Sunday, June 22, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ជប៉ុនTAISHUKANស្នើសុំ​អត្ថបទ​ស្រាវជ្រាវ​អំពី​បណ្តាញ​ផ្លូវ​គមនាគមន៍​បុរាណ ទៅ​បកប្រែ និង​បោះពុម្ព​សម្រាប់​បង្រៀន​សិស្ស !

ដោយ Pothe Thun
20/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ជប៉ុនTAISHUKANស្នើសុំ​អត្ថបទ​ស្រាវជ្រាវ​អំពី​បណ្តាញ​ផ្លូវ​គមនាគមន៍​បុរាណ ទៅ​បកប្រែ និង​បោះពុម្ព​សម្រាប់​បង្រៀន​សិស្ស !
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ប្រចាំ​ប្រទេស​ជប៉ុន TAISHUKAN (​តៃ​ស៊ូ​កាន់​) បាន​ស្នើសុំ​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ជ្រើសរើស​អត្ថបទ​មួយ​ដែលជា​លទ្ធផល​នៃ​កិច្ចការ​ស្រាវជ្រាវ​អំពី​បណ្តាញ​គមនាគមន៍​បុរាណសម័យ​អង្គរ យកទៅ​ប្រែ​សម្រួល​បោះពុម្ពផ្សាយ​ក្នុង​សៀវភៅ​សិក្សាអប់រំ​ថ្មី ។ អត្ថបទ​ដែល​គ្រឹះស្ថាន TAISHUKAN ស្នើ​យកទៅ​បកប្រែ និង​បោះពុម្ព​នេះ គឺ​បាន​ផ្សព្វផ្សាយ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៦ មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មានន័យថា «​ពី​បណ្ដាញ​ផ្លូវ​សម័យអង្គរ​ទៅកាន់​ទំនាក់ទំនង​វប្បធម៌​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​៖ គម្រោង​ស្រាវជ្រាវ​ទំនាក់ទំនង​វប្បធម៌ និង​ការអភិវឌ្ឍន៍​ឆ្លង​ព្រំដែន​»​។​

​កាលពី​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៩ គ្រឹះស្ថាន​អប់រំ​ជប៉ុន TAISHUKAN បានស្នើ​មកកាន់​សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណសម័យ​អង្គរ ដែលមាន​លោក​បណ្ឌិត Surat Lertlum សហ​និពន្ធ​ភាគី​ថៃ និង​លោក​អ៊ឹម សុខ​រិទ្ធី សហ​និពន្ធ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សុំ​សិទ្ធិ​យក​អត្ថបទ​ស្រាវជ្រាវ​ផ្លូវ​បុរាណ​សម័យអង្គរ​ទៅ​បកប្រែ និង​បោះពុម្ព​ជា​ភាសា​ជប៉ុន ដើម្បី​បង្រៀន​សិស្ស​ថ្នាក់​វិទ្យាល័យ​។ សំណើ​នេះ ត្រូវបាន​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​យល់ព្រម និង​ជំរុញ​ឲ្យ​មាន​ផ្សព្វផ្សាយ​ការអប់រំ​ឲ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​។​

​លោក អ៊ឹម សុខ​រិទ្ធី សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ​នេះ​បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ គ្រឹះស្ថានបោះពុម្ពផ្សាយ TAISHUKAN តែង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​លើ​អត្ថបទ​ស្រាវជ្រាវ​ថ្មីៗ​សម្រាប់​វិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុន​។ អត្ថបទ​ដែល​ស្ថាប័ន​នេះ​ជ្រើសរើស​ជា​អត្ថបទ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ដ្រ មាន​លក្ខណៈ​ត្រឹមត្រូវ​ពិតប្រាកដ ហើយ​ផ្តល់​ចំណេះដឹង​ជាទូទៅ​ដល់​មនុស្ស​ក្នុង​តំបន់​។ សម្រាប់​អត្ថបទ​ស្រាវជ្រាវ​ផ្លូវ​បុរាណ​នេះ ក៏មាន​ការទទួលស្គាល់​ដោយ​សាកលវិទ្យាល័យ ក្យូ​តូ ដ៏​ល្បីល្បាញ​របស់​ជប៉ុន​ផងដែរ ទើប​គ្រឹះស្ថាន​បោះពុម្ព​នេះ​មាន​ទំនុកចិត្ត ជ្រើស​រើសយក​ដាក់បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​របស់ខ្លួន​។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

