Sunday, March 7, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​សួរសុខទុក្ខ​មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​

ដោយ Pothe Thun
19/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​សួរសុខទុក្ខ​មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​
57
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ក្នុងឱកាស​បំពេញបេសកកម្ម​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ឆ្លៀត​អញ្ជើញ​ទៅសួរសុខទុក្ខ​មន្ត្រីនគរបាល​ខេត្ត ម្នាក់​ឈ្មោះ ហួត មុនី​ពិសាខ ដែល​បាន​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ក្រុង​សៀមរាប ខណៈ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​អ៊ូ​ប៊ុន ក្នុងប្រទេស​ថៃ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ទៀ សីហា បាន​សម្ដែង​នូវ​ការសោកស្តាយ​ជាខ្លាំង​ណាស់​ចំពោះ​ព្រឹត្តិ​ហេតុ​គួរ​ខ្លា​ចនេះ ដែល​វា​កើតចេញពី​ការធ្វេសប្រហែស មិនមាន​ការគ្រប់គ្រង​បច្ចេកទេស​ឲ្យ​បានល្អ ដូច​អ្វីដែល​សមត្ថកិច្ច​ជំនាញ​បានដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ចំពោះ​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ ដូចជា​ស្ថានីយ​ប្រេង​ឥន្ទ​នៈ និង​ស្ថានីយ​លក់​ហ្គាស​នេះ​ជាដើម ព្រោះថា​សម្រាប់​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​នេះ វា​មិន​ត្រឹមតែ​បង្ក​វិនាសកម្ម​បំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះ ទេ នៅពេលដែល​ខ្វះ​ការប្រុងប្រយ័ត្ន តែ​វា​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកដទៃ​ផងដែរ ។​

​ឯកឧត្តម ទៀ សីហា ក៏បាន​ជូនពរ សូម​ឲ្យ​អ្នកជំងឺ​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង ជនជាតិ​បរទេស បាន​ឆាប់​ជាសះស្បើយ ដើម្បី​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

07/03/2021
ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

07/03/2021

​គួ​រំលឹកថា កាលពី​វេលា​ម៉ោង​១:១៥​នាទី​រសៀល កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​ករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប ដែលជា​របស់​ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ចំនួន​១៣​នាក់ ក្នុងនោះ​ស្រី​ចំនួន​០៣​នាក់ របួសធ្ងន់​ចំនួន​០៦ នាក់ ហើយ​ក្នុងចំណោម​អ្នករងរបួស​ចំនួន​១៣​នាក់​នេះ មាន​ជនជាតិ​បរទេស ចំនួន​០២​នាក់ ហើយ​ក្រោយពី​កើតហេតុ ដោយមាន​ការសម្របសម្រួល​ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែលជា​ជំហាន​ដំបូង ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ចំនួន​០៧​នាក់ ក្នុងនោះ​ជនជាតិ​បរទេស​ចំនួន​០១​នាក់ , បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ចំនួន​០១​នាក់ ជា​ជនជាតិ​បរទេស , នៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន​ក្នុង​ខេត្ត ចំនួន​០៤​នាក់ និង​សុំ​ចេញទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ចំនួន​០១​នាក់ ។​

​ក្រៅពី​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស ករណី​ផ្ទុះ​ហ្គាស​ឆេះ​នេះ ក៏បាន​បណ្តាល​ឲ្យ​ខូចខាត​ហាង​បញ្ចូល​ហ្គាស មាន​ជញ្ជាំង​ស័ង្កសី ប្រក់​ស័ង្កសី ប្រវែង​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ , ឆេះ​ម៉ូតូ​ខូច​ទាំងស្រុង​ចំនួន​២​គ្រឿង , ឡាន​បញ្ចូល​ហ្គាស​ចំនួន ០១​គ្រឿង និង ឡាន​០១​គ្រឿង​ទៀត​បែក​កញ្ចក់ ។​

​បន្ទាប់ពី​មាន​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា និង​លោកជំទាវ ទាង អេង ទៀ សីហា ក្នុងនាម​ប្រធាន​ប្រតិភូ​អាជ្ញាធរខេត្ត បាន​ដឹកនាំ​ប្រតិភូ​ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាលខេត្ត និង ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសាកសួរ​សុខទុក្ខ និង នាំយក​អំណោយ​មនុស្ស​ធ៌​ម ជូន​ដល់​អ្នកជំងឺ ដែលជា​ជនរងគ្រោះ​ក្នុង​ព្រឹត្តិ​ហេតុ​នោះ ៕

​អត្ថបទ : លោក លីវ សាន្ត​
​រូបថត ៖ រដ្ឋបាល​ខេត្តសៀមរាប​
​

Tags: មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាបអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនជាតិ​ញូ​ស៊ីឡែ​ន​ម្នាក់ ជាប់​សង្ស័យ​នឹង​ករណី​បង្ក​ហឹ​ង្សា​លើ​ពលរដ្ឋ​ខ្មែរ​

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនជាតិ​ញូ​ស៊ីឡែ​ន​ម្នាក់ ជាប់​សង្ស័យ​នឹង​ករណី​បង្ក​ហឹ​ង្សា​លើ​ពលរដ្ឋ​ខ្មែរ​

 រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​ណែនាំ​មួយ ស្ថី​ពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តា​ប៉ា​ស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

05/03/2021
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

05/03/2021
លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (271)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,196)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,949)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (477)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (360)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (612)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.