Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

បេក្ខជនបេ​ក្ខ​នារី ដែល​ពុំមាន​ល​ទ្ឋ​ភាព​ធ្វើដំណើរស្នាក់នៅ​និង​ហូបចុកសម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ពី​រដ្ឋបាល​ខេត្តសៀមរាប​

ដោយ Pothe Thun
18/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
បេក្ខជនបេ​ក្ខ​នារី ដែល​ពុំមាន​ល​ទ្ឋ​ភាព​ធ្វើដំណើរស្នាក់នៅ​និង​ហូបចុកសម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ពី​រដ្ឋបាល​ខេត្តសៀមរាប​
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ ហើយ​ជាមួយគ្នា​នោះ រដ្ឋបាលខេត្ត​បាន​ណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត , បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត , មន្ទី​សុខាភិបាល​ខេត្ត , អង្គភាព​អគ្គីសនី​ខេត្ត និង​រដ្ឋបាល​ក្រុង​ស្រុក ដោយ​សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្ត ដើម្បី​រៀបចំ​ផែនការ​ការងារ ជួយ​សម្រួល​ទាំង​មុន និង​អំឡុងពេល​ប្រឡង​ឱ្យ​ដំណើរការ​ប្រឡង ប្រព្រឹត្តិទៅបាន​ល្អប្រសើរ ព្រមទាំង​យកចិត្តទុកដាក់​ជួយ​សម្រួល លើ​ការ​ស្នាក់នៅ ឬ​ជួយ​ជ្រោមជ្រែង​ជា​មធ្យោបាយ​ផ្សេងៗ ដល់​សិស្សានុសិស្ស​ដែល​ពុំមាន​ល​ទ្ឋ​ភាព ឬ​ពិបាក​ក្នុង​ការរក​កន្លែង​ស្នាក់នៅ ឬ​ធ្វើដំណើរ​មក​ប្រឡង​នៅតាម​មណ្ឌល​ក្នុង​ក្រុង​សៀមរាប​។​

​ជា​លទ្ធផល​នោះ គឺ ៖
១. រដ្ឋបាល​ស្រុក​ពួក បាន​ជួយ​សម្រួល​ដោះស្រាយ​ថ្លៃ​កន្លែង​ស្នាក់នៅ​មួយកន្លែង សម្រាប់​បេក្ខជន​ចំនួន ០១​នាក់ ក្នុងចំណោម​បេក្ខជន​ចំនួន​៨៨១​នាក់ ដែល​ខ្វះ​ល​ទ្ឋ​ភាព ។​
២. រដ្ឋបាល​ស្រុក​វ៉ា​រិ បាន​ជួយ​សម្រួល​ដោះស្រាយ​ថ្លៃ​ស្នាក់នៅ ជូន​បេក្ខជន​និង​បេ​ក្ខ​នារី​ចំនួន ០២​នាក់ ក្នុងចំណោម​បេក្ខជន​ចំនួន​១៧៤​នាក់ ដែល​ក្នុង​មួយ​នាក់ ទទួលបាន​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល ។​
៣. រដ្ឋបាល​ស្រុក​ស្វាយ​លើ បាន​ជួយ​សម្រួល​ដោះស្រាយ​ឧបត្ថម្ភ​ជា​ថវិកា​លើ​ថ្លៃ​ស្នាក់នៅ និង​ហូបចុក​ដល់ បេក្ខជន បេ​ក្ខ​នារី​ចំនួន​០៥​នាក់ ក្នុងចំណោម​បេក្ខជន​ចំនួន​៧១​នាក់ ។​
៤. ស្រុក​សូទ្រនិគម និង អង្គការ​CWCC បានការ​ជួយឧបត្ថម្ភ​សិស្ស​មកពី​វិទ្យាល័យ​សំរោង​ចំនួន​២៣​នាក់ ក្នុងចំណោម​បេក្ខជន​ចំនួន​៥២៩​នាក់ មកពី​វិទ្យាល័យ​ចំនួន​២ ដែល​ក្នុង​មួយ​នាក់​ទទួលបាន​ថវិកា​ចំនួន​៣២​ដុល្លារ​។​
៥. ស្រុក​ជីក្រែង​ជួយឧបត្ថម្ភ​និង​ដោះស្រាយ​ថវិកា​ស្នាក់នៅ ដល់​បេក្ខជន​ចំនួន​១៣​នាក់ ក្នុងចំណោម​បេក្ខជន​សរុប​ចំនួន​៣៦៨​ស្រី ។​
៦. ស្រុក​ប្រាសាទបាគង បានការ​ជួយឧបត្ថម្ភ​ដល់​បេក្ខជន​ម្នាក់ ក្នុងចំណោម​បេក្ខជន​សរុប​៦៦០​នាក់ នូវ​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល និង​ការហូបចុក​សម្រាប់​បី​ថ្ងៃ ។​
៧. ស្រុក​អង្គរធំ ជួយឧបត្ថម្ភ​ដោះស្រាយ​ទៅលើ​ការធ្វើដំណើរ ម្ហូបអាហារ និង​កន្លែង​ស្នាក់នៅ​ចំនួន​២​កន្លែង ដល់​បេក្ខជន​ចំនួន​៨១​នាក់ ក្នុងចំណោម បេក្ខជន​សរុប​១៦៧​នាក់ ។​
៨. បេក្ខជន​មកពី​ស្រុក​ស្រីស្នំ​ទាំងអស់ សរុប​ចំនួន​២០៩​នាក់ ទទួលបាន​ការសម្របសម្រួល និង​រៀបចំ​ឱ្យ​ស្នាក់នៅ​មជ្ឈមណ្ឌល​អប់រំ បច្ចេកទេស​មិត្តភាព​ខ្មែរ​ជប៉ុន ក្នុង​សាលា​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្ត​។​

​ដោយឡែក​សម្រាប់​រយៈពេល​នៃ​ដំណើរការ​ប្រឡង សហភាព​សហ​ព័​ន្ឋ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​ជួយ​សម្រួល​ទីតាំង​ទុក​កង់​ម៉ូតូ​ដោយ​ឥតគិតថ្លៃ នៅតាម​មណ្ឌល​ប្រឡង​ទាំង​១៣​ក្នុង​ក្រុង​សៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៩ និង ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន​សរុប​ចំនួន ៨.៤២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤.៦៨៩​នាក់ មាន​១៣ មណ្ឌល ស្មើនឹង​៣៨៤​បន្ទប់ កើនឡើង​ចំនួន​មួយ​មណ្ឌល ខណៈ​ឆ្នាំ​២០១៨ មានតែ​១២​មណ្ឌល ដោយ​ចែកចេញជា​២​ផ្នែក គឺ ៖ ទី​១. ផ្នែក​វិទ្យាសាស្ត្រ​ពិត មាន​៤​មណ្ឌល ស្មើនឹង ១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២.៩៤៤ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ១.៧០៧ នាក់ និង ទី​២. ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនួន​៥.៧៧០​នាក់ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ហើយ​កាលពី​ព្រឹក​មិញ​នេះ​

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ហើយ​កាលពី​ព្រឹក​មិញ​នេះ​

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​សួរសុខទុក្ខ​មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​សួរសុខទុក្ខ​មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.