Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 

ដោយ Pothe Thun
24/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរានិងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម 
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម និងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ចុងខែកុម្ភ: ឆ្នាំ២០២៣។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា  ថ្មកម្រាលទីតាំងនេះបានបែកបាក់ច្រើនអន្លើរ និងចល័តខុសពីតាំងដើម បន្ថែមពីលើនោះ មានថ្មកំពូលតួប្រាង្គប្រាសាទនេះ ក៏បានរលុះធ្លាក់មកខាងក្រោមនៅរាយប៉ាយជាមួយនឹងជើងទម្រ។ លោកបណ្ឌិត បន្តថា កន្លងមក ដើម្បីសម្រួលចរាចរភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានរំកិលជើងទម្រនេះចេញទៅទីតាំងមានសុវត្ថិភាព និងក្រាលកម្រាលឈើពីលើ ដើម្បីឱ្យភ្ញៀវឆ្លងកាត់ជាបណ្តោះអាសន្ន។ ប៉ុន្តែ មកដល់បច្ចុប្បន្នកម្រាលឈើបានពុកផុយ មកដល់ពេលនេះ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរផង និងលើកតម្លៃទីតាំងនេះឡើងវិញ ទើបស្ថាប័នទាំងពីរសម្រេចធ្វើការជួសជុលកម្រាលថ្មភក់ឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក Sing Sood មានប្រសាសន៍ទៀតថា ជាដំបូង ក្រុមការងារបានធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម ប្រសិនរកឃើញមានថ្មដំបូលដែលជ្រុះធ្លាក់មកទីតាំងនេះ ក្រុមការងារនឹងយកទៅដាក់នៅទីតាំងដើមវិញ។ អ្នកជំនាញរូបនេះបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរឡើងវិញហើយ នឹងយកជើងទម្រដែលគេជឿថាសម្រាប់តម្កល់បដិមាប្រាជ្ញាបារមីមកតម្កល់នៅទីតាំងដើមឡើងវិញ ហើយភ្ញៀវទេសចរក៏បានដើរឆ្លងកាត់ដោយមានសុវត្ថិភាព ព្រមទាំងបានស្វែងយល់កាន់តែច្បាស់ពីស្ថានភាពដើមប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះ ពីព្រោះទីតាំងនេះមានភាពល្បីល្បាញ ហើយជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញចូលឆ្លងកាត់ទៅទស្សនាមិនលុះពេលឡើយ។

លោក Sing Sood បញ្ជាក់ថា តួប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះមានលក្ខណ:ពិសេស មានស្លាកស្នាមបិទកំបោរបាយអរ ដែលមាននៅសេសសល់មកដល់សព្វថ្ងៃ ដែលលោក Sing Sood សន្និដ្ឋានថា កាលពីសម័យកសាងប្រាង្គកណ្តាលនេះអាចគេបិទមាសឬប្រាក់ទៀតផង៕

 

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: ប្រាសាទតាព្រហ្មអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ៦០គ្រួសារ រស់នៅស្រុកជីក្រែង បានទទួលអំណោយពីសប្បុរសជន និងព្រះសង្ឃ ក្នុងក្រុងសៀមរាប

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ៦០គ្រួសារ រស់នៅស្រុកជីក្រែង បានទទួលអំណោយពីសប្បុរសជន និងព្រះសង្ឃ ក្នុងក្រុងសៀមរាប

ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា ជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការលើកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា ជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការលើកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.