ទេសសចរណ៍ ប្រចាំតំបន់ប្រាសាទអង្គរ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មានភ្ញៀវទេសចរជាតិកំពុងទៅទស្សនាអង្គរកើនឡើងជាបន្ដបន្ទាប់ ប៉ុន្ដែមានប្រជាពលរដ្ឋខ្មែរមួយចំនួន ពួកគាត់មិនទាន់ស្គាល់ច្បាស់ពីប្រវត្ដអង្គរនៅឡើយ ដែលធ្វើឱ្យការទស្សនាប្រាសាទមិនបានទូលំទូលាយនៅមានមន្ទិលសង្ស័យពីស្ដេចអង្គណាកសាងប្រាសាទអង្គរវត្ដ។ អ្នកនាំផ្លូវទស្សនាប្រាសាទ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការស្វែងយល់ពីប្រវត្ដសាស្ដ្ររបស់ខ្មែរ ដែលមគ្គុទេសអាចពន្យល់និងរៀបរាប់យ៉ាងក្បោះក្បាយនូវរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទឬនៅកន្លែងផ្សេងនៃប្រាសាទ។ លោកបន្ដថា ប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោកមានប្រវត្ដិសាស្ដ្រច្បាស់លាស់ត្រឹមត្រូវ ប៉ុន្ដែបើមានអ្នកនាំផ្លូវមិនដឹងពីវប្បធម៌របស់ខ្មែរនាំឱ្យមានការភ័នច្រឡំ។

ជាមួយគ្នានោះដែរ លោក ថូ ម៉ៅ ជាមគ្គុទេសក៍ដូចគ្នា បានឱ្យដឹងថា កន្លងមកធ្លាប់មានអ្នកទេសចរខ្មែរ យកមគ្គុទេសក៍ឱ្យដើរពន្យល់ពីប្រវត្ដិប្រាសាទបុរាណដែរ ប៉ុន្ដែមានតិចតួច ទើបពួកគាត់ចង់ឱ្យភ្ញៀវខ្មែរយកមគ្គុទេសក៍នាំផ្លូវ ដែលជាផ្នែកមួយឱ្យប្រជាពលរដ្ឋខ្មែរ បានយល់កាន់តែច្បាស់ពីប្រវត្ដសាស្ដ្រអង្គរ និងជួយលើកស្ទួយសេដ្ឋកិច្ចដល់មគ្គុទេសក៍ទេសចរណ៍ផងដែរ។ លោកបន្ដថា ប្រជាពលរដ្ឋខ្មែរមួយចំនួនទៅទស្សនាអង្គរវត្ដឬប្រាសាទផ្សេងៗ មិនទាន់ពីប្រវត្ដិតាមប្រាសាទនៅឡើយទេ ទើបមគ្គុទេសក៍ចង់ឱ្យភ្ញៀវទេសចរខមែរ យកអ្នកជំនាញជួយពន្យល់បន្ថែម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការឲ្យដឹងពីលោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា មគ្គុទេសក៍ទេសចរណ៍នៅក្នុងខេត្ដសៀមរាបមានចំនួនជាង ៥ពាន់នាក់ ប៉ុន្ដែមានចំនួន ៣ពាន់នាក់ បានប្រត្ដិបត្ដិការងាររាល់ថ្ងៃ ហើយគិតជាមធ្យមមានមគ្គុទេសក៍ទេសចរណ៍ចំនួន ១រយនាក់ កំពុងបំពេញការងារប្រចាំថ្ងៃនៅតាមប្រាសាទ។ លោកបន្ដថា តាមការកត់សំគាល់កន្លងមក ភ្ញៀវបរទេសតែយកមគ្គុទេសក៍ឱ្យជួយពន្យល់ពីប្រវត្ដប្រាសាទ ប៉ុន្ដែសម្រាប់ភ្ញៀវខ្មែរ ជួលមគ្គុទេសក៍ខ្មែរដើរបង្ហាញផ្លូវនៃការទស្សនា មានតែមកពីតាមស្ថាប័នរដ្ឋនិងលក្ខណៈជាក្រុមផ្សេងៗ និងខ្លះទៀតជាអនិកជន។ លោកក៏ចង់ឱ្យជនជាតិខ្មែរទៅទស្សនាប្រាសាទ យកមគ្គុទេសក៍ដើរអមទស្សនាប្រាសាទដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីប្រវត្ដសាស្ដ្រខ្មែរពិត ព្រោះធ្លាប់មានអ្នកនាំផ្លូវដែលមិនមានជំនាញ អត្ថាធិប្បាយខុសប្រាប់ភ្ញៀវខុសនាំឱ្យមានការភ័ន្ធច្រឡំ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មគ្គុទេសក៍ទេសចណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប អំពាវនាវដល់ជនមានពិការភាព ទៅកំណត់អត្តសញ្ញាណនៅតាមឃុំសង្កាត់ ដើម្បីទទួលអត្ថប្រយោជន៍នៅពេលខាងមុខ

មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប អំពាវនាវដល់ជនមានពិការភាព ទៅកំណត់អត្តសញ្ញាណនៅតាមឃុំសង្កាត់ ដើម្បីទទួលអត្ថប្រយោជន៍នៅពេលខាងមុខ

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅសៀមរាប អង្គរវត្ត ប្រមាណជាង ១០ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅសៀមរាប អង្គរវត្ត ប្រមាណជាង ១០ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.