19/06/2025
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

19/06/2025

​សូមបញ្ជាក់ថា ខ្លឹមសារ​សង្ខេបនៃ​អត្ថបទ​នោះ មាន​សេចក្តី​ដូច្នេះ​៖ «​តាម​ភស្តុតាង​នៃ​ការស្រាវជ្រាវ​នៃ​គម្រោង​សហការ​នេះ វិសាលភាព​នៃ​ចក្រភព​ខ្មែរ​គ្របដណ្តប់​ស្ទើរតែ​ពេញ​អាស៊ីអាគ្នេយ៍​ដីគោក​។ រាជធានី​បំពាក់​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក អប់រំ សុខាភិបាល បណ្តាញ​គមនាគមន៍​ខ្វាត់ខ្វែង សំណង់​រដ្ឋបាល ឹ​សំណង់​សាសនា និង​សំណង់​សាធារណៈ​ផ្សេងៗ​។ បណ្តាញ​ផ្លូវ​ត​ភ្ជាប់​ពី​មណ្ឌលរដ្ឋបាល សេដ្ឋកិច្ច​និង​នយោបាយ​ទៅកាន់​ខេត្ត​ខ័​ណ្ឌ​នានា ព្រមទាំង​ត​ភ្ជាប់​ទៅ​នគរ​ជិតខាង​ផង​។ តាម​បណ្តោយ​ផ្លូវ​គមនាគមន៍​តែងមាន​សាលាសំណាក់ ស្រះ​ទឹក និង​មន្ទីរ​ព្យាបាល​រោគ សម្រាប់​អ្នកដំណើរ​និង​អ្នកស្រុក​ជិតខាង​។ ចក្រភព​ខ្មែរ​មិនមែន​ពឹង​ផ្អែកលើ​កសិកម្ម​តែមួយ​មុខ​ទេ​។ បណ្តាញ​គមនាគមន៍​កើតចេញពី​ការស្រាវជ្រាវ​ថ្មីៗ​នេះ បង្ហាញថា​ចក្រភព​ខ្មែរ​ជា​ដៃគូ​ជំនួញ​ធំ​មួយ​ក្នុង​បណ្តាញ​ជំនួញ​អន្តរជាតិ​តាម​ផ្លួ​វ​សមុទ្រ​ពី​ប៉ូល​សេដ្ឋកិច្ច​អន្តរជាតិ​ខាងកើត​មាន​ចក្រភព​ចិន នឹង​ប៉ូល​សេដ្ឋកិច្ច​ខាងលិច មាន​ប៉ែក​អារ៉ាប់ និង​ឥណ្ឌា ។ ចក្រភព​ខ្មែរ​មាន​រាជធានី​នៅ​ខាងក្នុង​ដី តែ​បាន​បើកមុខ​ត​ភ្ជាប់​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ឥណ្ឌា​នៅ​ខាងលិច​។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​លោក អ៊ឹម សុខ​រិទ្ធី និង​លោក Surat Lertlum យកមក​ផ្សព្វផ្សាយ​បង្រៀន​សិស្ស​ខ្មែរ​ម្ខាង និង​ថៃ​ម្ខាង​រៀងៗ​ខ្លួន​។ គ្រូ​ទាំងពីរ​បង្រៀន​សិស្ស​អំពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ព្រមទាំង​បុរាណវិទ្យា​ដែល​កើត​អំពី​ការស្រាវជ្រាវ​ប្រកបដោយ​វិទ្យាសាស្ត្រ​។ នេះ​ជា​កម្មវិធី​សម្រាប់​យុវជន ដែល​នឹង​ស្វែងយល់​វែងឆ្ងាយ​អំពី​ទំនាក់ទំនង​ក្នុង​តំបន់​របស់ខ្លួន​កំពុង​រស់នៅ​។ យុវជន​អាច​មើលឃើញថា ១០០​ឆ្នាំមុន ឬ​៨០០​ឆ្នាំមុន វា​គ្មាន​ព្រំដែន​អ្វី​សម្គាល់ថា​ជា​របស់​អ្នកនេះ របស់​អ្នក​នោះទេ​។ មនុស្ស​សហគមន៍​ត្រូវយក​ទំនិញ និង​បច្ចេកវិទ្យា ផ្លាស់ប្តូរ ដោះដូរ ទាក់ទង​គ្នា​ដោយ​សេរី ពុំមាន​របាំង​អ្វី​សោះ​។​គួរ​រំលឹក​ទ្បើង​វិញ​ថា គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​សម័យអង្គរ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៥ ដែលជា​គម្រោង​ស្រាវជ្រាវ​ឆ្លង​ប្រទេស​។ ក្នុង​គម្រោង​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ស្លាកស្នាម​ជាច្រើន​ពី​បណ្ដាញ​គមនាគមន៍​សម័យ​អង្គរ​ដែលមាន​វិសាលភាព​ធំធេង ជា​បណ្ដាញ​គមនាគមន៍​ភ្ជាប់​ពី​អង្គរ​ទៅ​ភិ​មា​យ និង​រហូតដល់​ឈូង​សមុទ្រ​ចិន​។ ជាមួយ​នោះ ការស្រាវជ្រាវ​ក៏​ប្រទះឃើញ​ស្លាកស្នាម​នៃ​សាលា​ដំណាក់ ស្ពាន​បុរាណ​ជាច្រើន​កន្លែង​ទៀត​តាម​បណ្ដោយ​ផ្លូវ​នេះ​ផងដែរ​។ ឯកសារ​នេះ​ត្រូវបាន​យកមក​បង្រៀន​កូនសិស្ស​ក្នុង​គម្រោង​អប់រំ​បេតិកភណ្ឌ​តាម​បណ្ដា​ខេត្ត​មួយចំនួន​តាំងពី​ឆ្នាំ​២០០៧​មក ដូចជា​នៅ​បន្ទាយឆ្មារ សៀមរាប និង​រហូតដល់​តំបន់​សម្បូរ​ព្រៃ​គុក​៕


