Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

 រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​ណែនាំ​មួយ ស្ថី​ពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តា​ប៉ា​ស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយ Pothe Thun
19/08/2019
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
 រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​ណែនាំ​មួយ ស្ថី​ពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តា​ប៉ា​ស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​សារាចរ​ណែនាំ​មួយ ស្ថី​ពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តា​ប៉ា​ស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​តាម​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​នេះ បាន​បញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល​សង្កេត​ឃើញថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ (Internet Online) ក្នុង និង​ក្រៅប្រទេស​មួយចំនួន​បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មួយចំនួនទៀត​បាន​លួចលាក់​ធ្វើ​សកម្មភាព​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា ហើយ​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​។​

​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស សំដៅ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាំ​ធារ​ណៈ និង​របៀបរៀបរយ​ក្នុងសង្គម រាជរដ្ឋាភិបាល​ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត៍​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​ដែលមាន​អាជ្ញាប័ណ្ណ ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព​ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ ។ បន្ទាប់​ពីនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព​នៃ​អាជ្ញា ប័ណ្ណ​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀតឡើយ ហើយ​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​គួររំលឹកថា រយៈកាល​កន្លងមក កងកម្លាំង​មាន​សមត្ថកិច្ច បាន​ចុះបង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​ល្បែងភ្នាល់​តា​ប៉ា​ស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​នេះ បានជា​ច្រើន​កន្លែង​នៅតាម​ខេត្ត​គោលដៅ​មួយចំនួន​រួមមាន ខេត្ត​ព្រះសីហនុ , ខេត្តស្វាយរៀង , ខេត្តសៀមរាប , ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង នៅ​រាជធានី​ភ្នំពេញ ។​ល​។ ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​រាប់រយ​នាក់​ទៀតផង ៕​

Tags: រាជរដ្ឋាភិបាល​កម្ពុជាសារាចរ​ណែនាំ​ស្ថី​ពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តា​ប៉ា​ស៊ីន​អេ​ឡិច​ត្រ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឪពុក ម្តាយនិង​អាណាព្យាបាល​សិស្សបង្ហាញ​អារម្មណ៍​មោទកភាព​ចំពោះ​កូនៗ ដែល​ខិតខំ​តស៊ូ​រៀន​អស់​១២​ឆ្នាំ​

ឪពុក ម្តាយនិង​អាណាព្យាបាល​សិស្សបង្ហាញ​អារម្មណ៍​មោទកភាព​ចំពោះ​កូនៗ ដែល​ខិតខំ​តស៊ូ​រៀន​អស់​១២​ឆ្នាំ​

អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ចប់​ការស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ចប់​ការស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

អ្នក​ឃុំ​លាងដៃ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នៅ​ប្រាសាទនាគព័ន្ធ​តាម​ទំនៀម​បុរាណ ក្នុងពេលដែល​ខែវស្សា​គ្មាន​ភ្លៀង​

អ្នក​ឃុំ​លាងដៃ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នៅ​ប្រាសាទនាគព័ន្ធ​តាម​ទំនៀម​បុរាណ ក្នុងពេលដែល​ខែវស្សា​គ្មាន​ភ្លៀង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.