Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កូនឈើ​ជាង១០០០​ដើម ត្រូវបាន​មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​ដឹកនាំ​ដាំនៅក្នុង​ឃុំ​ត្រពាំង​ធំ​

ដោយ Pothe Thun
19/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កូនឈើ​ជាង១០០០​ដើម ត្រូវបាន​មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​ដឹកនាំ​ដាំនៅក្នុង​ឃុំ​ត្រពាំង​ធំ​
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រះ​ស​ទ្ឋ​ម្ម​ប្ប​កាស​នី​តាត មហា​ទី ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី គិ​ត្តិ​ឧទ្ទេស​បណ្ឌិត និង​ជា​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា​ខេត្តសៀមរាប បាន​មាន​ថរ​ដិ​កា​ថា ធម្មជាតិ និង​ព្រៃឈើ​ទាំងឡាយ​អាច​រស់​នៅលើ​ភពផែនដី​យើង​នេះ​បាន​ដោយ មិនចាំបាច់​មាន​មនុស្ស តែម​នុស្ស សត្វ​ទាំងឡាយ មិនអាច​រស់នៅ​ដោយ​ខ្វះ​ព្រៃឈើ​និង​ធម្មជាតិ​បានទេ​។​ការដាំ​កូនឈើ​គឺ​ផ្តល់​អត្ថប្រយោជន៍​ធំធេង​ណាស់​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស​សត្វ និង​ទទួលបាន​អា​និ​សង្ឃ​ទាំងយប់​ទាំង​ថ្ងៃ​ដូច​ការកសាង​ផ្លូវ ជីក​អណ្តូង កសាង​កុដិ​សាលា​ជាដើម ដែរ​។​

​ព្រះ​ស​ទ្ឋ​ម្ម​ប្ប​កាស​នី​តាត មហា​ទី​មាន​ថេរ​ដិ​កាប​ន្ថ​ថា ឈើ​និង​ព្រៃឈើ​ជា​ធម្មជាតិ​រស់នៅ​ជុំវិញ​យើង​ប្រៀបដូចជា​កូនចៅ​សាច់ញាតិ បងប្អូន​របស់​យើងទាំងអស់គ្នា​ដែល​តែងតែ​ឃុំគ្រង​និង​ជួយ​គ្នា​ទៅវិញទៅមក​ចៀស​ពី​ភ័យន្តរាយ​ផ្សេងៗ ឈើ​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​និង​សព្វ​សត្វ​ផងទាំងពួង​អាស្រ័យ​ផល វា​ផ្តល់ឱ្យ​យើង​នូវ​សម្ភារៈប្រើប្រាស់​រាប់មិនអស់ ពិសេស​ជាង​នេះ​ឈើ​និង​ព្រៃឈើ​ជួយ​ទប់ស្កាត់​ការប្រែប្រួល​ធាតុអាកាស ជួយ​ទាញ​ទឹក​ធ្លៀ​ង និង​ជួយ​ការពារ​ខ្យល់ និង នាំឱ្យ​រដូវ​កាល​មាន​ភាពប្រក្រតី ទៀតផង​ប្រសិនបើ​យើង​បន្ត​ដាំ​និង​រក្សា​ព្រៃឈើ​ឱ្យបាន​គង់វង្ស ហេតុនេះ​គប្បី​យើង​ត្រូវ​ចេះ​ស្រឡាញ់​ព្រៃឈើ​និង​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា គួរ​ឈប់ កុំ​នាំគ្នា​កាប់បំផ្លាញ​ព្រៃឈើ ដើម្បី​តែ​ប្រយោជន៍​គ្រួសារ​និង​ក្រុម​បក្សពួក​ខ្លួន​។​

​លោក នឹម សុវណ្ណ អភិបាលរង ស្រុក​ប្រាសាទបាគង ក៏បាន​ចាត់ទុក​ការដាំ​ដើមឈើ​រួមគ្នា​នាពេលនេះ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព ស្រឡាញ់​សម្បត្តិ​ធម្មជាតិ​ពី​សំនាក់​ព្រះសង្ឃ​និង​ញាតិមិត្ត​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងអស់​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​លោក​អភិបាលរង​ស្រុក ក៏បាន​ជម្រុញ​និង​សំណូមពរ ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ចូលរួម​ដាំ​ដើមឈើ​នៅតាម​គេហដ្ឋាន តាម​ទីសាធារណៈ វត្ត​អារាម សាលារៀន​ឱ្យបាន​ច្រើន​ដើម ជាពិសេស​ជម្រុញ​ដល់ ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការចូលរួម​ថែទាំ​កូនឈើ​ដែល​កំពុង​ដាំ​ឱ្យបាន​គង់វង្ស​និង​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​តទៅទៀត​។​

​សូមបញ្ជាក់ថា កូនឈើ​ដែល​បាន​ដាំ​នៅពេលនេះ​មាន​ចំនួន​១២០០​ដើម ហើយ​កម្មវិធី​នេះ ប្រព្រឹត្តិ​ទៅ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយមាន​ការ​អញ​ញ​ជើ​ញ​ចូលរួម​ពី​សំណាក់ ព្រះ​ស​ទ្ឋ​ម្ម​ប្ប​កាស​នី​តាត មហា​ទី ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី គិ​ត្តិ​ឧទ្ទេស​បណ្ឌិត ជា​អ្នកទទួលបន្ទុក​ជួយ​ការងារ​សាសនា​ជាតិ អន្តរជាតិ និង​ជា​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា​ខេត្តសៀមរាប លោក នឹម សុវណ្ណ អភិបាលរង ស្រុក​ប្រាសាទបាគង មន្ត្រី​ស​ង្ស​ក្នុង​ក្រុង​សៀមរាប និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ ៕

​អត្ត​បទ និង រូបភាព​៖ យូ វង្ស​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ឃុំត្រពាំងធំដាំ​កូន​ឈើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ពិន ប្រាកដ អញ្ជើញ​ចូលរួម​សម្ពោធ​គម្រោង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​ខេត្តសៀមរាប​

លោក ពិន ប្រាកដ អញ្ជើញ​ចូលរួម​សម្ពោធ​គម្រោង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​ខេត្តសៀមរាប​

ឯកអគ្គរដ្ឋទូត​ឆែក បង្ហាញ​ពី​គម្រោង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ដល់​អាជ្ញាធរ​ខេត្តសៀមរាប លើ​វិស័យ​អាកាសចរណ៍ និង កសិកម្ម រួមទាំង​វិស័យ​មួយចំនួនទៀត​

ឯកអគ្គរដ្ឋទូត​ឆែក បង្ហាញ​ពី​គម្រោង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ដល់​អាជ្ញាធរ​ខេត្តសៀមរាប លើ​វិស័យ​អាកាសចរណ៍ និង កសិកម្ម រួមទាំង​វិស័យ​មួយចំនួនទៀត​

គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ជប៉ុនTAISHUKANស្នើសុំ​អត្ថបទ​ស្រាវជ្រាវ​អំពី​បណ្តាញ​ផ្លូវ​គមនាគមន៍​បុរាណ ទៅ​បកប្រែ និង​បោះពុម្ព​សម្រាប់​បង្រៀន​សិស្ស !

គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ជប៉ុនTAISHUKANស្នើសុំ​អត្ថបទ​ស្រាវជ្រាវ​អំពី​បណ្តាញ​ផ្លូវ​គមនាគមន៍​បុរាណ ទៅ​បកប្រែ និង​បោះពុម្ព​សម្រាប់​បង្រៀន​សិស្ស !

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.