អត្ថបទ និង​រូបភាព​:​លោក​ម៉ាត់ អា​រ៉ា​ហ្វី​ន
កែសម្រួល​ដោយ​លីវ សុខុន !!!​

Tags: From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Borderគ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ជប៉ុន TAISHUKANអត្ថបទ​ស្រាវជ្រាវ​អំពី​បណ្តាញ​ផ្លូវ​គមនាគមន៍​បុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស Colombia និង​កម្ពុជា បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​បុរាណ​ដ្ឋា​ននិង​បុរាណវិទ្យា នៃ​រមណីយដ្ឋាន​អង្គរ​

យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស Colombia និង​កម្ពុជា បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​បុរាណ​ដ្ឋា​ននិង​បុរាណវិទ្យា នៃ​រមណីយដ្ឋាន​អង្គរ​

ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ ក្រុង​សៀមរាប ខណៈ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា​មានការ​ពុល​ចំណីអាហារ ជាង​១០០​ដង មាន​ជនរងគ្រោះ​ជាង​៥​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់​

ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ ក្រុង​សៀមរាប ខណៈ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា​មានការ​ពុល​ចំណីអាហារ ជាង​១០០​ដង មាន​ជនរងគ្រោះ​ជាង​៥​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់​

រថយន្ត​ដឹកជញ្ជូន​ទំនិញ​គ្មាន​មនុស្ស​បើក ប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត 5G នៅ​ប្រទេស​ចិន ចាប់់ផ្តើម​ដំណើរការ​ហើយ​

រថយន្ត​ដឹកជញ្ជូន​ទំនិញ​គ្មាន​មនុស្ស​បើក ប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត 5G នៅ​ប្រទេស​ចិន ចាប់់ផ្តើម​ដំណើរការ​ហើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    34 shares
    Share 14 Tweet 9
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    292 shares
    Share 117 Tweet 73
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    769 shares
    Share 587 Tweet 76
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8950 shares
    Share 5411 Tweet 1475
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,911)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,259)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,082)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (893)
  • សាសនា និង មនុស្សធម៌ (1,033)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (246)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.