Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នក​ឃុំ​លាងដៃ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នៅ​ប្រាសាទនាគព័ន្ធ​តាម​ទំនៀម​បុរាណ ក្នុងពេលដែល​ខែវស្សា​គ្មាន​ភ្លៀង​

ដោយ Pothe Thun
19/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នក​ឃុំ​លាងដៃ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នៅ​ប្រាសាទនាគព័ន្ធ​តាម​ទំនៀម​បុរាណ ក្នុងពេលដែល​ខែវស្សា​គ្មាន​ភ្លៀង​
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយសារ​តែមាន​គ្រោះរាំងស្ងួត ឬ​ខ្សត់​ភ្លៀង អ្នកភូមិ​លាងដៃ បាន​គៀងគរ​គ្នា​ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី​បួស​សួង​សុំ​ទឹកភ្លៀង​នៅ​បរិវេណ​ប្រាសាទនាគព័ន្ធ​ដែលជា​ទំនៀម​ពី​បុរាណ​។ នៅ​ឆ្នាំនេះ កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៣ និង​១៤ ខែសីហា ដោយមាន​អ្នកចូលរួម​ប្រមាណ​២០០​អង្គ​/​នាក់​។​

​លោកយាយ ហៃ វឿន វ័យ​៧០​ឆ្នាំ​ជា​ចាស់​ព្រឹទ្ធិ​ចា​រ្យ​មួយរូប ដែល​ផ្តើមគំនិត​រៀបចំ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នេះ​បានឱ្យដឹងថា ពិធី​នេះ​ជា​ទំនៀម​អ្នកភូមិ​លាងដៃ​តែង​ធ្វើ​មិនដែល​រំលង​ឡើយ គឺ​រាល់​ឆ្នាំ​ដែល​ក្រ​មាន​ភ្លៀង​ឬ​ជាប់​គ្រោះរាំងស្ងួត​ជាដើម​។ លោកយាយ​បន្ថែមថា នៅ​ឆ្នាំនេះ​សង្កេតឃើញថា​មាន​គ្រោះរាំងស្ងួត​ខ្លាំង អ្នកភូមិ​មិន​រំពឹង​ទទួលបាន​ទឹកភ្លៀង​ច្រើនពេក​ទេ​បន្ទាប់ពី​រៀបចំ​ពិធី​សុំ​ទឹកភ្លៀង​រួច តែ​យ៉ាងណា​អ្នកភូមិ​នៅតែ​ធ្វើ​ដើម្បី​បន់​អស់​បារមី​ទេវតា​ថែរក្សា​ភពផែនដី ឱ្យ​ផ្តល់​ទឹកភ្លៀង​ជួយសង្គ្រោះ​ស្រូវ​ស្រែ​និង​ជីវិត​សត្វលោក​។​

​បារមី​ស័ក្ដិសិទ្ធិ​នៅ​ប្រាសាទនាគព័ន្ធ បានធ្វើឱ្យ​អ្នកភូមិ​នៅ​ទីនោះ​មាន​ជំនឿ​ជាខ្លាំង ដោយសារ​រាល់ពេល​ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង​ម្ដងៗ គឺ​តែងមាន​ភ្លៀង​ធ្លាក់​រហូត​។ លោកយាយ ហៃ វឿន បញ្ជាក់ថា អំឡុងពេល​កំពុង​បួងសួង​នៅ​ល្ងាច​ថ្ងៃទី​១៣ ស្រាប់​តែមាន​ភ្លៀង​មួយ​មេ​ធ្វើឱ្យ​អ្នកភូមិ​ទទឹកជោក​ខ្លួន​តែម្ដង​ខណៈដែល​ពេលមុនៗ​ពុំមាន​ភ្លៀង​សោះ​នោះ​។ លោកយាយ​បន្តថា នៅទីនេះ​ឱ្យតែ​បន់​គឺ​ដឹង​តែ​បាន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ចំណែក​លោកយាយ ឌួង ឆោម អ្នកដឹកនាំ​រៀបចំ​ពិធី​នេះ​មួយ​ដែរ​នោះបាន​និយាយថា អ្នកភូមិ​មាន​ជំនឿ​នឹង​ពិធី​នេះ​ណាស់ ហើយ​តែង​មិន​សុខ​ស្រណុក​នៅពេល​មិនបាន​ធ្វើ​ពិធី​នេះ​។ លោកយាយ​ថា បុណ្យ​សុំ​ទឹកភ្លៀង​នេះ​មិនមែន​សុំ​តែ​ទឹកភ្លៀង​មួយ​មុខ​ទេ គឺ​បន់ស្រន់​សុំ​សេចក្ដីសុខ​ជូន​ដល់​ប្រជារាស្ដ្រ​ខ្មែរ​ទាំងមូល​ផងដែរ​។ ជាមួយគ្នានេះ ក្នុងនាម​ជា​ចាស់ទុំ​មួយរូប និង​ជា​អ្នក​ប្រឹងប្រែង​ខំ​ធ្វើ​ពិធី​នេះ​ត​ពី​ដូច​តា​មក លោកយាយ ឌួង ឆោម ចង់ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ បន្តធ្វើ​ពិធី​នេះ​ជាប់​រហូត​ទៅ ដ្បិតថា​ជា​ទំនៀម​ពី​បុរាណ ក៏ដូចជា​អត្ដ​សញ្ញាណ​មួយ​របស់​អ្នកភូមិ​លាងដៃ​នេះ​ផងដែរ​។ សម្រាប់​ពិធី​នេះដែរ បើតាម​ការពន្យល់​រប​ស់លោក​យាយ ឌួង ឆោម គឺមាន​សារសំខាន់​ណាស់​ដើម្បី​បង្ហាញ​ពី​ស្នា​ដៃដល់​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុងការ​អភិរក្ស​ប្រពៃណី​ពី​ដូនតា​ខ្មែរ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​ចង់ដឹង​ចង់​ស្វែងយល់​ក្នុង​ពិធី​នេះ​៕

​អត្ត​បទ និង រូបភាព​៖ ម៉ាត់ អា​រ៉ា​ហ្វី​ន​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​ប្រាសាទនាគព័ន្ធពិធីបួងសួង​សុំ​ទឹកភ្លៀង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើ​ជាង១០០០​ដើម ត្រូវបាន​មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​ដឹកនាំ​ដាំនៅក្នុង​ឃុំ​ត្រពាំង​ធំ​

កូនឈើ​ជាង១០០០​ដើម ត្រូវបាន​មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​ដឹកនាំ​ដាំនៅក្នុង​ឃុំ​ត្រពាំង​ធំ​

លោក ពិន ប្រាកដ អញ្ជើញ​ចូលរួម​សម្ពោធ​គម្រោង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​ខេត្តសៀមរាប​

លោក ពិន ប្រាកដ អញ្ជើញ​ចូលរួម​សម្ពោធ​គម្រោង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​ខេត្តសៀមរាប​

ឯកអគ្គរដ្ឋទូត​ឆែក បង្ហាញ​ពី​គម្រោង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ដល់​អាជ្ញាធរ​ខេត្តសៀមរាប លើ​វិស័យ​អាកាសចរណ៍ និង កសិកម្ម រួមទាំង​វិស័យ​មួយចំនួនទៀត​

ឯកអគ្គរដ្ឋទូត​ឆែក បង្ហាញ​ពី​គម្រោង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ដល់​អាជ្ញាធរ​ខេត្តសៀមរាប លើ​វិស័យ​អាកាសចរណ៍ និង កសិកម្ម រួមទាំង​វិស័យ​មួយចំនួនទៀត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.